​ ​​អ្នកប្រើប្រាស់​ថ្នាំញៀន​៤​នាក់ និង​អ្នក​ចែកចាយ​ថ្នាំ​ញៀន២​នាក់​នៅក្នុង​រោងចក្រ​ត្រូវ​សមត្ថកិច្ច​ ​ចាប់ខ្លួន​ដកហូត​ថ្នាំញៀន​បាន​១៣​កញ្ចប់​

0

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ចែកចាយ​២​នាក់​នៅក្នុង​រោងចក្រ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កំពង់ត្រឡាច​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំញៀន​១៣​កញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០១៥ នៅ​ទីកន្លែង​២​ផ្សេងគ្នា ក្នុងស្រុក​កំពង់ត្រឡាច ខណៈដែល​ពួកគេ កំពុង​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​។
​ ​លោក គឹម សារ៉េត នាយរង​ការិយាល័យ​ក​ណ្តា​ល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្ត បានអោយដឹងថាៈ នៅវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ក្រោយ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុង​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ដោយ​ដកហូត​បាន​វត្ថុតាង​សំភារៈប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​ម៉ូតូ​១​គ្រឿង​។​ពួកគេ​ទាំង​៤​នាក់​មាន ១.​ឈ្មោះ លី ណា​រ៉ូ អាយុ​១៤​ឆ្នាំ ២.​ឈ្មោះ សួស សុ​វនាថ អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ អឿន ប៊ុនធឿន អាយុ​១៤​ឆ្នាំ និង​៤.​ឈ្មោះ វ៉ា ភា​រុន អាយុ​១៥​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ ក្នុងស្រុក​កំពង់DSC07738ត្រឡាច​។​បន្ទាប់មក​ក្រោយពី​បាន​សួរចម្លើយ​ពួកគេ​ទាំង​៤​នាក់​រួចមក សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មានជ័យ និង​ម្ចាស់​រោងចក្រ​នៅវេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល​ចាប់ខ្លួន​អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​ទៀត នៅក្នុង​រោងចក្រ​ខេន​ស្បត ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​ពួកគេ ១.​ឈ្មោះ ណ​ម ធី​ម អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​ឈូក ឃុំ​សេដ្ឋី ស្រុក​s4សាមគ្គី​មានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ហួរ សា​យ័ន្ត អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​អំពិល​ទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ដោយ​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់ ម៉ូតូ​២​គ្រឿង​។​សរុបមក​ការបង្ក្រាប​បទល្មើស​២​ករណីនេះ សមត្ថកិច្ច​ដក​
​ហូត​បាន​ថ្នាំញៀន​១៣​កញ្ចប់ ម៉ូតូ​៣​គ្រឿង ទូរ​សព្ទ័​ដៃ​៣​គ្រឿង និង​សំភារៈ​ជក់​គ្រឿងញៀន​មួយចំនួន​។​​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ កសាង​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ប​ញ្ជូ​ន្លួ​ន និង​វត្ថុតាង​ទៅ​តុលាការខេត្ត ធ្វើការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕s8

​ ​