ខេត្តបន្ទាយមានជ័យ៖លោក គោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យលោកលីសារី និងលោកអភិបាលស្រុកថ្មពួកបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសាលាបឋមសិក្សាថ្មពួកមួយខ្នងដែលរងការខូចខាតដោយខ្យល់កន្ត្រាក់រយះពេលកន្លងមកត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានជួយឧបត្ថម្ភជាប្រាក់ចំនួន១៣.០០០ដុល្លាដើម្បីធ្វើការជួយជួសជុលសាលានេះឡើងវិញនាព្រឹកថ្ងៃទី១៦កក្តដា២០១៥ដែលស្ថិតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ លោក លី សារីប្រធានមន្ទីរៀបចំដែនដីនគរូបណីយ៍កម្មសំណង់និងសូរិយោលដីខេត្តបន្ទាយមានជ័យបានប្រសាសន៍ថាក្រោយពេលដែលខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋនិងសាលារៀនរាប់ពាន់ខ្នងពីដើមខែមិថុនា២០១៥កន្លងមកនោះលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយកចិត្តទុកហើយបានឲ្យលោកគោស៊ុំសារឿតជួសជុលនិងប្តូរផ្លានលើនិងប្រក់ដំបូលសង្កសីចាក់សាបនិងជញ្ជាំងធ្វើឡើងវិញរហូតមកដល់ពេលរួចរាល់បាន៩០ភាគរយហើយដែលចំណាយថវិការអស់ចំនួន១៣.០០០ដុល្លាសង្ឃឹមថាម៉ុន្មានខែទៀតសាលាមួយនេះធ្វើហើយជាសា្ថបពរដើម្បីឲ្យក្មេងបានចូលរៀនវិញ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានផ្តាំផ្ញើរដល់អ្នកម៉ៅការជួសជុលកសាងសាលាបឋមសិក្សាថ្មពួកត្រូវធ្វើសាលានេះឲ្យមានគុណភាពនិងឲ្យឆាប់រួចព្រោះតម្រូវការចាំបាច់ដល់សិក្សានុសិស្សាបានបន្តការសិក្សាព្រោះថាក្រោយពេលខ្យល់កន្ត្រាក់បំផ្លាញសាលារៀនគឺមានការសិក្សាត្រូវបង្ក្រៀនសិស្ស២លើកក្នុង១ថ្ងៃដល់សិស្សដើម្បីពន្លឿនការសិក្សាតាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡា៕