ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងសិរីសោភ័ណបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ក្រោយពីធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះ ដែលជាមនុស្សស្គាល់គ្នា នៅខេត្តសៀមរាប ហើយជិះយកមកលក់នៅក្រុងសិរីសោភ័ណ។នៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នេះ។លោកវរះសេនីយ៍ត្រីស៊ីវសុជាតិអធិការនគបានក្រុងសិរីសោភ័ណបានឲ្យដឹងថាជនសង្ស័យទី១ ឈ្មោះយូសុដាល័ក្ខ អាយុ ២០ឆ្នាំ នៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុង សៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ធី វិតឺ អាយុ១៨ឆ្នាំ រស់នៅភូមិវត្ត ដំណាក់ សង្កាត់សាលាកំរើក ក្រុង និងខេត្តសៀមរាប ។លោកសីុវសុជាតិបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានខ្ចីម៉ូតូគេពីសៀមរាបមកលក់នៅបន្ទាយមានជ័យកាលពីថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៥ ហើយពេលនោះដោយដឹងថា ចាញ់បោក ជនសង្ស័យទាំង២នាក់ ជនរងគ្រោះបានប្តឹងទៅនគរបាល ខេត្តសៀមរាប ។ក្រោយមានពាក្យបណ្តឹងរួចហើយនគរបាលខេត្តសៀមរាបបានសុំសហការជាមួយនគរបាល ខេត្តបន្ទាយ ធ្វើការស្រាវជ្រាវ រហូត ចាប់បានពួកគេទាំង២នាក់តែម្តង។ ក្រោយចាប់ខ្លួននគរបាលខេត្តសៀមរាបបញ្ជាក់ប្រាប់ថាពិតជាពួកវាទាំង២នាក់ពិតប្រាកដ ហើយក៏នាំខ្លួនទៅកាន់ខេត្តសៀមរាបវិញ ជាម្ចាស់ទឹកដី ដើម្បីកសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់ចំណែកម៉ូតូនោះត្រូវបាននគបាលខត្តសៀមរាបត្រៀមនិងប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕