ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀងបានចុះចាប់ខ្លួនស្ត្រីម្នាក់ពីបទឆបោកលុយអ្នកដទៃចំនួន៨ពាន់ដុល្លារពីខេត្តស្វាយរៀងហើយមកសម្ងំលាក់ខ្លួនជាមួយកូននៅហាងមួយកន្លែងក្នុងភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥។ស្ត្រីដែលបោកលុយគេនេះមានឈ្មោះ រ៉ាផានី អាយុ២៨ឆ្នាំរស់នៅភូមិប្រសូត្រទី១ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានលោកហឹុងប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តស្វាយរៀង ចេញដីកាបញ្ជាឲ្យចាប់ខ្លួន កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៥ ពីបទបោក ដោយជំពាក់ប្រាក់ឈ្មោះ រស់ សម្បត្តិ ចំនួន៨ពាន់ដុល្លារតែមិនសងរួចគេចមករស់រស់នៅជាមួយកូននៅស្វាយសីុសុផុននេះទៅវិញ។ក្រោយការចាប់ខ្លួន ស្ត្រីរូបនេះត្រូវបាននគបាលទាំង២ខេត្តបញ្ជូនភ្លាមៗទៅកាន់ខេត្តស្វាយរៀងវិញដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕