ខេត្តព្រះសីហនុៈបុរសចំណាស់ភ្ញៀវទេសចរណ៍ជនជាតិវៀតណាមម្នាក់បានលុងទឹកស្លាប់អណាចអាធម៏បំផុតខណៈពេលជនរងគ្រោះចុះហែលលេងទឹកសមុទ្រឆ្នេរ(តែលសុខា)ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៦កក្កដាឆ្នាំ២០១៥។ពាក់ពន្ធ័ករណីខាងលើនេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើននាក់បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះនិងក្រុមគ្រូសារប្រុសស្រីចំនូនប្រមាណ៧នាក់បានមកលេងកម្សាន្តនៅឆ្នេរសមុទ្រតំបន់កើតនេះ។នៅក្នុងចំណោមក្រុមគ្រូសារជនរងគ្រោះមួយចំនូនបានចុះទៅលេងទឹកសមុទ្រនិងមួយចំនូនមិនបានចុះទៅលេងទេ។ក្រោយពីរជនរងគ្រោះចុះលេងទឹកឆ្ងាយពីរឆ្នេរបន្តិចស្របពេលមានទឹករលកបោកបក់ធំៗ(ចំណុចទឹកជ្រៅ)បានប្រមាណ៣០នាទីក៍ស្រាប់តែគេឃើញជនរងគ្រោះមានសភាពលិចអណ្តែតៗតាមកម្លាំងទឹករលក ដោយដំបូងឡើយគេមិនបានគីតថាជនរងគ្រោះលុង ទឹកនោះទេគឺស្មានតែ ជនរងគ្រោះ ហែលលេង លុះក្រោយមកទើបដឹងថាជនរងគ្រោះលុងទឹក ភ្លាក្រុមអ្នករត់ម៉ូតូឌុបនៅក្បែរៗនោះ ក៍បានចុះទៅជូនស្រង់យកមកដាក់លើឆ្នេរខ្សាច់រូចហើយនាំ គ្នាធ្វើការជូយសង្គ្រោះជនរងគ្រោះតាមគ្រប់វិធីសាស្ត្រប៉ុន្តែរអកុសល់មិនអាចជូយបាន។
.យោងតាមប្រភពពីឈ្មោះ អ៊ៀ រតនា ជាអ្នកនាំភ្ញៀវទេសចរណ៏បានអោយដឹងថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់នេះមានឈ្មោះ Minh try ភេទ ប្រុស អាយុ៤២ឆ្នាំជាជនជាតិវៀតណាម សញ្ញាត្តិអាមេរិចមានប្រពន្ឋជាជនជាតិខ្មែរ បានធ្វើតំណើរចេញពីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦កក្កដានេះ ក្នុងគោលបំណងមកលេងក្រុងព្រះសីហនុ មួយល្ងាច ជាមួយក្រុមគ្រួសា មានគ្នាចំនួន៧នាក់នឹងបន្តទៅសំរាកនៅលើភ្នំបូកគោ ខេត្តកំពត ប៉ុន្តែខណះពេលចុះងូតទឹកជាមួយក្រុមគ្រួសារ ក៏ត្រូវបានលង់ទឹក បើទោះបីប្រពន្ឋកូន និងអ្នកឃើញហេតុការណ៏ព្យាយាមជួយយ៉ាងណាក្តី ក៏ពុំអាជួយសង្គ្រោះបានឡើយព្រោះស្ថានភាពទឹករលកបោកបក់ខ្លាំង។ក្រោយកើតហេតុសាកសពត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសាម៉ុយទៅកាន់រាជធានីភ្នំពេញនៅរសៀលថ្ងៃដ៍ដែលដើម្បី ធ្វើបុណ្យតាមប្រពែណី។
.គូររំលិកផងដែរថាឆ្នេរសមុទ្រខេត្តព្រះសីហនុក្នុងរយៈពេល២ខែគឺចាប់ពីរខែមិថុនា.និងមកដល់ខែកក្កដានេះបានឆក់យកជីវិតភ្ញៀវទេសចរណ៍ចំនូន២.ស្រី១នាក់.ប្រុស១នាក់។
.ជាមួយគ្នានេះអាជ្ញាធរខេត្តព្រះសីហនុសូមអំពាវនាវទៅប្រជាពលរដ្ឋទូទៅក៍ដូចជាភ្ញៀវទេសចរណ៍ដែលបានមកលេងកម្សាន្តខេត្តព្រះសីហនុសូមឲ្យមានការប្រុងប្រយត្ន័នៅពេលចុះទៅលេងទឹកសមុទ្រគូរកុំលេងទឹកជ្រៅៗពេកជាពិសេសនៅពេលមានរលកបោកបក់ខ្លាំងជាសវាងមានកើតគ្រោះអាក្រក់ស្លាប់បាត់បង់ជីវិត៕