​គ្រឿងញៀន ជា​មូលហេតុ​ចម្បង បង្ក​នូវ​អំពើហិង្សា និង​ឧក្រិដ្ឋកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម

0

​ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃទី​១៦ ខែ​កក្ត​ដា ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត​ប៉ៃលិន បានរៀបចំ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០១៥ (​ក្រោម​ប្រធានបទ ចូរ​ធ្វើអោយ​ជីវិត សហគមន៍ និង​អត្តសញ្ញាណ​យើង​គ្មាន​គ្រឿងញៀន​) ស្ថិតក្រោម​អធិបតីភាព លោក ឡី ចាន់download (4)​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ,​លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដោយមាន​ការចូលរួម​ពី​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត ,​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត ,​កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​២១៤​នាក់ ។ ដែល​ការ​ប្រារព្ធ​ពិធី​នេះ ប្រ​ព្រិ​ត្ត​ទៅ​នៅ​បរិវេណ​ដី​ឡូ​ត៌​មួយកន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ​បានឱ្យដឹងថាៈ បច្ចុប្បន្ន​គ្រឿងញៀន មាន​សភាព​ស្ងប់ស្ងាត់ នូវ​ការ​ចរាចរ​ឆ្លងកាត់​នាំចូល តែមាន​ការចែក​ចាយ​បន្តិចបន្តួច​នូវ​ប្រភេទ​ថ្នាំញៀន​សំយោគ មេ​តំ​ហ្វេ​តា​មីន​ជាដើម​, ដោយ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​បាន​ចំនួន​១២​ករណី ប្រើប្រាស់ ០២​ករណី ក្នុងនោះ​ឃាត់ខ្លួន​បាន​ចំនួន ២០​នាក់ ស្រី ០៣​នាក់ រឹបអូស​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ចំនួន ១៦០​គ្រាប់ ម៉ា​ទឹកកក​ចំនួន ១៩​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ០២ ម៉ូតូ​ចំនួន ០៥​គ្រឿង និង​ទូរស័ព្ទដៃ ០២​គ្រឿង​។download (6) ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ១៩២​នាក់ ស្រី ១៦​នាក់​។ លោក​បន្តទៀតថា ជា​លទ្ធផល​ឆ្នាំ​២០១៤ និង​ឆមាស​ទី​១​ឆ្នាំ​២០១៥ នេះ​យើង​អាច​សន្និដ្ឋានបានថា ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បានល្អ​ប្រសើរ​។
លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អាន​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ចា ដោយ​គូសបញ្ជាក់ថាៈ ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ ចូរ​ធ្វើអោយ​ជីវិត សហគមន៍ និង​អត្តសញ្ញាណ​យើង​គ្មាន​គ្រឿងញៀន ក្នុង​គោលបំណង​បំផុសស្មារតី និង​អំពាវនាវ​ឲ្យ​ជន​គ្រប់រូប យកចិត្ត​ទុក​និង​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត គ្រប់​សកម្មភាព​គាំទ្រ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​មហាជន ការដោះស្រាយ​បញ្ហា​គ្រឿងញៀន ពិតជា​មាន​ភាព ស្មុគស្មាញ និង​ពិបាក​ឈានទៅរក​ការលុបបំបាត់​ជាក់​ជាមិនខាន រួមគ្នា​គាំទ្រ និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​ស្របគ្នា និង​វិធានការ​អនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ហើយ​កម្មវិធី ព្យាបាល និង​ស្ដារនីតិសម្បទា​ន​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែកលើ​សហគមន៍​។​download (8)
​លោក​បាន​បន្តថា គ្រឿងញៀន មាន​បញ្ហា​ប្រឈម​ដល់​បុគ្គល​អ្នកប្រើប្រាស់ ក្រុមគ្រួសារ សង្គមជាតិ ធ្វើ​ឲ្យ​ខូចសុខភាព​ផ្ទាល់ខ្លួន បាត់បង់​ការសិក្សា ការងារ កិត្តិយស បង្ក​អំពើហិង្សា​ក្នុង​គ្រួ សារ និង​សហគមន៍ បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ ប្រឈម​ផ្លូវច្បាប់ ខូចអនាគត អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ព្រមទាំង​ជះឥទ្ធិពល​មិនល្អ​ដល់​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​សង្គម​មិន​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម កាន់តែ​ប្រសើរឡើង​។ ដើម្បី​ឆ្លើយតប​នឹង​គោលបំណង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ប្រធានបទ​ឆ្នាំនេះ ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​សាសនា វិស័យ​ឯកជន អង្គការ​ដៃគូ​ជាតិ អន្តរជាតិ ព្រមទាំង​ជនរួមជាតិ ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យ​ទទួលបាន​ជោគជ័យ ដោយ​ចាត់ទុកថា គ្រឿងញៀន​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា​។download (5) ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​សហគមន៍ ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន ដើម្បី​ចាត់វិធានការ​សមស្រប​ទាន់ពេលវេលា​។ លោក​បន្តទៀតថា​៖ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ពង្រឹង​យន្តការ​អនុវត្ត​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​តាម​ស្ថានភាព​ជាក់ស្ដែង បង្ការ​ទប់ស្កាត់​ពាក់ព័ន្ធ​ការផលិត ការដាំដុះ ការជួញដូរ ការ​ចរាចរណ៍ ការរក្សា​ទុក និង​ការប្រើប្រាស់​ខុសច្បាប់​នូវ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​គ្រប់​ប្រភេទ​។ បន្ត​ផ្សព្វផ្សាយ​ក្រុម​គោលដៅ ដូចជា​កម្មករ កម្មការិនី អ្នកបម្រើ​ការងារ​តាម​ផ្ទះសំណាក់ និង​សេវាកម្ម​កម្សាន្ត​នានា​។ បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​មក​ផ្ដន្ទាទោស​តាមផ្លូវ​។​download (7)
​លោក​ក៏បាន​អំពាវនាវ​ដល់​ដល់​ក្មួយៗ​ជា​សិស្ស និស្សិត ត្រូវការពារ​ខ្លួន ចេះ​អប់រំ​មិត្ត​ភ័ក្ដិ​ឲ្យ​ជៀស​ផុតពី​គ្រឿងញៀន ធ្វើជា​ជន​បង្គោល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាន់តែ​មានលទ្ធភាព សមត្ថភាព ក្នុងការ​ចូលរួមចំណែក​ធ្វើ​ឲ្យ​កម្ពុជា អាស៊ាន និង​ពិភពលោក​ជៀស​ផុតពី​ការ​គំរាម​នៃ​គ្រឿងញៀន ដើម្បី​ឧត្ដមប្រយោជន៍ គឺ​លើកកម្ពស់​សុខុមាលភាព​ប្រជាជន ការពារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បង្កលក្ខណៈ​កាន់តែ​អនុគ្រោះ​ដល់​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​គ្មាន គ្រឿងញៀន ។​download (2)
ក្នុង​ពិធី​នេះ​ក៏មាន​ការដុត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៣៥,៥​គ្រាប់ និង​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច ដែល​សមត្ថកិច្ច​ប​ង្រា​ប​អូស​រឹប​បាន​កាលពី​ឆ្នាំ​២០១៤ ៕