សៀមរាប ៖ ជនសង្ស័យប្រុសស្រីទាំង១៥នាក់នេះរស់នៅក្នុងក្រុងសៀមរាបត្រូវបានលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋានមួយចំនួន ក្នុងក្រុងសៀមរាបផងនោះ ។ បានធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីរក្សាទុកជួញដូរចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោក វរសេនីយ៍ទោ អ៊ុំ សាអាត បានបន្តអោយដឹងទៀតថាក្នុងកិច្ចចុះប្រិត្តិការណ៍ខាងលើបាន ធ្វើឡើងកាលពី ថ្ងៃទី ១៤ ខែ កក្តដា ឆ្នាំ ២០១៥ កន្លងទៅនេះ ។ សមត្ថកិច្ចបានបន្តអោយដឹងទៀតថាបន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនៅករណីទាំងអស់ខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយ ដើម្បីចំណាត់ការទៅតាមផ្លូវ ច្បាប់បន្ត ៕
លោក ខេង ខេមរា