បុរស​ម្នាក់​បើករថយន្ត កាមរី ហាយ​ប្រ៊ីត​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​លើ​ស្ពាន​ជ្រោយចង្វា ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី​របួសធ្ងន់​០២​នាក់​

​ភ្នំពេញ ៖ រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ីត​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ទៅ​បុក​អ្នកជិះ​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​០២​នាក់​របួសធ្ងន់ ។

​ហេតុ​ការណ៏គ្រោះថ្នាក់​ចរចារ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២២​មេសា​២០១៤ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​
​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​  ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1151 បើក​ដោយ​បុរស​ម្នាក់​នៅលើ​ស្ពាន​ជ្រោយចង្វា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី ពាក់​ស្លាក​លេខ នគរបាល​1.8191​ជិះ​គ្នា​០២​នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​(​បញ្ច្រស​ទិស​គ្នា​) ពេញទំហឹង​ខ្ទាត​បោក​អ្នកជិះ​ម៉ូតូ​ទាំង​០២​នាក់​ទៅ​លើ​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​
​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​ដល់​ខាងក្រោម​ស្ពាន​ហើយ​សមត្ថកិច្ច​ជិះ​តាម​ទាន់​ដោយ​រថយន្ត​បង្ក​ដាច់​កាឡេ​ខាងឆ្វេង​ហើយ​សមត្ថកិច្ច​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៏​ផ្លូវគោ​ករា​ជ​ធានី​ភ្នំពេញ ៕

1 3 5