​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បានទទួល​រៀនសូត្រ​ក្នុងការ​សង្គ្រោះ​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ដោយ​ចៃដន់

0

​សៀមរាប ៖ ជាប្រចាំ​កម្លាំង​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែងតែបាន​អនុវត្ត​នូវ​តួនាទី​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ហើយ​នោះ​ជានិច្ចកាល​តែងតែបាន​ចុះ​អនុវត្ត​ធ្វើការ​ផ្សព្វផ្សាយ​និង​បាន​ចុះ​បង្ហាត់បង្រៀន​ជំនាញ​របស់ខ្លួន​លើ​ការ ការពារ ក៏ដូចជា02​ផ្តល់​បទ​ពិ​សោ​ធ៍​ក្នុងការ​សង្គ្រោះ និង ពន្លត់​អគ្គិភ័យ​ជូន​ដល់​បណ្តា​មន្ទី​អង្គភាព​គ្រឹះស្ថានសិក្សា​នានា ក្នុង​ក្រុង​សៀមរាប ។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ កន្លងទៅនេះ លោក វរសេនីយ៍ត្រី សាំង សម្បត្តិ នាយរង​ការិយាល័យ​បង្កា ពន្លត់​អ​គិ្គ​ភ័យ និង សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ​មួយចំនួន បាន​អញ្ជើញ​ចុះទៅ​ធ្វើការ​ផ្សព្វផ្សាយ​និង​បាន​បង្ហាត់បង្រៀន​ជំនាញ​របស់ខ្លួន​លើ​ការ ការពារ ក៏ដូចជា​ផ្តល់​បទ​ពិ​សោ​ធ៍​ក្នុងការ​សង្គ្រោះ និង ពន្លត់​អគ្គិភ័យ​បឋម​នៅពេលដែល​សមត្ថកិច្ច​ជំនាញ​មិនទាន់​មកដល់​កន្លែងកើតហេតុ​ជូន​ដល់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។01 ក្នុងនោះ​លោក វរសេនីយ៍ត្រី សាំង សម្បត្តិ ក៏បាន​បញ្ជាក់ថា​គ្រប់​មន្ទី​អង្គភាព​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវតែ​ចេះ​វិធីសាស្ត្រ​ខ្លះៗ​ក្នុងការ​សង្គ្រោះ និង ពន្លត់​អគ្គិភ័យ​បឋម​នៅពេលដែល​សមត្ថកិច្ច​ជំនាញ​មិនទាន់​មកដល់​កន្លែងកើតហេតុ​ដោយ​តម្រូវអោយ​បងប្អូន​ទាំងអស់​ដែល​នៅតាម​បណ្តា​អង្គភាព​និ​មួយៗ​ត្រូវតែមាន​បំពង់​ពន្លត់​អគ្គិភ័យ​និង​ត្រូវ​ចេះ​រៀបចំ​ទុកដាក់​អោយបាន​ល្អ​ពិសេស​គឺ​ត្រូវ​ចេះ​ប្រើប្រាស់​ក្នុងការ​ដែលមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយ​កត្តា​ណាមួយ ទើប​យើង​អាច​ធានាបាន​នូវ​ការកាត់បន្ថយ​ហានិភ័យ​ដោយសារតែ​គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយ​កត្តា​ណាមួយ ៕03
​ដោយ លោក ខេង ខេមរា​