​អគ្គនាយកដ្ឋាន​វា​រី​អគ្គីសនី​ពិនិត្យ​ផលប៉ះពាល់​ធ្វើ​ឲ្យ​កើត​ជំងឺ​រមាស​

0

​ស្ទឹងត្រែង​៖​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចុះ​ពិនិត្យ​ទីតាំង​បង្ហូរទឹក​ដែល​នៅ​សេសសល់​ពី​កាកសំណល់​នៃ​ការសាងសង់​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​ពី​បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ថា​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ភ្លុក​ស្រុក​សេសា​ន​កើតមាន​ជម្ងឺ​រមាស​ដៃជើង​។​
​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​និង​ទីកន្លែង​សាងសង់​ទំនប់​វា​រី​អគ្គីសនី​របស់​ក្រុមការងារ​ថ្នាក់​ក្រសួង​និង​ថ្នាក់​ខេត្ត​នៅ​ចុង​ស​ប្តា​ហ៏​ទី​២​ខែកក្កដា​នេះ​លោក​ជា​ណារិន ប្រធាន​នាយកដ្ឋាន​វា​រី​អគ្គីសនី នៃ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បញ្ចា​ក់ថា​៖​ស្ថានភាព​នៅ​ទីតាំង​ទំនប់​នេះ មិន​ការ​លំហូរ​ទឹក​ណាមួយ ដែលមាន​ភាព​ក៏​ខ្វក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខាងក្រោម​ទេ​។​​លោក​អះអាងថា​៖​ជាមួយនិង​ការចុះ​ត្រួតពិនិត្យ​នេះ​លោក​និង​ផ្តល់ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្នើសុំ​ឲ្យ​ផ្នែក​បរិស្ថាន​រួម​និង​ផ្នែក​20.17_11.44សុខាភិបាល​ចុះមក​ពិនិត្យ​បន្ថែម​ដើម្បី​រិះរក​ហេតុផល​ឲ្យ​បានច្បាស់លាស់​រវាង​ប្រជាពលរដ្ឋ​ដែលថា​មាន​ជំងឺ​រមាស់​នោះ ។​​លោកស្រី​សឿង ស្រី​ម៉ាប់​គ្រួសារ​កម្មករ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​វា​រី​នេះ បានផ្តល់​យោបល់​ប្រហាក់ប្រហែលគ្នា​ថា​ក្រុមហ៊ុន​រៀបចំ​បានល្អ​នៅ​ទីតាំង រស់នៅ​របស់​កម្មករ​មាន​បរិស្ថាន​ត្រឹមត្រូវ សំរាម​ក៏មាន​ការ​វេច​ខ្ចា​ប់​និង​ជីករណ្តៅ​គាប់​មិន​ឲ្យ​បះ​ពាល់​ដល់​សុខភាព​រស់នៅ​ឡើយ​។លោកស្រី​បន្ថែមថា​៖​រឿង​ប្រជាពលរដ្ឋ​កើត​រមាស់​នៅ​ភូមិ​ភ្លុក​នោះ លោកស្រី​ក៏​ចង់​ឲ្យ​មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​ចុះមក​ស្រាវជ្រាវ រក​ចំណោទ​បញ្ញា​ឲ្យ​ឃើញ​ផងដែរ ដើម្បី​សុខភាព​រស់នៅ​របស់​យើង​ទាំង​អ​សើ​គ្នា​។​​លោក​ស៊ី​ង​ស៊ីថាន់​មន្ត្រី​ទ្រទ្រង់ ផ្នែក​សុខភាព​ភូមិ​ប្រចាំ​នៅ​ភូមិ ឃុំ ភ្លុក​ស្រុក​សេ​សាន​បាន​ទទួលស្គាល់ថា​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នេះ មាន​កើត​ជំងឺ​រមាស់​ប្រមាណ​ជាង​១០​នាក់ ភាគច្រើន​ក្មេង​មាន​អាយុ​ជាង​១០​ឆ្នាំ តែ​មិន​7.17_11.44ប្រាកដថា បណ្តាលមកពី​ការបង្ហូរ​ទឹក​ចេញពី​ទំនប់​នោះទេ ដោយសា​អ្នក​ប្រើ​ទឹក​ទន្លេសេសាន​នៅ​ភូមិ​ឃុំ​នេះ​ជាទូទៅ​ហើយ​។​លោក​លោក​អ៊ុង​សូ​វៀត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​កើត​រមាស​នេះ​លោក​បាន​ដឺ​ក​នាំ​ផ្នែក​ជំនាញ​បាន​ទៅពិនិត្យ និង​ផ្តល់​ថ្នាំ​ស្រែង​រមាស់ ថ្ងៃ​ដោយសា​តែ​អាកាសធាតុ​ប្រែប្រួល និង​ជំងឺ​នេះ​បាន​បាត់​ទៅវិញ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៏​ហើយ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​គាត់​បានកើត​ជម្ងឺ​រមាស​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​។​​សូម​បញ្ចា​ក់ថា​៖​ផ្នែក​សុខាភិបាល​ខេត្ត​បាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៦​កក្ត​ដា​ថ្មីៗ​កន្លងមកនេះ​រៀបចំ​ក្រុមការងារ ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​សារជាថ្មី​ទៀត​ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ក្នុង​ជីវភាព​រស់នៅ​ទោះបី​ស្ថិតនៅក្នុង​ហេតុ​ការ​ណ៏​បែបណាក៏ដោយ​៕