​រថយន្ត​ដឹក​ដី​បើក​លឿន​ដូច​ព្យុះ​បុក​រះ​ម៉ូតូ ២​គ្រឿង ស្លាប់​យុវជន​២​នាក់​ភ្លាម់ៗ​នៅ​និង​ ​កន្លែង​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​

0

​ខេត្តសៀមរាប​៖ យុវជន​២​នាក់​ត្រូវ​រថយន្ត​ដឹក​ដី​កឹ​ន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ខណៈ​រថយន្ត​បើក​លឿន​ដូច​ព្យុះ​បាត់​ម្ចាស់ការ​ទៅបុក​ម៉ូតូ​១​គ្រឿង​ស្រប​ទិស​គ្នា​រ៉េ​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បញ្ច្រាស់ទិស​គ្នា​ក្រឡាប់​ផ្ងា​ជើង​ឡើងលើ​។WP_20150718_009ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​គួរឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតនៅ​លើផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​
សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ ពួក​ខ្ញុំ​បានឃើញ​រថយន្ត​ដឹក​ដី បើកបរ​មកពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ជិះ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង រួច​បើក​កិន​ពីលើ​ស្លាប់​ភ្លាមៗ​គួ​ឱ្យ​ស្រណោះ រួច​រ៉េ​ចង្កូត​ពេញ​ផ្លូវ ទៅបុក​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ទៀត​ចំ​ពីមុខ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ​ហើយ​ស្លាប់​ភ្លាមៗ​បន្ត​គា្ន​។​សាក្សី​បន្តថា ក្រោយពី​បុក​ម៉ូតូ​ទាំងពីរ​នោះ​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​និង​ស្រប​ទឹ​ស​គ្នា​រួចមក ស្រាប់តែ​រថយន្ត​ដឹក​ដី​នេះ​ប្រហែលជា​ភ័យខ្លាច​មាន​គេ​ដេញតាម​ពីក្រោយ​ក៏​ជាន់​ហ្វ្រាំង​ឡើងមក​វិញ​ក៏​ក្រឡាប់​ផ្ងារជើង​ឡើងលើ​តែម្តង​។​សាក្សី​បាន​បន្តទៀតថា ក្រោយពី​រថយន្ត​ដឹក​ដី​នោះ​ក្រឡាប់​រួចហើយ​អ្នកបើកបរ​លូន​ចេញ​រត់​គេចខ្លួនបាត់​តែម្តង​។​បន្ទាប់មក​ក៏​ឃើញ​សមត្ថកិច្ច​មកដល់​រួច​ធ្វើការ​វាស់វែង​កុំឱ្យ​មានការ​កកស្ទះ​ចរាច​នៅតាម​ដងផ្លូវ​តទៅទៀត ។WP_20150718_016
ប្រភពពី​សមត្ថកិច្ច​ចរាចរ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ដឹងថា​រថយន្ត​ដឹក​ដី​ជា​អ្នកបង្ករ​មិន​ស្គាល់​ម្ចាស់​និង​ក្រុមហ៊ុន​បាន​រត់គេចខ្លួន​បាត់​ចំណែក​យុវជន​២​នាក់​ដែល​ស្លាប់​ដោយ​រថយន្ត​ដឹក​ដី​កឹ​ន​នោះ​ម្នាក់​មានឈ្មោះ ទ្រេ​ន ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​២០​ឆ្នាំមាន​មុខរប​កម្មក​រ​សំណង់​មាន​ទីលំនៅ​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​ព៍ណ​ខ្មៅ​បើកបរ​បញ្ច្រាស់ទិស​គ្នា ពី​ជើង​មក​ត្បូង ឆ្នាំ​២០០៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១.E៨៤៧៥ និង​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត មានឈ្មោះ លឿង បូ​ណា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ចុងភៅ​នៅ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​(​អេ​ស៊ាន ស​ឃ្វែរ​) រស់នៅ​សង្កាត់​គោគចក ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​១.P៤៤២៣​ដែល​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជើង​។​លោក​បន្តថា ចំណែក​អ្នកបើកបរ​ម៉ូតូ​ដែល​ស្លាប់​ទាំង​២​នាក់​នោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​មន្ទីរពេទ្យ​ឯកជន​ដឹក​ម្នាក់​មួយ​យកទៅ​ទុក​នៅ​សាល​ខ្មោច​របស់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ​ណៃ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​ខូចខាត​ទាំងស្រុង ។​WP_20150718_013
បច្ចុប្បន្ន​រថយន្ត​ដឹក​ដី​និង​ម៉ូតូ​របស់​សព​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាលច​រាចរ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ច​រាចនៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕---------------------------------- WP_20150718_019 WP_20150718_004 ដោយ ខេង ឧ​ត្ត​ម​ ​