ភ្នំពេញ ៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៨ នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោកឃាត់ខ្លួនឆែកឆេរភ្លាមៗរកឃើញ ថ្នាំញៀន០៣ កញ្ចប់ ពេលដែលកម្លាំងកងរាជអាវុធហត្ថកំពុងបំពេញភារកិច្ចជិះម៉ូតូល្បាតក្នុងមូលដ្ឋាន កាលពីវេលាម៉ោង៩និង៣៥នាទីយប់
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមការឲ្យដឹងពីកងរាជអាវុធហត្ថខណ្ឌទួលគោកបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ឌីម៉ៅ អាយុ ១៧ ឆ្នាំភេទប្រុសមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្សារដេប៉១ ខណ្ឌទួលគោក ទី២ឈ្មោះ ឌីម៉ង អាយុ២៥ឆ្នាំភេទប្រុស មុខរបរកម្មករ ស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទី៣ឈ្មោះ ឡេង រតនា អាយុ៣១ឆ្នាំភេទប្រុស មុខរបរមិនពិតប្រាក់ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទី៤ឈ្មោះ យ៉ាន ស្នា អាយុ ២៣ ឆ្នាំភេទប្រុស មុខរបរមិនពិតប្រាក់ ស្នាក់នៅ ភូមិព្រែកលាប
សង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ ទី៥ឈ្មោះ សមឌឿន អាយុ២៤ ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាក់ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទី៦ឈ្មោះ ពាន មីនីឡេង អាយុ ១៨ ឆ្នាំភេទប្រុស មុខរបរមិនពិតប្រាក់ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទី៧ឈ្មោះ លឹមឆៃហេង អាយុ២០ ឆ្នាំភេទប្រុស មុខរបរមិនពិតប្រាក់ ស្នាក់នៅសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ទី៨ ឈ្មោះ ហេងសុភី អាយុ ៣៣ ឆ្នាំភេទប្រុស មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ផ្ទះលេខ ៣៤៣E ផ្លូវ ៥ ភូមិ
តំណាក់ត្រលឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធ៏សែនជ័យ ដោយក្នុងនោះកងរាជអាវុធហត្ថក៏បានដកហូតម៉ូតូជនសង្ស័យប្រើប្រាស់គ្រឿងញៀនបាន០៣ គ្រឿងផងដែរគឺ ម៉ូតូម៉ាកហុងដាឌ្រិមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS- 7946 ម៉ូតូមួយគ្រឿងទៀតម៉ាកស្មាសវិ ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 1BN-8896 និងម៉ូតូមួយគ្រឿង ទៀតម៉ាកសងកូរ៉េ ពណ៌ក្រហម ស្លាក់លេខ ស៊េរីចាស់ ណ ១២៣៦ ពភ១ ផងដែរ ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទូលគោក បានរៀបចំបែបបទបញ្ជូនជនសង្ស័យទាំង០៨នាក់ខាងលើនេះទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ និងដើម្បីកសាងសំណុំបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕