ខេត្តព្រះសីហនុ៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិងបុរសជាប្តីរងរបូសធ្ងន់ខណៈពូកគេជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តកុងទីន័រដឹកទំនិញរបស់ក្រុមហ៊ុន(ម៉ីងលាំង)ដាក់ហ្វាំងបើកបំបុក។ហេតុដ៍គូរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៦និង១០ នាទី ព្រឹក ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ តាមបណ្តោយវិថីផែត្រង់ភ្លើងស្តុបកែងរ៉ា ខាងមុខស្ថានីយប្រេងតេលា ស្ថិតនៅក្នុងភូមិលេខ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ។ពាក់ពន្ធ័ករណីខាងលើនេះបើតាមសាក្សីនៅក្បែរៗកន្លែងកើតហេតុជាច្រើននាក់បាននិយាយប្រាប់ឲ្យថានៅមុខពេលកើតហេតុគេឃើញរថយន្តបង្ករហេតុខាងលើបើកបរក្នុងល្បឿនលឿនដូចគេហោះចុះពីរផ្លូវចំណោទលោកយាយម៉ៅក្នុងគោលដៅចួលទៅកំពង់ផែ លុះបើកបរមកចំណុចហេតុក៍បានវ៉ាកជាមួយម៉ូតូជន រងគ្រោះជាប្តីប្រពន្ធដែលកំពង់ជិះឌុបគ្នាមកពីរមុខ(បញ្ជាស់ទឹសគ្នា)ហើយក៍បុកយ៉ាងពេញទំហឹងបណ្តោលឲ្យជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ(ប្រពន្ធស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តងហើយបុរសជាប្តីរងរបូសធ្ងន់)ចំណែកឯរថយន្តបង្ករហេតុក៍ក្រឡាប់ផ្ងារពោះជ្រុលទៅបុកបន្តនិងបង្គោលខ្សែរភ្លើងបាក់អស់មួយដើមទៀតដាច់ខ្សែភ្លើងរាយពេញដីបណ្តាលឲ្យចរន្តអគ្គីសនីត្រូវបានកាត់ផ្តាច់ទូទាំងក្រុងក្នុងពេលនោះផងដែរហើយរយៈពេលប្រមាណ៤ម៉ោងក្រោយទើបអាចតភ្ជាប់ចរន្តអគ្គីសនីឡើងវិញបាន។សមត្ថកិច្ចប៉ូលិសបានប្រាប់ឲ្យដឹងថារថយន្តកុងទីន័របង្ករហេតុ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ ៣A.០២៧៦ ជារថយន្តដឹកទំនិញក្រណាត់(ម៉ីងលាំង) បើកបរដោយឈ្មោះឈុន ដាលីត ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ក្នុងភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ (បានរត់គេចខ្លួនបាត់) និងមានអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បាក់ជើង ឈ្មោះ ឌុច ពេទ្យ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាម្ចាស់ទំនិញ ។ចំណែកជនរងគ្រោះជាអ្នកបើកបរម៉ូតូមាន ឈ្មោះ ចាន់ ធី ភេទ ស្រី អាយុ ៣១ ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ (ស្លាប់)និងប្តីឈ្មោះខេនរងរបូសធ្ងន់។ហើយជុំវិញករណីនេះបើតាម សមត្ថកិច្ចប៉ូលិស
ចរាចរណ៍បានប្រាប់ឲ្យដឹងថាមូលហេតុដែលរថយន្តខាងលើបង្ករគ្រោះថ្នាក់គឺបណ្តាលពីរដាច់ប្រពន្ធហ្វាំងនិងបើបបរក្នុងល្បឿនលឿនហូសកំណត់។បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅបុណ្យទៅតាមប្រពៃណីរីឯវត្ថុតាងត្រូវបានកំលាំង សមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះ ស្រាយ ។
.ដោយឡែកនៅឯស្រុកព្រែនប់ ក៍មាន ករណីគ្រោះថា្នក់ ចរាចរណ៍ មួយទៀត បានកើតឡើងនៅចន្លោះគីឡូម៉ែត្រ លេខ ១៩៧ និង លេខ ១៩៨ ស្ថិតក្នុងភូមិអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ ៤ នៅវេលាម៉ោង ១-និង០០ នាទី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៥ គឺមានករណីរថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរមួយគ្រឿងម៉ាក Fuso ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ ៣A ០៨១៩ បានបើកបរបញ្ច្រាសទិសគ្នាបានរេចង្កូតទៅបុកជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក C125 គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត បណ្តាលអោយស្លាប់យុវជនពីរនាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះទី ១ មានឈ្មោះ អ៊ី សា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ-ឥស្លាម រស់នៅភូមិ ដូនលូយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២-ឈ្មោះ អាម៉ាត់ សុខរី ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីចំណែកឯវត្ថុតាងត្រូវបានកំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកយកមករក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តដើម្បីធ្វើការរង់ចាំស្រាវជ្រាវដោះស្រាយ៕