​សណ្ឋាគារ​សូ​ហ្វី​តែ​ល ត្រូវបាន​ឆេះ​នៅ​អគា​ឌី​ឡាក់​ជាន់​ក្រោម​កន្លែង​ដាក់​អីវ៉ាន់ អស់​ស្ទើ​ទាំងស្រុង

0

​ខេត្តសៀមរាប​៖ សណ្ឋាគារ​សូ​ហ្វី​តែ​ល នៅ​ខាង​អគារ​ឌី​ឡាក់​ដែល​នៅ​ជាន់​ក្រោម​កន្លែង​បន្ទប់​ដាក់​អីវ៉ាន់ ត្រូវបាន​ផ្ទុះ​ស្សេ​ខ្សែភ្លើង​ឆេះ​អស់ទាំង​ស្រុង ដែល​ជាប់​របង​មន្ទី​ពេទ្យ​គន្ធបុប្ផា​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ប៉ុន្តែ​ក្នុង​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​ឆេះ​នោះគេ​ឃើញ​មាន​IMG_20150719_114644វត្តមាន លោក​អភិបាលខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​អភិបាលក្រុង​,​លោកស្នងការ និង​កម្លាំង​សមត្ថកិច្ច​រួមមាន​៖​នគរបាល​ពន្លត់​អគ្គិភ័យ​,​ប៉េ​អ៊ឹម​ពន្លត់​អគ្គិភ័យ​ព្រមទាំង​កម្លាំង​មូលដ្ឋាន​ចូលរួម​ផងដែរ​។​
ហេតុ​ការធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៥ ស្ថិតនៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ក្នុង​អគារ​ដាក់​អីវ៉ាន់​ជាន់​ក្រោម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ត្រូវ បាន​ឆេះ​ទាំងស្រុង ខណៈ​ម្ចាស់​សណ្ឋាគារ​និង​អ្នក​គ្រប់ បាន​យក​បំពង់​ទៅ​ពន្លត់​អគ្គិភ័យ​មក​ពន្លត់ តែ​គ្រប់គ្រង​ស្ថានភាព​មិនបាន ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្ត​មកជួយ​ពន្លត់​។​
តាម​ប្រភព​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនដំបូង​ពួកគាត់​បានឃើញ​ផ្សែងហុយ​ចេញពី​ក្នុង​សណ្ឋាគារ​អូ​តែ​ល សូ​ហ្វី​តែ​ល អគារ​ខាងជើង ដែល​ជាប់​នឹង​របង​ពេទ្យ​គន្ធបុប្ផា​នោះ​មិនដឹង​ជា​មូល​ហេតុអ្វី​ទេ​។​ប្រភព​បាន​បន្តថា មួយសន្ទុះ​ក៏​ឃើញ​បុគ្គលិក​អូ​តែ​ល​នាំគ្នា​រត់ចេញ​មក​ក្រោយ​អគារ​ដែល​ឆេះ​នោះ​មាន​កាន់​ញញួរ​និង​បំពង់​ពន្លត់​អគ្គិភ័យ​ព្រមទាំង​ទាញ​ទុយ យោ​បាញ់​ទឹក​ផងដែរ​។​ប៉ុន្តែ​មិនបាន​ប៉ុន្មាន​នាទី​ផង ក៏​ឃើញ​រថយន្ត​របស់​នគរ​បាល​ពន្លត់​អគ្គិភ័យ​មកដល់​ចាប់ទាញ​ទុយ យោ បាញ់​ទឹក​យកតែ​ម្តង ទើប​ពួក​ខ្ញុំ​ដឹងថា ឆេះ​អូ​តែ​ល​នេះហើយ​។IMG_20150719_113346
​លោក​វរសេនីយឯក សំ សុជាតិ ស្នងការរង​ទទួលបន្ទុក​ពន្លត់​និង​បង្កា​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​នេះ​ថា មូលហេតុ​អ​គិ្គ​ភ័យ​ដែល​ឆេះ​នៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល ផ្នែក​អគារ​ដាក់​អីវ៉ាន់​ជាន់​ក្រោម ដែល​នៅ​ពី​ខាងជើង​ជាប់​របង​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ មូលហេតុ​មកពី​ផ្ទុះ​ស្សេ​ឆ្លង​ចរន្តអគ្គិសនី តែ​ពុំ​បណ្តាលឱ្យមាន​នរណាម្នាក់​រងរបួស​ឡើយ រហូតមកដល់​រសៀល​ម៉ោង​២​ថ្ងៃទី​១៩​ខែកក្កដា​នេះ ត្រូវបាន​រលត់​ជា​ស្ថា​ប័ពរ​ហើយ​។​លោក​បន្តថា ភ្លើង​ដែល​ឆេះ​នៅក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល​នេះ លោក​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ចំនួន​៥​ឡាន បាញ់​អស់​ទឹក​៤​ឡាន ទុក​មួយ​ឡាន​សម្រាប់​ទ្រៀម ក្នុង​ការឆេះ​បន្តទៀត​ជាយថាហេតុ​។IMG_20150719_114101​ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​មកជួយ​ពន្លត់​នោះ​ឃើញ​មាន​៣​ឡាន​និង​ជួយ​បាញ់​ទឹក​ទាំងអស់ និង​ទុយ យោ​របស់​សណ្ឋាគារ​បាន​បាញ់​ទឹក​អស់​ជាច្រើន​ផងដែរ ទើប​ទប់ស្កាត់​ស្ថាន​ការឆេះ​នេះ​បាន​ទាំងស្រុង​។IMG_20150719_113837​លោក​បញ្ជាក់ទៀតថា មូលហេតុ​ដែល​មុនដំបូង​កម្លាំង​របស់​យើង​ចូល​មិន​ដល់​គោលដៅ​នោះ​ដោយសារ វា​ចេញ​ផ្សែង​មក​ក្រៅ​ខ្មួលខ្មាញ់​ពេក ទើប​ចូល​មិនបាន ដល់ពេល​នាំគ្នា​បាញ់​ទឹក​អស់​ប្រមាណ​ជិត​៨០% ទើប​កម្លាំង​នាំគ្នា​ចូលទៅ​ដល់ទី​តាំង​ដាក់​អីវ៉ាន់ ប៉ុន្តែ​ក្នុង​ការឆេះ​នៅ​បន្ទប់​ដាក់​អីវ៉ាន់​នោះ សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​ដឹងថា ខូចខាត​អស់​សម្ភារៈ​ដែល​ឆេះ​នោះ​នៅ​ទឹកប្រាក់​ប៉ុន្មាន​ទេ ព្រោះ​ខាង​សណ្ឋាគារ​មិនទាន់បាន​ប្រាប់​មក​សមត្ថកិច្ច​រប​ស់​ជំនាញ ។​
​ជុះ​វិញ​ករណី​ដែលមាន​ភ្លើង​ឆេះ​សណ្ឋាគារ ឬ​ឆេះ​ផ្ទះ លោក​វរសេនីយឯក សំ សុជាតិ ស្នងការរង​ទទួលបន្ទុក​ពន្លត់​និង​បង្កា​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប មេត្តា​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តសៀមរាប ជួយផ្តល់​ដំណឹង​មក​ខាង​ផ្នែក​រថយន្ត​ពន្លត់​អគ្គិភ័យរ​សប់​ស្នងការ​ខេត្ត​ផង ដើម្បី​ទ្រៀម​នឹង​ចុះទៅ​ជួយ​ឱ្យទាន់​ពេលវេលា មិន​ទុកឱ្យ​បងប្អូន​ពលរដ្ឋ​អស់សង្ឃឹម​ក្នុង​ការជួយ​ពន្លត់​នោះទេ​៕IMG_20150719_113837ដោយ ខេង ឧ​ត្ត​ម