ឧត្តរមានជ័យ កាលពីព្រឹកវេលាម៉ោង៨និង២០ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោកស ថា វី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បាននាំអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ស្ថិតនៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកសុីអីវ មី ត្រីខ ភួយ មុង ក្រម៉ា សារុង លោកស ថា វី អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋក្នុងម្នាក់ៗថវិកា២០០០០រៀល លោកមេឃុំ៤នាក់ក្នុងម្នាក់៤០០០០រៀល មេភូមិក្នុង
ម្នាក់២០០០០រៀល អ្នកស្មគ្រ័ចិត្តកាកបាទក្រហមក្នុងម្នាក់២០០០០រៀល កងកំលាំងទាំង៣ប្រភេទមួយអង្គភាព៤០មុឺនរៀល៕




































