ក្រចេះ ៖ ដើម្បីរួមចំណែកក្នុងថែរក្សារ និងលើកកំពស់ទំលៀមទំលាប់វប្បធម៌ប្រពៃណីនិង ពង្រឹងអប់រំសីលធម៌ព្រះពុទ្ឋសាសនា ព្រះគ្រូឪត្តប្បថេរ ង៉ែត សារីន ព្រះអនុគុណស្រុកចិត្របុរី និងជាចៅអធិការវត្ត សម្តេចព្រះនាគវន័វរពោធិ៍(ហៅវត្តសំបុក) ព្រមទាំងព្រះសង្ឃ អាចារ្យ គណះកម្មការ រួមនិងអាជ្ញាធរ បានប្រារព្ឋធ្វើពិធីបុណ្យបំបួសកុលបុត្រជាង៨០អង្គ កាលពីរសៀលថ្ងៃទី ១៨ ខែកក្តដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម នូរ ភឿង ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ និងព្រះសុគន្ឋសីលសារ ជន ស៊ីអ៊ីម ព្រះមេគុណខេត្តក្រចេះ ។
ព្រះគ្រូឪត្តប្បថេរ ង៉ែត សារីន ព្រះអនុគុណស្រុកចិត្របុរី និងជាចៅអធិការវត្ត សម្តេចព្រះនាគវន័វរពោធិ៍(ហៅវត្តសំបុក)មានសង្ឃដីការថា កាផ្តួចផ្តើមធ្វើពិធីបំបួសនេះឡើង ដើម្បីពង្រឹងទំលៀមទំលាប់ប្រពៃណី វប្បធម៌ មរត៌កជាតិ អោយកាន់តែរឹងមាំគង់វង់យូអង្វែង ក្នុងទិសដៅបញ្ជ្រាប ធម្មវិន័យព្រះពុទ្ឋសាសនាទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់យុវ័យនៅក្នុងសហគមន៍ជាតិយើង ។
ព្រះគ្រូចៅអធិការវត្តក៍មានសង្ឃដីការទៀតថា កាបំបួសកុលបុត្រនេះដើម្បីប្រែក្លាយ វស័យព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋអោយបានកាន់តែរឹងមាំ និងដើម្បីអប់រំសីលធម៌ សុជីធម៌ព្រះពុទ្ឋសាសនា សម្រាប់កុលបុត្រខ្មែរអោយគេចផុតពីគ្រឿងញៀន និងដើម្បីជាការតបស្នងសងគុណដល់មាតាបិតា ដែលគាត់បានបង្កើតនិងចិញ្ចឹមកុលបុត្រទាំងអស់គ្នា អោយមានជីវិតរស់នៅលើផែនដីនេះ ។
ឯកឧត្តម នូរ ភឿង មានប្រសាសន៍និងជំរុញដល់ព្រះសង្ឃ គណះកម្មការវត្តដ៍ទៃទៀតរៀបចំ អោយបានដូចមានវត្តនេះជាគំរូស្រាប់ ប្រយោជន៍ដើម្បីលើកកំពស់ វិស័យព្រះពុទ្ឋសាសនាដ៍ឧត្តុង្គឧត្តម បានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយយកតម្រាប់តាម ក្នុងការអប់រំសីលធម៌ តាមមាគ៌ាព្រះពុទ្ឋសាសនា ជាគ្រឹះនៃវប្បធម៌ជាតិ ដែលប្រជាជនខ្មែរគោរពបូជាតាម តាំងពីបុរាណកាលនិងរក្សាទុកដើម្បីព្យាបាលផ្សះផ្សារផ្លូវចិត្ត ដ៍មានប្រសិទ្ឋិភាពនៅក្នុងសង្គមខ្មែរ ក៍ដូចជាប្រជាពលរដ្ឋក្នុងពិភពលោក កំពុងចាប់អារម្មណ៍ចំពោះព្រះពុទ្ឋ សាសនា ជាគ្រូដ៍ឆ្នើមក្នុងការបង្រៀននិងអប់រំមនុស្ស ជាពេទ្យយ៉ាងសក្ត័សិទ្ឋិក្នុងការព្យាបាលរោគ គឺអកុសលមូលដែលមាននៅក្នុងចិត្តសត្វលោក អោយបានជាសះស្បើយផុតទុក្ខផុតភ័យលុះអវសាន ។




































