បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅបុក​របង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់​របួស​ត្រូវ​បាន​រថយន្ត​សាមុ​យ​ដឹកយក​ទៅ​មន្ទីរពេទ្យ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ក៏​ទៅបុក​របង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល​បណ្តាល  ឱ្យ​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​យប់​ថ្ងៃទី ២២ មេសា​២០១៤ នៅ​ចំណុច​ផ្លូវ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ ឌ្រី​ម​សង់សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ BA-8814 ក្នុងស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​២៣០ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ជិះ​ទៅ​បុក​របង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ តែម្នាក់ឯង បណ្តាលឱ្យ​បែក​មុខ បែក​មាត់ ។​
​ក្រោយពេល​កើតហេតុ​ត្រូវបាន​មិត្តភក្តិ​ជួយ​គ្រា និង​បាន​ហៅ​រថយន្ត​គ្លីនិក​គឹម​សុង​មក​យក​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ផ្សារ​ដើមគ​រងចាំ​ម្ចាស់​មក​ទទួល​យក​វិញ ៕
1 2