ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទៅ១៩ខែកក្កដាឆ្នាំ២០១៥នេះលោកគឹមសុវណ្ណប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូននិងជាក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យនិងសមាជិកក្រុមការងារមួយចំនួនទៀតបាននាំយកអំណោយយ៉ាងសន្ធឹកសន្ធាប់យកទៅជូនស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងរស់នៅគ្មានអ្នកទីពឹងហើយគ្មានទីជំរកផ្ទះរខេករខាករស់នៅតែម្នាក់ឯងយ៉ាងត្រដាបត្រដួសដោយផ្ទាលដៃ នៅភូមិកាប់ចោរ ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកគឹមសុវណ្ណបាននិយាយថាស្ត្រីទីទាល់ក្រនោះមានឈ្មោះសឿសឿនអាយុ៦២ឆ្នាំគ្មានកូនទីពឹងរស់នៅភូមិកាប់ចោរ ឃុំថ្មី ស្រុកថ្មពួក លោកគីមសុវណ្ណបានបន្តថាអំណោយដែលលោកយកទៅជូនស្ត្រីគ្មានទីពឹងនោះមាន អង្ករ៥០គីឡូ មីុ១កេះ ទឹកត្រី២យួរ ត្រីខមួយឡូ ទឹកសីអីុមួយយួរ និងថវិការ២លានរៀលនិងសន្យាថានិងជួយជួសជុលផ្ទះនៅថ្ងៃខាងមុខនេះបន្តទៀត
លោកថាអំណោយទាំងអស់នេះជាថវិការផ្ទាល់របស់លោកតែម្តង។លោកគឹមសុវណ្ណបានបន្តទៀតថាដោយមានការចង្អុលបង្ហាញពីលោកកែគីមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យលោកតែងតែឲ្យក្រុមការងារចុះជួយនៅតាមមូលដ្ឋានទាំងអស់ទោះបីចំណាយជាទ្រព្យផ្ទាល់ខ្លួនយ៉ាងត្រូវតែចុះទៅជួយដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលជាពិសេសជនគ្មានទីពឹង ជនមានកូនច្រើនអនាថា ជាពិសេសទៀតនោះជនដែលកំពុងជួបប្រទះនិងគ្រោះរាំងស្ងួត គ្រោះធម្មជាតិ គ្រោះមហត្តរាយដោយខ្យល់កន្ត្រាក់រលំផ្ទះរបស់ប្រជាពលរដ្ឋរាប់ពាន់ខ្នងនៅស្រុកក្រុងក្នុងខេត្តបន្ទាយមានជ័យនេះជាដើម។រយះពេលកន្លងមកលោកនិងក្រុមការងារបានចុះជួយធ្វើផ្ទះជួនប្រជាពលរដ្ឋនៅស្រុក ថ្មពួកនេះបានជាច្រើនខ្នងទៀតផងជាក់ស្តែងនៅថ្ងៃទី១៩ខែកកក្កដាឆ្នាំ២០១៥នេះលោកក៏បាននាំយកអំណោយផ្ទាល់ខ្លួនយ៉ាងច្រើនទៅជូនស្ត្រីគ្មានទីពឹងមួយគ្រួសារនេះដែលរស់នៅម្នាក់ឯងយ៉ាងវេទនាបំផុតទៀតផង។ដោយលោកគឹមសុវណ្ណមានសន្តានចិត្តដ៏ល្អយ៉ាងដូច្នេះស្ត្រីទីទាល់ក្រឈ្មោះសឿសឿននោះបានថ្លែងអំគុណយ៉ាងខ្លាំងដល់លោកហើយបានលើកម្រាមដៃដប់បួងសួងដល់វត្ថុសក្ត័សិទ្វទាំងអស់ក្នុងលោកជួយបីបាច់ថែរក្សាលោកនិងក្រុមការងារទាំងអស់ឲ្យជួបប្រទះនិងតែសេចក្តីសុខនិងអាយុយឺុនយូរនិងជាសវាងជំងឺបៀតបៀន៕


































