ខេត្តកំពង់ឆ្នាំង ៖ សមាជិក សមាជិកាថ្មីចំនួន៣២០រូបមកពីសាលាគរុកោសល្យខេត្តកំពង់ឆ្នាំងនិងសិស្សានុសិស្សមកពីវិទ្យាល័យព្រះបាទសុរាម្រឹត បានស្ម័គ្រចិត្តចូលជា សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដែលពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះប្រារព្ធទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវាំងគង់សំអុលសមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង,ថ្នាក់ដឹកនាំថ្នាក់ខេត្ត,សាខាអង្គភាពជុំវិញខេត្ត,ក្រុង/ស្រុកសរុបចំនួន៤៣៨នាក់ផងដែរ។
នៅក្នុងពិធីនេះតំណាងអោយសមាជិកថ្មីទាំង៣២០រូបឡើងអានពាក្យសុំចូលសមាជិកសមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់មកឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានឡើងអានសេចក្តីសំរេចលេខ១៦០/០១៥ចុះថៃ្ងទី១០ ខែកក្កដា ឆ្នាំ២០១៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងសំរេចបញ្ចូលសមាជិកសមាជិកាថ្មីចំនួន៣២០រូបជាផ្លូវការចាប់ពីថ្ងៃប្រ កាសនេះតទៅ។
ក្នុងពេលនោះដែរ តំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅ៖១.ខិតខំអភិវឌ្ឍន៍អប់រំសមត្ថភាពខ្លួនអោយក្លាយទៅជាកំលាំពិតរបស់គណបក្សប្រជាជនកម្ពុជានិងប្រទេសជាតិ,២.សាមគ្គីភាពផ្ទៃក្នុងបក្សអោយបានល្អនិងទំនាកទំនងល្អជាមួយមជ្ឍដ្ឋាននានាក្នុងសង្គមដើម្បីពង្រឹងកិត្យានុភាពរបស់គណបក្ស,៣.គាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិដើម្បីដឹកនាំនាវាកម្ពុជាអោយមានសុខសន្តិភាពនិងការអភិវឌ្ឍន៍នូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
សម្តេចចៅហ្វាវាំងគង់សំអុលបានមានប្រសាសន៍ក្នុងពិធិនេះថា៖ក្មួយៗទាំងអស់ពិតជាបានយល់ច្បាស់ពីការដឹកនាំរបស់គណបក្សប្រជាជនគឺធ្វើអ្វីៗដើម្បីប្រទេសជាតិនិងប្រជាជនដូចទើបក្មួយៗបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ។ក្មួយៗទាំងអស់ជានិស្សិតនិងមានសម្ថភាពពិតៗ ដើម្បីបម្រើផលប្រយោជន៍ ជូនសង្គមជាតិ ពីព្រោះក្មួយៗ ទាំងអស់ គឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅអនាគត ព្រោះកម្លាំងយុវជនជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីអោយមូលដ្ឋាន របស់យើងរីកចម្រើន និងមានសុវត្ថិភាព ទៅបានទាល់តែមានក្មួយ ចូលរួមជាចលនា យុវជន ហើយក៏ជាកាតព្វកិច្ច របស់ក្មួយៗ ដែលត្រូវបំពេញ និងស្វែងយល់ផងដែរ។
សម្តេចចៅហ្វាវាំងគង់សំអុលក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺក្មួយៗមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីស ហើយបើគ្មានថ្ងៃទាំងអស់នេះ ក៏គ្មានអ្វីៗនាពេលបច្ចុប្បន្ននេះដែរ។
សម្តេចចៅហ្វាវាំងក៏បានលើកឡើងផងដែរ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតែម្តងនាបច្ចុប្បន្ននេះ។
សម្តេចក៏បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ និងសមាជិក សមាជិកាថ្មីចំនួន៣២០រូបត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ និងខិតខំឃោសនាផ្សព្វផ្សាយអំពី កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខ៕



































