អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារសិក្សា​១​ខ្នង ៣​ជាន់ មាន​១៧​បន្ទប់ នៅ​សាលាបឋមសិក្សា មង្គល​សិរី​គៀន​ឃ្លាំង​

0

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​មន្ដ្រីក្រោមឱវាទ បាន​ចូលរួម​សម្ពោធ​ដាក់ ឲ្យ​ប្រើប្រាស់ អគារសិក្សា​មង្គល សិរី​គៀន​ឃ្លាំង ១​ខ្នង កំពស់​៣​ជាន់ ស្មើរ​១៧​បន្ទប់ អស់​ថវិកា ចំនួន ៤៨៤៣៦៨ ដុល្លារ​អាម៉េរិក បានមកពី​ការចូលរួម​ពុទ្ធបរិស័ទ និង​ពីz4​អាជ្ញាធរ​រាជធានី​ភ្នំពេញ រួមជាមួយ​សមិទ្ធិផល​នានា វត្ដ​មង្គល​គៀន​ឃ្លាំង រួមមាន កុដិ​២ ខ្នង របង ក្លោងទ្វារ ដងទង់​១​គូ ប្រាសាទ​ពោធិព្រឹក្ស​មាស សាលា​ធម្មសភា និង​សួនច្បារ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ​កក្ដ​ដា ឆ្នាំ​២០១៥ ។

លោកស្រី កែវ សុ​ណា​រី អភិបាលរងខណ្ឌ​ជ្រោយចង្វារ បាន​បញ្ជាក់ថា​៖ សាលាបឋមសិក្សា​មង្គល​សិរី គៀន​ឃ្លាំង សិ្ថ​ត​នៅ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​បង្កើតឡើង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង​មក មាន​អគារសិក្សា​ធ្វើ​ពី​ឈើ​ជញ្ជាំង និង​ដំបូល​ប្រក់​សឹ្ល​ក​។ នៅ​ឆ្នាំ​១៩៦០ សាលា​មាន​អគារសិក្សា តែមួយ​ខ្នង ២​ជាន់ ៦​បន្ទប់ ស្ថិតនៅក្នុង​បរិវេណ វត្ដ​មង្គល​គៀន​ឃ្លាំង រហូតដល់​របប​ប្រល័យពូជសាសន៍ ត្រូវបាន​បំផ្លិចបំផ្លាញ គ្មាន​សល់ ។z6​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​ប្រជាពលរដ្ឋ រួមជាមួយ​ពុទ្ធបរិស័ទ បាន​ឯកភាពគ្នា​ចូលរួម​កសាង​ឡើ​វិញ​ធ្វើ​អំពី​ឈើ ១​ខ្នង​ប្រក់​ក្បឿង ដើម្បី​ទុក​ឲ្យ​កូនចៅ​បាន​រៀនសូត្រ ក្រោយមក​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទេ​ក ទើប​អាជ្ញាធរ រាជធានី​ភ្នំពេញ មន្ដ្រីរាជការ ក្រោម​ឱវាទ រួម​ជាមួយនិង​ព្រះសង្ឃ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ ក៍​បានសម្រេច​កសាងឡើង​វិញ ដោយ​ធ្វើ អំពី​ថ្ម ១​ខ្នង កំពស់​៣​ជាន់ មាន​១៧​បន្ទប់ ប្រក់​ក្បឿង ទីចាត់ការ និង​បន្ទប់ទឹក ដោយ​ចំណាយ​ថវិកា​សរុប អស់​ចំនួន​៤៨៤ ៣៦៨ ដុល្លារ​អាម៉េរិក ។z2
លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ នៅ​រាជធានី​ភ្នំពេញ​សម្តេច​តេ​ជោ បាន​នឹង​កំពុង​សាងសង់​អគារ​ចំនួន​១៨៤​ខ្នង ស្មើ​៧៨៩ បន្ទប់ ក្នុងនោះ​មាន​អគារសិក្សា​១០៩ ខ្នង មាន​៧០៣​បន្ទប់ ទីចាត់ការ​១០ ខ្នង ៦៦​បន្ទប់ អគារ​កាត់ដេរ​៧​ខ្នង ១៩ បន្ទប់ បណ្ណាល័យ​៨ ខ្នង​១៩​បន្ទប់ សាលប្រជុំ​៥ ខ្នង​៩ បន្ទប់ កន្លែង​លក់​ចំណីអាហារ​៨​ខ្នង និង​កន្លែងផ្ញើកង់​៥​ខ្នង នៅតាម​សាលារៀន​ចំនួន​៧៨​សាលា ក្នុង​សង្កាត់​ចំនួន​៤៩ នៃ​ខណ្ឌ​ទាំង​១២ របស់​រាជធានី​ភ្នំពេញ ។ លោកប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា​៖ ក្រោម​ទស្សនៈវិស័យ​ដ៏​វែងឆ្ងាយ និង​ពោរពេញ​ទៅដោយ​សុ​ទិ​ដិ្ឋ​និយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ដែល​សម្តេច​បាន​នឹង​កំពុង​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក្នុងនោះ​មួយផ្នែក គឺ​សំដៅ​ទៅលើ​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។ ជាការ​ពិតណាស់ ក្នុង​រយៈពេល​៣៥​ឆ្នាំ កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​កសាង និង​ពង្រីក​សាលារៀន​ឲ្យ​បាន​ច្រើន​ទៅតាម​តំរូវការ​រៀនសូត្រ របស់​កូនចៅ ប្រជាជន​យើង នៅ​ទូទាំងប្រទេស ។ z3លោក​បន្ដថា​៖ ក្មួយៗ មាន​វាសនា​បាន​ចូលរៀន ក្នុង​បន្ទប់​ថ្មី​ដ៏​ស្អាត មាន​តុ កៅអី សមរម្យ និង​មាន​ផាសុខភាព ។ ដូច្នេះ ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ​ចំពោះ សម្តេច​តេ​ជោ និង​លោកជំទាវ​កិ​តិ្ត​ព្រឹទ្ធ​ប​ណិ្ឌ​ត ចូរ​ក្មួយៗ ខិតខំ​ត្រងត្រាប់​ស្តាប់​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ និង​ខិតខំ​រៀនសូត្រ ព្រោះ​ភាព​ឧស្សាហ៍​ព្យាយាម រួមផ្សំ និង​សីលធម៌​ល្អ ទើប​ក្មួយៗ បាន​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ អនាគត​ពលរដ្ឋ​ល្អ នេះហើយ​ដែលជា​ប្រភព ធ្វើ​ឲ្យ​ក្មួយៗ ទទួលបាន​ជ័យជំនះ​ដ៏​ឧត្តុង្គឧត្តម ក្នុង​វ័យ​នៅ​ក្មេង​សំរាប់​ការសិក្សា​របស់​ក្មួយៗ នាពេលនេះ ។​z1

លោក​ក៍បាន​ក្រើនរំលឹក ដល់​ក្មួយ​សិស្សានុសិស្ស​ទាំងអស់ បើ​ស្រលាញ់​ខ្លួន និង​ស្រលាញ់​ឪពុក ម្តាយ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​ខ្លួនឯង ចំពោះ​មិត្ត​ភ​កិ្ត និង​ត្រូវ​ណែនាំ​គ្នា​ទៅវិញទៅមក អំពី​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ត្រូវបដិសេធ ចំពោះ​គ្រឿងញៀន គ្រប់​ប្រភេទ ។ ទន្ទឹមនឹងនេះ ក្មួយៗ​មិនត្រូវ​ធ្វើជា​ក្មេង​ទំនើង​ឡើយ ហើយ​ត្រូវ​ប្រតិ​ប​តិ្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​ចេះ​យោគយល់ និង​មាន​អធ្យាស្រ័យ​គ្នា ដើម្បី​ធានា​សុ​វ​តិ្ថ​ភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ ក៏ដូចជា​រក្សាបាន​នូវ​សេច​កី្ត​ថ្លៃថ្នូរ​ដល់​សង្គមជាតិ​យើង ព្រោះ​បច្ចុប្បន្ននេះ គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​យ៉ាងច្រើន ហើយ​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ច្រើនជាង​ការស្លាប់ ដោយសារ​ជំងឺ​ផ្សេងៗ និង​គ្រាប់​មិនទាន់​ផ្ទុះ​ទៅទៀត ៕