អភិបាលខេត្ត​ជំរុញ​អោយ​អាវុធហត្ថ​ពង្រឹង​សន្តិសុខ​និង​ត្រៀម បង្ការ​គ្រោះទឹកជំនន់​នៅ​រដូវរ​ស្សា​នេះ​

0

​ ​ស្ទឹងត្រែង​៖​អភិបាល​ស្ទឹងត្រែង​ដាក់​បញ្ជារ​ឱ្យ​អាវុធហត្ថ​និង​សមត្ថកិច្ច​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ត្រូវ​ពង្រឹង​ដល់​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ពិសេស​ត្រៀម​បង្ការ​គ្រោះមហន្តរាយធម្មជាតិ​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ​នៅ​រដូវវស្សា​ខាងមុខនេះ​។​
​ ​ក្នុង​ពិធី​រំលឹក​គួប​អនុ​ស្សវ​រី​យ៍​លើ​ទី​២២​ទិវា​កង​រាជ​អា​វុ​ហត្ថ​នៅ​ខេត្តស្ទឹងត្រែង​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៥​លោក​កុល សំអុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹង​ង​ត្រែង​មានប្រសាសន៍ថា​នៅក្នុង​ភូមិ​ឃុំ​និ​មួយៗ​កើតមាន​ភាពអសន្តិសុខ អញ្ចឹងទេ​លក្ខណៈ នៃ​ការ​គ្រប់​គ្រង់ លំហូរ​ចេញចូល​ស្នាក់នៅ ការផ្លាស់ប្តូរ​ទីលំនៅ​ត្រូវ​បង្កើន​ឱ្យមាន​ភាពច្បាស់លាស់​ជាង​នេះ សម្រាប់​ខេត្ត​យើង​ត្រូវខិតខំ​ធ្វើ​យ៉ាងម៉េច ឱ្យ​ការគ្រប់គ្រង​មនុស្ស​ពិសេស​មន្ត្រី​ទទួល​ស្ថិតិ​មន្ត្រី​តាម​ឃុំ​ស្រុក​។​ហើយ​យើង​មិនត្រូវ​ធ្វើ​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​មិន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ការអនុវត្តន៍​ច្បាប់​ក៏ ត្រូវតែ​ធ្វើ​ហើយ​ផ្លូវច្បាប់ ប៉ុន្តែ​តែ​អ្វី​ដែលជា​ក្រៅច្បាប់ ក៏​យើង​ត្រូវ​គិតគូរ​អោយបាន​ម៉ត់ចត់ មិន​យក​អំណាច​មិន​យក​តួនាទី​មិន​យក​សិទ្ធ​របស់ខ្លួន ធ្វើ​មិនល្អ​លើ​ប្រជាពលរដ្ឋ ព្រោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើងDSCN0054 ពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធ​ស្មើៗ​គ្រប់ៗ​រូប​ហើយ​មាន​សិទ្ធ​អនុវត្តន៍​ដោយ​មិនរ​អើ​ង ចឹ​ង​យើង​ក៏ត្រូវ​អនុវត្តន៍​ច្បាប់ ពលរដ្ឋ​ក៍​ត្រូវអនុវត្ត​ច្បាប់ យើង​មិនអាច​ក​គ្របដណ្តប់​ដោយ​អំណាច គ្របដណ្តប់​ដោយ​អំពើ​ផ្សេងៗ​ទៅលើ​ប្រជាពលរដ្ឋ យើង​ត្រូវ​លើកស្ទួយ​លើ​កំពស់ គុណ​ធ​មិ៍ សិ​លធ​មិ៍​លើក​កំពស់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​នៅ​រដូវ​ស្សា​នេះ ត្រូវ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​កើតឡើង​ដោយ​គ្រោះធម្មជាតិ ដោយ​យថាហេតុ​មកលើ​ក​ប្រជាពលរដ្ឋ​។​DSCN0051
​ ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី មេបញ្ជាការ​កដ​រាជ​អាវុធហត្ថ​ខេត្ត​បាន​ជំ​រុញអោយ​មន្ត្រី​អា​វុ​ហត្ថ​ទាំងអស់ ត្រូវ​ដើរតួនាទី ជា​គំរូ​ល្អ​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុ​ត្តិ​ធ​មិ៍ ដល់​ប្រជាពលរដ្ឋ មិន​ត្រូវយក​អំណាច តួនាទី ទៅ​ប្រ​ព្រឹ​ត្ដ​អំពើ​អ្វី​ខុសឆ្គង​លើ​សិទ្ធិ រស់នៅ​របស់​ប្រជាពលរដ្ឋ និង​មិន​ត្រូវធ្វើ ឱ្យ​ពួកគាត់​អស់ជំនឿ​ទុក​ចិ​ត្ដ​នោះឡើយ សមត្ថកិច្ច​ត្រូវ​រក្សា​សន្តិសុខ​ជួន​ពួ​គាត់​មិនត្រូវ ប្រ​ព្រឹ​ត្ដ​អំពើ​ទាំងឡាយ ណា​ប្រាសចាក​ពី​ក្រមសីលធម៌ ក៏ដូចជា ខុស​នឹង​នីតិវិធី​ក្នុងនាម​ជា​មន្ដ្រីនគរបាល​យុត្ដិធម៌ ស្រប​ពេលដែល​ប្រទេស​កំពុងស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​ដោយ​ច្បាប់​។​DSCN0053
​ ​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​នៅ​រដូវវស្សា​នេះ​កំលាំង​កង​អា​វុ​ហត្ថ​ក៏បាន​ត្រៀម​បង្ការ​មធ្យោបាយ​សម្ភារៈ​ស​ម្រា​ប់​ជួ​យស​ង្ក្រោះ​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​គ្រោះ​ធ​មិ៍​ជាតិ​ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​បាន​ប្រមូលផ្តុំ​កំ​លាំ​ដើម្បី​ត្រៀម​ស​ង្ក្រោះ​គ្រោះមហន្តរាយ​ដែល​បង្កដោយ​គ្រោះធម្មជាតិ​គ្រប់​ករណី​នារ​ដូ​វស្សា​ខាងមុខនេះ​ផងដែរ​។​07.20_14.12
.​ ​សូម​បញ្ចាក់​ថា​ក្នុង​កម្មវិធី​នេះ លោក​អភិបាលខេត្ត​រួម​និង​លោក​មេ​បញ្ចា​ការ​ក៏មាន​អំណោយ​ឧបត្ថម្ភ​ដល់​មន្ត្រី​អាវុធហត្ថ​ចូលនិវត្តន៍ ចំនួន​១០​គ្រួសារ​ក្នុងនោះ​មាន​១​អង្គរ​មួយ​បេ ទឹកត្រី​ម​មួយ​យួ មី​មួយ​កេស ត្រីខ មុង ភួយ កន្ទេល និង​ថវិការ​មួយចំនួន​ផងដែរ​៕