ខេត្តកំពង់ធំ ៖ មានហេតុការភ្ញាក់ផ្អើលមួយ ដែលបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋ ខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើរបស់លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ ដែលបានបំភាន់ភ្នែកថ្នាក់លើ បំពានលើលិខិតព្រមព្រៀង ដោះដូរដីរបស់ គ្រួសារគ្រូបង្រៀន ដែលបានព្រមព្រៀង ឲ្យសាង់សង់សាលារៀន ដោយចៅសង្កាត់ចាស់និងចៅសង្កាត់ថ្មី ព្រមព្រៀង ឲ្យដីចំណីស្ទឹងដែលជាដីសាធារណៈ មកគ្រួសារគ្រូបង្រៀនប្រើការបណ្តោះអាសន្ន តែពេលនេះលោក ចៅសង្កាត់បានបដិសេធមិនទទួលខុសត្រូវ
ចំណាដែលមានត្រាត្រឹមត្រូវ បែរជា មកឈូសឆាយដីធ្លី ដោយគ្មានការពិគ្រោះយោបល់ ពិភាក្សា និងផ្តល់សំណងជូនគ្រួសាររងគ្រោះនោះទេ។ លោក ស្រី អ៊ិត គឹមស្រ៊ុន អាយុ ៤៥ ឆ្នាំ មានមុខរបរជាគ្រូបង្រៀន និងមានស្វាមីជា ឈ្មោះ គៀន បុប្ឋា មាន មុខរបរជា នាយកសាលារៀន បឋមសិក្សាអូរកន្ធរ បានឲ្យដឹងថា កាលពីឆ្នាំ១៩៨៣ លោក គៀន ជុន ជាចៅ
សង្កាត់ចាស់ បាន ស្នើរសុំដីលោក ឆាយ អ៊ិត ដែលត្រូវជាជីតារបស់ខ្ញុំ ដើម្បីសាងសង់សាលាបឋមសិក្សា អូរកន្ធរត្បូង ដោយមានការឯកភាព និងព្រមព្រៀង ថែមទាំងបានធ្វើកិច្ចសន្យា ថែមទាំងចៅសង្កាត់បាន វាយត្រាលើលិខិតត្រឹមត្រូវ ដែលមានការដឹងលឺពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ទូទាំងសង្កាត់ នៅក្នុងន័យ នៃកិច្ចសន្យាបានបញ្ជាក់ថា ស្នើរសុំដីដែលជាកម្មសិទ្ធ ដែលមិនបានកំណត់ទំហំ ឲ្យសាងសង់សាលា ហើយ បានឯកភាព ឲ្យលោកតា ឆាយ អ៊ិតទទួលយកដី
មាត់ស្ទឹង ដែលជាដីសាធារណៈសម្រាប់ប្រើប្រាស់ អាស្រ័យផល លុះរដ្ឋត្រូវការនិង រកសំណង់ដោះដូរជូនគ្រួសារគាត់វិញ លុះលោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ ថ្មី ក៏បានឯកភាពនិងលិខិតរបស់ចៅសង្កាត់ចាស់ នឹងទទួលដឹងលឺ ពីការដោះដូរដីសាលា និងដីមាត់ ស្ទឹង។ អ្នកស្រី អ៊ិត គឹមស្រ៊ុន បានបន្តថា លុះដល់ដើមឆ្នាំ២០១៤ ក្នុងអំឡុងខែ ២ ក៏ស្រាប់តែមាន មានក្រុមហ៊ុន …….។បានមកឈូសឆាយដីដែលជាថ្នូនឹងការដោះដូរ របស់អ្នកស្រី ព្រមទាំងបានសាងសង់ជាស្ថានីយ៍ បូមទឹក
និងផ្ទះសហគមន៍ មួយខ្នងទៀតដោយមិនបានមក ពិគ្រោះយោបល់ ឬពិភាក្សាជាមួយនិងគ្រួសារ របស់នាងខ្ញុំនោះទេ ថែមទាំងបដិសេធថា លិខិតរបស់គាត់ វាយត្រានោះ និងមានចុះហត្ថលេខារបស់ចៅសង្កាត់គាត់និយាយថា លិខិតនោះមិនមានប្រសិទ្ធិភាព និងមិនអាចប្រើប្រាស់ជាផ្លូវការនោះទេ គាត់ធ្វើឲ្យរួចតែផុតពីដៃ នោះទេ ពាក្យសំដីរបស់ចៅសង្កាត់
បានធ្វើឲ្យប្រជាពលរដ្ឋ ខកចិត្តយ៉ាងខ្លាំង ក្នុងនោះដែរក៏មាន ប្រជាពលរដ្ឋ ក៏បាននាំគ្នាផ្កិតមេដៃ ទំទាស់នូវទង្វើរបស់ លោក ជីវ គឹមអ៊ុន ចំនួន ៨៥ គ្រួសារ ដែលបានទទួល ស្គាល់ថាដីដែលបានសាងសង់ សាលាបឋមសិក្សាអូរកន្ធរត្បូង ពិតជាដីរបស់លោកតា ឆាយ អ៊ិត ពិតប្រាកដមែន ។ លោក ស្រី អ៊ិត គឹមស្រ៊ុន បានបញ្ជាក់ថា អ្នកស្រីយល់ថា ដោយមើលឃើញថា វិស័យអប់រំ មានសារៈសំខាន់ ណាស់ ថែមទាំងស្រឡាញ់អាជីពជាគ្រូបង្រៀន ទើបគាំទ្រ សុខចិត្តសម្បទានដីរបស់ខ្លួនឲ្យធ្វើ
សាលា ធ្វើផ្លូវ ដើម្បីឲ្យកូនខ្មែរទទួលបាននូវការរៀនសូត្រ មានចំណេះវិជ្ជា តែក៏មិននឹកស្មានថា អាជ្ញាធរខេត្ត មិនព្រមពិចារណា រកដំណោះស្រាយណាមួយសមរម្យ ជូនគ្រួសាររបស់នាងខ្ញុំនោះទេ ចំណែកឯកាសាងសង់ស្ថានីយ៍បូមទឹកនេះ អ្នកស្រី ក៏មិនបានជំទាស់នោះទេ តែសុំសំនូមពរឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ សូមពិចារណា និងរកដី ឬសំណងណាមួយដែល សមស្របអាចទទួលយកបានផង ។ លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរត្បូង បានឲ្យដឹងតាម
ទូរស័ព្ទថា ការទទួលដឹងលឺចំណាចៅសង្កាត់ចាស់ ក្នុងនាមលោកជាចៅសង្កាត់ថ្មី ក៏ទទួលស្គាល់ ដើម្បីកុំឲ្យវាមានទំនាស់គ្នា ក៏បានទទួលស្គាល់តាមចំណាចៅ សង្កាត់ចាស់ទៅ ចំណែកដីសាលារៀន ដែលបានសាងសង់សាលារៀន នៅជំនាន់នោះ គឺជាដីដែលមិន ទាន់មានម្ចាស់នោះទេ ប៉ុន្តែដីនេះកាលពីសង្គមចាស់ គឺជាដីរបស់ លោកតា ឆាយ អ៊ិតមែន តែក្រោយឆ្នាំ ១៩៧៩ ដីនេះជាកម្មសិទ្ធរបស់រដ្ឋ ប៉ុន្តែលោក ចៅសង្កាត់ចាស់ គាត់បានធ្វើលិខិតមួយ សម្រាប់សម្គាល់ថា ជាដីកម្មសិទ្ធ
របស់លោកតា ឆាយ អ៊ិត ។ លោក ហាក់ វុទ្ធី ប្រធានស្តីទី មន្ទីរធនធានទឹក បានមានប្រសាសន៍ថាបញ្ហារទំនាស់ដីធ្លី នៅចំនុចសាងស់ ស្ថានីយ៍បូមទឹកនោះ គឺជាក្រុមហ៊ុនរបស់ប្រទេសអីស្ត្រាលី ដែលមានបំណងបូមទឹកជូនប្រជាពលរដ្ឋ ដើម្បី ធ្វើស្រែប្រាំង និងឲ្យប្រជាពលរដ្ឋជាអ្នកចេញប្រេង ដោយយោងតាមចំណារបស់ លោកចៅសង្កាត់ និង សហគមន៍ បានបញ្ជាក់ថា ជាដីគ្មានទំនាស់នោះទេ តែបើដឹងមុខ ថាមានការពាក់ព័ន្ឋក៏មិនអនុញ្ញាតិដែរ។