ពោធិ៍សាត់ ៖ មន្ទីរកសិកម្មខេត្តពោធិ៍សាត់បានឲ្យដឹងថា ប្រជាកសិករឆ្នាំនេះបានបង្ករបង្កើនផលដំណាំស្រូវបានច្រើនជាងឆ្នាំមុនប្រមាណជាជាង៤.០០ហិតា ស្មើរនិង៦៦%ហើយ នេះបើប្រៀបធៀបក្នុងរដូវបង្ករបង្កើនផលខែកក្ដដា ដូចគ្នាក្នុងឆ្នាំ២០១៤ តែឆ្នាំ២០១៥មកដល់ខែកក្ដដា ដូចគ្នានេះពលរដ្ឋប្ដូរទិសដៅក្នុងការបង្ករបង្កើនធ្វើជាស្រូវពង្រោះច្រើនជាងសន្ទូង។លោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់បានប្រាប់អ្នកយកព័ត៌មានដឹងថា កត្តាដែលប្រជាកសិករអនុវត្តន៍ដើម្បីបង្ករបង្កើនផលស្រូវកើនជាងឆ្នាំមុននេះ គឺដោយសាតែទាក់ទងទៅនឹងអាកាសធាតុពីព្រោះឆ្នាំនេះមានភ្លៀងធ្លាក់ច្រើននៅដើមរដូវ ទើបប្រជាពលរដ្ឋបង្ករបង្កើនផលប្ដូរពីកាជ្រើសរើសរបស់ពួកគាត់ពីដំណាំស្រូវសន្ទូងទៅជាដំណាំស្រូវជារបៀបពង្រោះវិញ។ លោកបន្តថាឆ្នាំនេះកសិករដែលកំពង់មមាញឹកបង្ករបង្កើនផលដំណាំស្រូវទូទាំងខេត្តនោះគឺភ្ជួររាស់បានចំនួន ៨១.៤៨៦ ហិតា ក្នុងនោះសាបបានចំនួន ១.៧៣២ ហិតា ស្ទូងបានចំនួន ១.៤៩០ហិតា និងធ្វើស្រូវពង្រួសបានចំនួន ៦៦ ២៣០ ហិតា ស្មើរនឹង៦៦% គឺឆ្នាំ២០១៥នេះគិតត្រឹម ខែកក្ដដា ដូចគ្នានិងឆ្នាំ២០១៤ មានកាកើនឡើងជាង៤.០០០ ហិតាតែឆ្នាំនេះកសិករធ្វើស្រូវពង្រួសច្រើនជាងឆ្នាំមុន។
លោក វិសិទ្ធិ ក៍បានបន្តថាឆ្នាំនេះប្រជាកសិករយើងក៍បានប្រឈមមុខនៅលើផ្ទៃដីដែលកំពង់ជួបបញ្ហារាំងស្ងួតចំនួន ២៤.៨៤៨ ហិតាដែរ ក្នុងនោះបានរងផលការប៉ះពាល់ចំនួន ១៣.៥៣២ ហិតា បើប្រៀបធៀបនៃការងផលប៉ះពាល់គឺធ្ងន់ធ្ងរក្នុងខែកក្ដដាឆ្នាំ២០១៥នេះ ជាងឆ្នាំ២០១៤ខែកក្ដដាដូចគ្នា ប្រមាណជា៤.០០០ ហិតា។លោកឲ្យដឹងទៀតថាស្រុកដែលបង្ករបង្កើនផលស្រូវបានច្រើនជាងគេនោះគីនៅខាងស្រុកបានហើយបន្ទាប់មកទៀតគឺស្រុកកណ្ដៀង ដោយពួកគាត់ភាគច្រើនជាអ្នកបង្ករបង្កើនផលពឹងផ្អែកសេដ្ឋកិច្ចលើដំណាំស្រូវនេះច្រើន ណាមួយទទួលបានអំណោយទឹកភ្លៀងធ្លាក់ច្រើនផងគួបផ្សំនឹងប្រព័ន្ធស្រោចស្រព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានក៍សាងប្រព័ន្ធធាសាស្ត្រនេះផងដែរ។ ចំណែកខាងស្រុកក្រគរវិញប្រជាពលរដ្ឋក៍បានកំពុងភ្ជួរាស់ដកស្ទូងបានច្រើនដែរជាពិសេសគឺនៅបណ្ដាឃុំមួយចំនួនដែលមានភ្លៀងធ្លាក់ច្រើននិងតំបន់ដែលមានប្រព័ន្ធស្រោចស្រព្វច្រើនដូចជាឃុំត្នោតជុំ ឃុំបឹងកន្ទួត ឃុំអូសណ្ដាន់ ឃុំស្វាយស និងឃុំឈើតុំ។
លោក ឡាយ វិសិទ្ធ ក៍បានបញ្ជាក់ផងដែរថា ខាងមន្ទីកសិកម្មខេត្តយើងបានឲ្យមន្ត្រីមូលដ្ឋានចុះពន្លឿនដាស់តឿនកសិករឲ្យពួកគាត់ខិតខំបង្ករបង្កើនផលឲ្យបានច្រើននៅរដូវធ្វើស្រែដើមឆ្នាំ២០១៥នេះ ពីព្រោះឆ្នាំនេះភ្លៀងបានធ្លាក់ច្រើនរាយបា៉យនៅដើមឆ្នាំ ហើយមានការអាក់រអួលតាមបណ្ដាស្រុកក្រុងមួយចំនួនទើបធ្វើឲ្យប្រជាកសិករនាំគ្នាងាក់មកបង្ករបង្កើនផលដំណាំស្រូវបែបពង្រួសវិញ ព្រោះវាមិនមានភ្លៀងធ្លាក់ញឹកញាប់ក៍មិនមានបញ្ហាខូចខាតធ្ងន់ធ្ងរដែរ។