​ក្រុម​អា​ជីករ​លក់ដូរ​នៅមុខ​ប្រាសាទតាព្រហ្ម​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ជាមួយ​អាជ្ញាធរ​អប្សរា​

0

​ខេត្តសៀមរាប​៖ ក្រុមអាជីវករ​លក់ដូ​រ​នៅមុខ​ប្រាសាទតាព្រហ្ម​ខាងកើត​ត្រូវបាន​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ​អប្សរា​មួយ​ប្រ៉ា​វ​តែ​ពុំមាន​នរណា​រងរ​ហួស​ទេ​ក្នុង​ហេតុ​ការ​នោះ ខណៈពេលដែល​ក្រុម​អាជ្ញាធរ​អប្សរា​ចុះទៅ​បោះ​បង្គោលរបង​មិនឱ្យ​រថយន្ត​ចត​នៅ​ទីនោះ ព្រោះ​កន្លងមក00397.MTS_snapshot_00.03_[2015.07.21_13.26.50]​ត្រូវបាន​អាជ្ញាធរ​អប្សរា​ធ្វើការ​រុះរើ​តូប​របស់​ជាច្រើនលើក​មកហើយ​ដើម្បី​រៀបចំ​តូប​សាជាថ្មី​។​
​ ​ហេតុ​ការ​ក្រុមអាជីវករ​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​អប្សរា​មួយ​ប្រ៉ា​វ​នោះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៥ ស្ថិត​នៅមុខ​ប្រាសាទតាព្រហ្ម​ផ្នែក​ខាងកើត​ក្នុងភូមិរ​ហាវ សង្កាត់​នគរធំ ក្រុង​និង​ខេត្តសៀមរាប ខណៈពេល​អាជ្ញាធរ​អប្សរា​មក​ធ្វើ​ការដាំ​បង្គោល​មិនឱ្យ​រថយន្ត​ដឹក​ភ្ញៀវ​ចត​នៅ​ទីនោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ជើង​ប្រាសាទ​។​
​ ​តាម​ប្រភពពី​ក្រុមអាជីវករ​លក់ដូរ​នៅមុខ​ប្រាសាទតាព្រហ្ម​នោះបាន​និយាយ​រៀបរាប់​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថា កាលពី​កន្លងទៅ​តូប​លក់ដូរ​របស់​ពួក​ខ្ញុំ​ត្រូវបាន​អាជ្ញាធរ​អប្សរា​បាន​ចុះមក​រុះរើ​ម្តង​ជា​ពី​ដង​មកហើយ ហើយ​បាន​សន្យា​ជាមួយ​ពួកគាត់​ថា និង​រៀបចំ​តូប​លក់ដូរ​ឱ្យមាន​របៀបរៀបរយ តែ​មកដល់​បច្ចុប្បន្ននេះ​ខាង​អាជ្ញាធរ​អប្សរា​បែ​ជា​និយាយ​កុហក់​ពួក​ខ្ញុំ​រហូត​។00389.MTS_snapshot_00.02_[2015.07.21_13.30.18]​ក្រុមអាជីវករ​បា​នប​ន្ត​ថា ពួកគាត់​ធ្វើ​នេះ​មិនមែន​ចង់យក​ឈ្នះ​ចាញ់​ទេ ហើយក៏​មិន​ចង់​ធ្វើ​កូដកម្ម​អ្វី​ដែរ គ្រានតែ​សូមឱ្យ​ខាង​អាជ្ញាធរ​អប្សរា​រៀបចំ​កន្លែង​ដាក់​រថយន្ត​ជាមុនសិន ដើម្បីឱ្យ​ពួកគាត់​បាន​លក់ដូរ​ឱ្យ​ភ្ញៀវ ងាយស្រួល​ផង​។​ក្រុមអាជីវករ​បន្តទៀត​ថា ពួកគាត់​មិនមែន​មិន​ឱ្យដាំ​បង្គោលរបង​នៅមុខ​ប្រាសាទ​នោះ ពួកគាត់​សូមឱ្យ​អាជ្ញាធរ​អប្សរា​បោះបង្គោល​ចេញពី​ចិញ្ចើមផ្លូវ​ឱ្យបាន​៣​ម៉ែ​ត្ត ព្រោះ​ផ្លូវ​នោះ​វា​តូច ហើយ​ចង្អៀត ពិបាកធ្វើ​ចរាចរ ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ចេញចូល ព្រោះ​ពីមុនមក​ផ្លូវ​នេះ​ធ្លាប់មាន​ការកកស្ទះ​ចរាចរ​ជា​ញឹកញាប់​ផងដែរ​។​00407.MTS_snapshot_00.01_[2015.07.21_13.27.31]
​ ​ជុំវិញ​ករណី​ដាំ​បង្គោលរបង​មិនឱ្យ​រថយន្ត​ចូល​ចត​ខាងលើ អ្នកយក​ព័​ត៍​មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យិន សាវ៉ាត អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន ពី​ករណី​មាន​ជម្លោះ​ជាមួយ​ក្រុ​អាជីវករ​លក់ដូរ​នៅមុខ​ប្រាសាទតាព្រហ្ម​នោះបានទេ ខណៈពេលដែល​ក្រុម​អ្នកសារព័ត៌មាន​ទៅសុំ​ជួប​ដើម្បី​បំភ្លឺ​នៅ​កន្លែងកើតហេតុ ស្រាប់តែ​គាត់​ឡើង​ឡាន​បើក​គេច​បាត់ រហូត​ទូរស័ព្ទ​របស់លោក​ហៅចូល​តែ​គ្មាន​អ្នកទទួល​នៅវេលា​ម៉ោង​១​និង​២៩​នាទី​រសៀល​នា​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​បានទេ​៕00404.MTS_snapshot_00.08_[2015.07.21_13.32.43] 00403.MTS_snapshot_00.01_[2015.07.21_13.31.59] 00397.MTS_snapshot_00.05_[2015.07.21_13.25.51] ដោយ ខេង ឧ​ត្ត​ម​ ​