ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីរក្សាទុកដឹកញ្ជូនឬជួញដូរ ដោយខុសច្បាប់នៅសារធាតុញៀននៅ២កន្លែងផ្សេងគ្នា រួចធ្វើការឆែកឆេរក្នុងខ្លួនជនសង្ស័យតាមផ្លូវមណ្ឌល៣ សង្កាត់ស្លក្រាម ឈ្មោះ អ៊ុំ ប៊ុនធឿន រកឃើញវត្ថុតាងគ្រឿងញៀនមួយចំនួនរួចបន្តនាំទៅយកឈ្មោះម៉ាប់និងបក្សពួកមួយចំនួនទៀតនៅក្នុងផ្ទះបានសរុបប្រុសស្រីចំនួន៧នាក់ បញ្ជូនទៅតុលាការ ។
ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀននៅ២កន្លែងផ្សេងគ្នានេះធ្វើឡើងនៅរសៀលរហូតដល់យប់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥ នៅចំណុច សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលដឹកនាំសម្របសម្រួល ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៧នាក់មានទី១/ឈ្មោះ អ៊ុំ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងលាបថ្នាំ មានស្រុកកំណើតភូមិស្គន់ ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក(ជួញដូរ)ទី២/ឈ្មោះ ចាយ វណ្ណៈ ហៅម៉ាប់ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរធ្វើស្រែ(ជួញដូរនិងជាម្ចាស់ផ្ទះ) ស្រុកកំណើតនៅភូមិទឹកជោ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ទី៣/ឈ្មោះ ខុំ ចាន់នី ភេទស្រី អាយុ២២ឆ្នាំមុខរបរចាប់ទឹកកកនៅខារ៉ាអូខេហ្វីលីង មានស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ទី៤/ឈ្មោះ វង់ ថុនា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរអ្នកលេខល្ខោនតាមភូមិ ស្នាក់នៅភូមិទក្សិណត្បូង សង្កាត់គោកចក(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងទី៥/ឈ្មោះ សាំង មករា ភេទប្រុសអាយុ២១ឆ្នាំមុខរបរដុតនំនៅហាងផ្ទះស្រាសខ្មែរអង្គរ មានស្រុកកំណើតនៅភូមិ៣ ឃុំស្មាញ់មានជ័យ ស្រុកស្មាញ់មានជ័យ ខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅភូមិទក្សិណត្បូង សង្កាត់គោកចក(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)និងទី៦/ឈ្មោះ ឡេង ដែតភេទប្រុសអាយុ ២០ឆ្នាំមុខរបររត់តុនៅហាងម៉ៃយូរ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ (រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)និងទី៧/ឈ្មោះ ចន្ថា សម្ភស្ស ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) រួចធ្វើការដកហូតបានវត្ថុតាងរួមមាន៖ម្សៅគ្រើមពណ៌សថ្លាចំនួន២កញ្ចប់ទម្ងន់០,៤២ក្រាម,ទូរសព្ទ័ដៃ៥គ្រឿងព្រមទាំងឧបករណ៍ច្នៃជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៧នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២១ខែកក្កដាដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ ខេង ឧត្តម