ភ្នំពេញ៖ កម្មករសំណង់ម្នាក់រងរបួសធ្ងន់ដោយសារតែមានជនមិនស្គាល់មុខចំនួន ០៦នាក់ប្រដាប់ដោយកាំបិតបុង័តោគ្រប់ដៃបានព្រួតគ្នាកាប់សុះសាច់ហើយបានគេចខ្លួនបាត់ស្រមោលអំពើឃោរឃៅនេះបានកើតមានឡើងនៅម៉ោងជាង ០២ និង ៣០នាទីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ ២០១៤នៅចំណុច ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ។
សមត្ថកិច្ចមូលដ្ធានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុត ហាយ ភេទ ប្រុស អាយុ ២៧ ឆ្នាំជាកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹងសង្កាត់ខាងលើ របួសសុះសាច់ ក្រោយពីបានទទួលពត៍មានស្តីពីជនមិនស្គាល់មុខមួយក្រុមបានព្រួតគ្នាធ្វើសកម្មភាពកាប់ជនរងគ្រោះដែលជាកម្មករសំណង់អោយដេកដួលលើដីហើយសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យហេតុការណ៍ ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែលាបជញ្ញាំងផ្ទះហើយពេលនោះក៍ស្រាប់តែមានជនមិនស្គាល់មុខមានគ្នា ០៦ នាក់បានកាន់កាំបិតបុង័តោគ្រប់ដៃស្ទុះចូលមកកាប់ជនរងគ្រោះយកតែមួយឈ្នះដៃដោយគ្មាននរណាម្នាក់គេបានដឹងពីមូលហេតុពិតនោះទេបានធ្វើអោយជនរងគ្រោះរងរបួសធ្ងន់ដេកលើដី។ គ្មាននរណាគេហ៊ានចូលជួយនោះទេ ក្រោយពីធ្វើសកម្មភាពរួចហើយក្រុមជនដៃដល់បាននាំគ្នាជិះម៉ូតូ ០៣ គ្រឿងគេចខ្លួនបាត់ពីកន្លែងកើតហេតុបាតើស្រមោល ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យរថយន្ត ៧១១ យកទៅជួយសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ៕