​យុវនារី​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ម្នាក់​បាន​ប្តឹង​លោក​អធិការ​ស្រុក​ម្នា​ក់ថា​បាន​ចាប់រំលោភ​នាង​រឿងនេះ​លោកស្នងការ​ខេត្ត​កំពុង​ឈឺក្បាល​

0

​ខេត្តកំពង់​ឆ្នាំង​៖ប្រភព​ច្បាស់ការ​មួយ​ចេញពី​មន្ទីរ​កិច្ចការនារី​ខេត្ត បានអោយដឹង​នៅរ​សៀ​​ល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ យុវនារី​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​មួយ និង​អា ណា​ព្យាបាល​បានមក​ដាក់ពាក្យ​បណ្តឹង​សុំអោយ​មន្ទីរ​កិច្ចការនារី​ខេត្ត​ជួយ​អន្តរា​គម ដោយបាន​ប្តឹងDSC06609​ចោទប្រកាន់ថា​៖​លោក​សក្តិ​៤ ជា​អធិការនគរបាល​ស្រុក​ម្នាក់ បាន​ភ្ជុង​កាំភ្លើង​ចាប់រំលោភ​រូបនាង​កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥​។
​ប៉ុន្តែ​ករណីនេះ​ត្រូវបាន​គេ​ដឹងថា​យុវនារី​នោះ និង​លោក​អធិការនគរបាល​ស្រុក​រូបនោះ​មាន​ទាក់​ទំនង​ស្រឡាញ់គ្នា​ជាង​១​ខែ​មកហើយ និង​ទើបតែ​នាង​បានមក​ដាក់ពាក្យ​ប្តឹង ដែល​ជុំវិញ​រឿងនេះ​ត្រូវបាន​គេ​ថា ជា​រឿង​ត្រូវរ៉ូវ​គ្នា​មិនមែនជា​ការចាប់រំលោភ​។​
​ ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ នេះ​ដែល លោកស្នងការ​នគរបាល​ខេត្ត​កំពង់​
​ឆ្នាំង​ក៍​បានអោយ​ក្រុមអ្នកកាសែត​យើង​ដឹងថា​៖ លោក​ក៍​បានទទួល​បណ្តឹង​នេះហើយ​ដែរ​
​ដែល​លោក ក៍​កំពុង​អោយ​សមត្ថកិច្ច​ជំនាញ​ហៅ​នារី​រងគ្រោះ និង​លោក​អធិការ​ស្រុក​ដែលមាន​ប្រពន្ធ​មានកូន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទៅហើយនោះ និង​ដែល​បាន​រង​ការ​ចោទ​ប្រកា ន់​ពី​នារី​ជា​យុវ​សិស្ស​ខាងលើ មក​ធ្វើការ​សាកសួរ ជុំវិញ​រឿងនេះ​ពុំទាន់​ទទួលលទ្ធផល​ច្បាស់លាស់​នៅឡើយ​ទេ​។DSC06879
​ ​ដោយឡែក​លោក​អធិការ​ស្រុក​ដែល​រង​ការចោទប្រកាន់​ខាងលើនេះ បាន​និយាយ​
​អោយ​ក្រុមអ្នកកាសែត​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ នេះ​ថា​៖ រូបលោក​
​និង​នារី​ខាងលើនេះ​បាន​ស្រឡាញ់គ្នា​ជាង​១​ខែ​ហើយ និង​បានរួម​ដំណេក​ជាមួយគ្នា​នៅក្នុង​ផ្ទះសំណាក់​ចំនួន​៣​ដង​។ ហើយ​នៅ​រៀងរាល់ថ្ងៃ​ពេលចេញ​ពី​រៀន នាង​តែ​មក​សម្រាក​លេង​ពេល​ថ្ងៃៗ​ក្នុង​បន្ទប់ដេក​របស់លោក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក មិនសូវ​ខាន ឡើយ និង​ធ្លាប់បាន​ដើរ​ស៊ីផឹក​ហូបចុក​ជាច្រើន​ដង ដែលមាន​កូនចៅ​របស់​លោក​ជាច្រើន​នាក់​បានដឹង​រឿងនេះ​។​ដូច្នេះ​ករណីនេះ​លោក​មិនបាន​ចាប់រំលោភ​នាង​ដូច​ការប្តឹង​ចោទប្រកាន់​នោះឡើយ​។​ចំណែក​ប្រពន្ធ​កូន លោក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​មិន​ត្រូវរ៉ូវ​គ្នា​យូរ​ឆ្នាំ​មកហើយ ហេតុនេះ​ទើប​លោក​មាន​ក្រៅ​បែបនេះ​។DSC06877
​ ​លោក​អធិការ​ដែល​បាន​រង​ការប្តឹង​ចោទប្រកាន់​ក្នុង​រឿង​ខាងលើ ត្រូវបាន​លោក​ស្នង​
​ការ​នគរបាល​ខេត្ត ដក​មកឈរ​ជើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ​និង​ដោះស្រាយ​រឿងនេះ និង​ត្រៀម​ប្រកាស​អោយ​លោក​អធិការរង​នគរបាល​ស្រុក​ម្នាក់ ទទួល​ការងារ​ជំនួស ក្នុងពេល​ឆាប់​នេះ​៕DSC06871 DSC06609

​ ​