​​បាត់​កូន​ទៅប្តឹង​មេ​ប៉ុស្តិ៍ គាត់​មិន​ជួយ​ដោះស្រាយ​ព្រោះរ​វាល់​ថែ​គោ​កូនខ្ចី​

0

​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​ចេញពីផ្ទះ​ដោយ​អាថ​កំបាំង​បែ​ជា​នាយប៉ុស្ដិ៍​រដ្ឋបាល​ជាប់រវល់​រឿង​មេគោ​របស់គាត់​កើតកូន​ទៅវិញ​។​ហេតុការណ៍​បាត់​ខ្លួន​កូនក្មេង​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ទ​ង្គែ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បើ​យោងតាម​សម្ដី​ម្ដាយ​ក្មេងស្រី​រងគ្រោះ ឈ្មោះ​វ៉ែត សុខ​ណា អាយុ​៣១​ឆ្នាំ​បាន​និយាយថា កូនស្រី​របស់គាត់​ឈ្មោះ ម៉េង លី​ហុង អាយុ​៥​ឆ្នាំ មុនពេល​កើតហេតុ​កូនស្រី​របស់គាត់​បាន​សុំ​លុយ​គាត់​៥០០​រៀល​យកទៅ​ទិញ​នំ​ញ៉ាំ​។​លុះដល់​ពេលបាយ​ខ្លួន​បាន​ហៅ​កូន​មក​ហូបបាយ តែ​រក​ហៅ​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង​រឿង​បាត់​កូន ហើយ​បាននាំគ្នា​ដើររក​តែ​រក​មិនឃើញ និង​បាន​ទៅប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រកតែ​លោកនាយ​ប៉ុ​ស្ដ៍​រដ្ឋបាល​ឈ្មោះ​ពុធ ប្រុស រវល់​តែ​មើល​មេគោ​គាត់​កើតកូន​មិនបាន​ជួយ​ដឹកនាំ​កម្លាំង​របស់គាត់​តាមរក​ភ្លាមៗ​នោះទេ​។ ជុំវិញ​ករណីនេះ​ផងដែរ​លោក​អ៊ូ វណ្ណា​រឹទ្ធ អធិការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​កម្លាំង​ជំនាញ​របស់លោក​បាននិងកំពង់​ខិតខំ​ស្រាវជ្រាវ​ដែរ តែ​នៅ​រក​តម្រុយ​ណាមួយ​ពី​ការបាត់​ខ្លួន​នេះ​មិនទាន់​ឃើញ​នៅឡើយ​ទេ​។​លោក​អ៊ូ វណ្ណា​រឹទ្ធ បាន​បន្ដទៀតថា​ក្រោយពេល​ស្រាវជ្រាវ​ពី​សំណាក់​សាក្សី​ជាច្រើនរូប​មានការ​19អះអាង​ផ្សេងៗ​ពីគ្នា ជាពិសេស​សម្ដី​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា ការបាត់​ខ្លួន​កូនស្រី​របស់គាត់​គឺមាន​មនុស្ស​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ដែល​ពាក់​ស្លាក​លេខ ខ ម ជា​អ្នក​ចាប់​កូន​របស់​គាត​យកទៅ​។ ជុំវិញ​ករណីនេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កើតហេតុ​បានធ្វើការ​រិះគន់​ធ្ងន់ៗ​ថា កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្នោ​ហាក់​មិន​គិតគូរ​សោះ​ក្នុងការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅលើ​សំណុំ​រឿងនេះ ដោយ​មន្ត្រី​ប៉ុ​ស្ដ៍​ជាច្រើន​អ្នក គិតតែ​ពី​ផឹក​គ្រឿង​ស្រ​វ៉ឹ​ង ឯ​មេ​ប៉ុស្ដិ៍​វិញ​គិតតែ​ពី​ការថែទាំ​មេគោ​របស់គាត់​កើតកូន​ទៅវិញ​។​

​ ​