ក្រុងប៉ោយប៉ែត៖ប្រធានស្នាក់ការគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានផ្លាស់ប្តូរភារកិច្ចទៅកាន់ខេត្តតាកែវនាពេលដ៏ខ្លីខាងមុខនេះមិនដឹងពីមូលហេតុអ្វីដែលតម្រូវអោយមានការផ្លាស់ប្តូរលោកប្រធានស្នាក់ការខាងលើនោះឡើយប៉ុន្តែប្រភពក្រៅផ្លូវការបានបង្ហើបអោយដឹងថាអាចមកពីបណ្តាការផ្ទុះបាតុកម្មជាញឹកញាប់នៅច្រកទ្វារអន្តរជាតិក្នុងអំឡុងដែលលោកកាន់តំណែងជាប្រធានគយរដ្ឋាករកន្លងទៅទាក់ទិននិងការរឹតបន្តឹងពន្ធពីក្រុមអាជីវករខ្លាំងពេកទេដឹង។តាមសេចក្តីរាយការណ៏បានអោយដឹងថានៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៥ខាងមុខនេះគឺមានពិធីផ្ទេរភារកិច្ចលោកប្រធានស្នាក់ការគយរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលពិធីនោះធ្វើនៅក្នុងសណ្ឋាគារលីហេងឆាយស្ថិតនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោមការចូលរួមជាអធិបតីពីលោកអគ្គះនាយករងគយរដ្ឋាករនិងអាជ្ញាធរមូលដ្ឋានទៀតផង។គួរំលឹកដែលថាថ្នាក់ដឹកនាគយរដ្ឋាករដែលត្រូវផ្លាស់ប្តូរភារកិច្ចទៅកាន់កន្លែងថ្មីនោះគឺមានឈ្មោះលោកឈួនហៃដែលគេស្គាល់ច្បាស់ថាជាមន្ត្រីម៉ឺងម៉ាត់ក្នុងការប្រមូលពន្ធជូនរដ្ឋរហូតឈានទៅដល់មានការកោតសសើរជាច្រលនពីសំណាក់អាជ្ញារធរខេត្តនិងរាជរដ្ឋាភិបាលទៀតផងដែលលោកមានបច្ចេកទេសរកចំណូលពន្ធជូនរដ្ឋបានច្រើនលើសលប់កន្លងទៅ។លោកឈួនហៃ បានអោយដឹងថា លោកពិតជាត្រូវដោះដូរទៅកាន់ភារកិច្ចថ្មីមែនជាពិសេសគឺលោកទៅកាន់នៅខេត្តតាកែវតែម្តងលោកបានបន្តទៀតថាលោកគ្មានកំហុសអ្វីដែលត្រូវគេដេកនោះទេនេះជាកាកំណត់រួចហើយរបស់អគ្គះនាយកដ្ឋានគយនិងរដ្ឋារកទៅលើថ្នាក់ដឹកនាំស្នាក់ការឬអនុប្រធានក្នុវកំរិតរយះពេល៣ឆ្នាំគឺគេត្រូវផ្លាស់ប្តូហើយមិនមែនចាំមានរឿងឬអត់រឿងទើបគេផ្លាស់ប្តូរនោះទេ។