ខេត្តកំពង់ឆ្នាំង៖ប្រជាពលរដ្ឋនៅក្នុងភូមិព្រះរាមរង្សី ក្នុង១ថ្ងៃៗមិនតិចជាង៣០នាក់ទេ បាន
នាំគ្នាទៅទិញផ្លែឪឡឺកយកមកហូប នៅក្នុងចំការឪឡឹកមួយកន្លែងដែលពួកគាត់បានដឹងថា ម្ចាស់ចំការគាត់ដាំនៅក្នុងភូមិមិនប្រើប្រាស់ជីគីមីនោះឡើយ ដែលមិនធ្វើអោយប៉ះពា ល់ដល់សុខភាពពួកគាត់។
លោក ប្រាក់ សុថុន អាយុ៥៨ឆ្នាំ និងប្រពន្ធជាអ្នកប្រកបមុខរបរដាំឪឡឹកលក់ នៅក្នុ
ងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បាននិយាយអោយអ្នកយកព័ត៌យើងដឹងនៅ
ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ក្នុងពេលប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាមកទិញឪឡឹកគាត់នៅក្នុងចំការ យកទៅហូបថា៖ ក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋមិនតិចជា៣០ទេ រស់ក្នុង
ភូមិនិងក្បែរៗភូមិ បាននាំគ្នាមកទិញឪឡឹកនៅក្នុងចំការគាត់យកទៅទទួលទាន ព្រោះតែ
ពួកគេបានដឹងថា រូបគាត់និងប្រពន្ធដាំឪឡឹកមិនប្រើប្រាស់ជីគីមី។
លោក ប្រាក់ សុថុន បាននិយាយទៀតថា៖នៅក្នុងឆ្នាំនេះ គាត់បានគាស់រានដីថ្មីដាំ
ឪឡឹកសាល្បងលើដីទំហំ១ហិកតា ដោយមិនបានប្រើប្រាស់ដាក់ជីអ្វីទាំងអស់ ព្រោះចង់
ដឹងថា ដីចំការថ្មីដែលគាត់គាស់រាននេះពេលដាំឪឡឹកទៅ ដោយមិនប្រើប្រាស់ជីគីមី ឬជី
ធម្មជាតិអ្វីទាំងអស់នោះទទួលផលប៉ុណា និងផ្លែឪឡឹកមានរសជាតិបែបណា។
ក្រោយពីគាត់ដាំគ្រាប់ឪឡឹកអស់គ្រាប់២កំប៉ុងរយៈពេល១ខែកន្លះមក និងដោយមេឃរាំងមិនសូវមានភ្លៀងធ្លាក់មកផងនោះ ដើមឪឡឹកនៅក្នុងចំការគាត់ដុះមិនសូវល្អទេ
និងកំពុងប្រមូលផលជាបណ្តើរៗបានប្រមាណ២៥%ហើយ ចំណែកផ្លែរបស់វាមិនសូវធំ
នោះទេ តែមានរសជាតិផ្អែមឆ្ងាញ់ណាស់ និងបានទាក់ទាញប្រជាពលរដ្ឋនៅក្នុងភូមិមក
ទិញហូបជារៀងរាល់ថ្ងៃមិនដែលខាន។
លោកស្រី ហុង ដាវី រួមជាមួយបងប្ងូន និងមិត្តភ័ក្រ៧នាក់ទៀតដែលនាំគ្នាមកទិញ
ផ្លែឪឡឹកក្នុងចំការនេះយកទៅហូប និងត្រៀមទុកធ្វើចង្ហាន់ប្រគេនព្រះសង្ឃក្នុងពីធីបុណ្យ
តូចមួយរបស់ខ្លួន បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ ពួកគាត់ និងក្រុមគ្រួ
សារធ្លាប់ទិញឪឡឹកពីផ្សារយកមកហូបតែង ឈឺពោះរាករូសមិនសូវខានឡើយ ដែលពួក
គាត់គិតថា ឪឡឹកនៅក្នុងទីផ្សារពិតជាអ្នកដាំដាក់ជីគីមីទើបហូបទៅមានការរាករូសបែបនេះ។ប៉ុន្តែកន្លងមកនៅពេលពួកគាត់មកទិញផ្លែឪឡឹក នៅក្នុងចាំការ លោកថុន យកទៅ
ហូបម៉ាឆ្អែតនោះព្រោះតែផ្អែមឆ្ងាញ់ជក់ចិត្ត ខុសពីឪឡឹកនៅទីផ្សារ គឺមិនបានធ្វើអោយពួកគាត់ឈឺពោះ ឬរាករូសនោះឡើយ។
ពួកគាត់បាននិយាយថា៖ដើម្បីសុខភាពអ្នកចង់ហូបឪឡឹកគួរតែដឹងពីប្រភពនៃផ្លែឪឡឹកទើបហូបទៅមិនប៉ះពាល់សុខភាព៕