ឯកឧត្តម អ៊ុក រ៉ាប៊ុន ព្រមាន «​ស្នើសុំ​ចាត់​វិធានការណ៍​ផ្លូវច្បាប់​អោយបាន​ ​ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ណា​ដែល​យក​តម្លៃ​សេវាសាធារណៈ​ពី​ប្រជាពលរដ្ឋ​លើស​ច្បាប់​កំណត់ »

0

​កំពង់ឆ្នាំង​៖​ ​ឯកឧត្តម​បាន​ព្រមាន​បែបនេះ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ដែល​បានមក​ចូលរួម​ប្រជុំ​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល នៃ​ការអនុវត្តន៍​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​ប្រចាំឆមាស​ទី​១ នៅDSC06857ក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពីស​មា​ជឹ​ក​ក្រុមការងារ​ថ្នាក់ជាតិ អាជ្ញាធរ​គ្រប់​ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ចូលរួម​សរុប​១៥៦​នាក់​។​
​ ​នៅក្នុង​របាយការណ៍​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល នៃ​ការអនុវត្តន៍​កម្មវិធី​នយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង​ប្រចាំឆមាស​ទី​១ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ដែល​អាន​ដោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ បាន​លើកឡើងថា​៖​នៅក្នុង​វេទិការ​សាធារណៈ​កន្លងមក ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង បាន​លើក​សំណួរ​ថា​«​តម្លៃ​ចម្លងសំបុត្រ​បញ្ជាក់​កំណើត​នៅក្នុង​វិក័យប័ត្រ​យក​ត្រឹមតែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ហេតុអ្វី​មន្ត្រី​អត្រានុកូលដ្ឋាន​ស្រុក​យក​ដល់​៦​ពាន់​រៀល​?​។ តម្លៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ក្នុង​វិក័យប័ត្រ​កំណត់​យក​ត្រឹមតែ​១​ម៉ឺន​រៀល ហេតុអ្វី​នគរបាល​យក​ដល់​១​ម៉ឺន​២​ពាន់ ទៅ​១​ម៉ឺន​៥​ពាន់​រៀល​?​។​ការធ្វើ​ច្បាប់​អាពាហ៍ពិពាហ៍ ប្រជាពលរដ្ឋ​មាន​ចម្ងល់​ថា ហេតុអ្វី​យក​សេវា​ដល់​ទៅ​៩​ម៉ឺន​៧​ពាន់​រៀល​?»​។​
​ ​នៅក្នុង​របាយការណ៍​លោក ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បំភ្លឺថា​៖​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​គឺមាន​តម្លៃ​១​ម៉ឺន​រៀល ហើយ​ចំពោះ​អ្នក​ដែល​យក​ហួស​ពី​តម្លៃ​នេះ ត្រូវតែ​ទទួលទោស​តាមផ្លូវ​ច្បាប់​។​ចំពោះ​ការចម្លង​សំបុត្រ​បញ្ជាក់​កំណើត នៅក្នុង​របាយការណ៍​លោក​អភិបាលស្រុក​កំពង់លែង បាន​បំភ្លឺថា​៖​គឺ​យក​ត្រឹមតែ​៥​ពាន់​រៀល បូក​នឹង​ថ្លៃ​តែម​២​រយ​រៀល​ប៉ុណ្ណោះ បើ​មន្ត្រី​អត្រានុកូលដ្ឋាន​នៅ​សាលាស្រុក​យក​លើស ស្រុក​នឹង​ចាត់​វិធានការណ៍​។​ដោយឡែក​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​បានបញ្ជាក់​នៅក្នុង​របាយ​ការណ៍​នោះដែរ​ថា បញ្ហា​តម្លៃ​សេវាសាធារណៈ​ទាំងនេះ គឺ​អនុវត្តតាម​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ ហើយ​តម្លៃ​សេវា​នេះ​ក៍មាន​បិត​នៅតាម​សាលាឃុំ​នីមួយៗ​ផងដែរ​។​បើ​ក្រុមការងារ​រកឃើញថា សាលាឃុំ​យក​លើសពីនេះ ត្រូវរាយការណ៍ជូនរ​ដ្ឋ​បាល​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​។​799
​ ​ឯកឧត្តម អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​កំពង់ឆ្នាំង​បាន​បកស្រាយ និង​ព្រមាន​ថា​៖​ទាក់ទង​នឹង​ការយក​តម្លៃ​សេវាសាធារណៈ​លើស​ការកំណត់ ដែល​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​បានលើកឡើង​កន្លងមក ក្រុមការងារ​ចុះ​មូលដ្ឋាន​មិនគួរ​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយ​រួច​តែ​ខ្លួន​នោះទេ ចំពោះ​ពាក្យ​និយាយថា នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះ​មន្ត្រី​ដែល​ពាក់ព័ន្ធ​យក​តម្លៃ​សេវាសាធារណៈ​លើស​តម្លៃ​កំណត់​ខាងលើនេះ​។​រឿងនេះ ក្រុមការងារ​ចុះ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គួរតែ​ស្រាវជ្រាវ​រកម​ន្ត្រី​ពាក់ព័ន្ធ​ខាងលើ​អោយឃើញ ហើយ​ចាត់​វិធានការណ៍​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់ បើ​គេ​មិន​កែខ្លួន​ត្រូវដាក់​ទោសទណ្ឌ ឬ​ចោទប្រកាន់​ប្តឹងទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ហើយ​ត្រូវ​បកស្រាយ​រឿង​ទាំងអស់នេះ​អោយ​ប្រជាពលរដ្ឋ​ដឹងឮ​វិញ ដើម្បីអោយ​ប្រជាពលរដ្ឋ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​មាន​ជំនឿ​លើ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដែល​បង្កើតឡើង​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក៏​មិន​ប៉ះពាល់​ដល់​សន្លឹកឆ្នោត​គាំទ្រ​ផងដែរ​៕