នៅ​ដើមខែ​កក្កដា​នេះ​មាន​កុមារ​ជាច្រើន​កើត​ជម្ងឺគ្រុនឈាម​ ​ចូល​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត តែ​លោកគ្រូ​ពេទ្យ​ខេត្ត​ថា​មិនទាន់មាន​ជម្ងឺ​នេះ​ច្រើន​នោះទេ​

0

​ខេត្តកំពង់ឆ្នាំង​៖​នៅក្នុង​ដើមខែ​កក្កដា ឆ្នាំ​២០១៥ មកដល់ពេលនេះ ជម្ងឺគ្រុនឈាម​បានកើត​ឡើងលើ​កុមារ​​នៅតាម​តំបន់​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​ឆ្ងាយៗ មានការ​ព្រួយ​បារ​ម្មណ៍​។​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​និយាយថា ក្នុង​១​ថ្ងៃៗDSC05206​កុមារ​មាន​ជម្ងឺគ្រុនឈាម និង​ជម្ងឺ​ទូទៅ​ចូលមក​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ជា​មធ្យម​ចំនួន​៣០​នាក់ មកទល់ពេលនេះ​មិនទាន់មាន​កុមា​រណា​ម្នាក់​រងគ្រោះ​ដល់​ជីវិត​ដោយសារ​ជម្ងឺគ្រុនឈាម​ទេ នេះ​ក៏ដោយ​សារ​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​បាន​យល់​ពី​ស្ថានភាព​នៃ​ជម្ងឺ​នេះ​។
​ ​លោក សូ​រិន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា​៖ ចាប់ពី​ដើមខែ​កក្កដា​មកទល់ពេលនេះ​ពិត​ជាមាន​កុមារ​ជា​ច្រើ​នាក់​បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពិតមែន និង​កុមារ​ភាគច្រើន​កើត​ជម្ងឺគ្រុនឈាម ក្នុងនោះដែរ​ខ្លះ​ក៏មាន​ជម្ងឺ​គ្រុនក្តៅ​ធម្មតា និង​រាគរូស​ផងដែរ ដែល​អាគារ​ពេទ្យ​កុមារ​ខេត្ត ក្នុង​មួយថ្ងៃៗ​គិត​ជា​មធ្យម​មាន​កុមារ​មក​សម្រាក​ព្យាបាល​ប្រមាណ​៣០​នាក់ ហើយ​ពេលខ្លះ​បាន​ឡើងដល់​៤៥​នាក់ ប៉ុន្តែ​ពេលខ្លះ​ទូរលេខ​នេះ​បាន​ថយ​វិញ ព្រោះ​មាន​កុមារ​ដែល​បានជា​សះស្បើយ​ចេញ​ត្រឡប់ទៅផ្ទះ​វិញ ដូច​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ​នៅសល់តែ​២១​នាក់​ទេ បន្ទាប់​ពីថ្ងៃ​ម្ស​ល់​ម៉ិ​ញ​បានចេញ​អស់​៨​នាក់​ទៅ​។​កុមារ​មាន​ជម្ងឺ​ទាំងនេះ​ភាគច្រើន​មកពី​ស្រុក​បរិបូរ​ណ៌ ដែល​មាននៅ​ឃុំ​អញ្ចាញ​រូង ភូមិ​អណ្តូងរវាង ឃុំ​មេលំ និង​មួយចំនួន​មកពី​ភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​ប៉ុន្តែ​បើ​ទោះ​បែបនេះ​ក្តី លោក​ប្រធាន​មន្ទី​ពេទ្យ​ខេត្ត ក៏​នៅ​មិនទាន់​ចាត់ទុកថា​ជម្ងឺគ្រុនឈាម​បាន​ផ្ទុះឡើង​គួរអោយ​ព្រួយ​បារ​ម្មណ៍​នោះដែរ​។
​ ​លោក ប្រធាន​មន្ទីរពេទ្យ​បាន​និយាយ​អោយដឹងទៀតថា​៖​កុមារ​មាន​ជម្ងឺគ្រុនឈាម​ខ្លះ ឪពុកម្តាយ ទុក​ដល់​ចង់​ហួសពេល កូន​ដូច​ករណី​កុមារី​ម្នា​ក់នៅ​ភូមិ​ស្រាំង​ខ្ពស់​ដែល​ចូល​សម្រាក​ក្នុង​ពេទ្យ​ខេត្ត នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា​ម្ស​ល់​ម្ងៃ​នេះ បាន​ទុក​កូន​នៅក្នុង​ពេទ្យ​ឯកជន​៤​ថ្ងៃ ដល់​កូន​ក្អួត​ឈាម​ខ្លាំង​ទើប​យកមក​ដល់​ពេទ្យ​ខេត្ត តែ​មកដល់ពេលនេះ​កុមារី​រូប​នោះបាន​ធូរស្រាល​ហើយ​។DSC07524
​ ​ស្ត្រី​ឈ្មោះ ឆាំ ច​ន្ឋី អាយុ​៣៧​ឆ្នាំ ដែល​កំពុង​កំដរ​កូន​មាន​ជម្ងឺ​ជាមួយ​ប្តី​នៅ​ក្នង​មន្ទីរពេទ្យ​ខេត្ត​បាន​និយាយ​អោយដឹងថា​៖ គាត់​មាន​ទីលំនៅ​ក្នុងភូមិ​ស្រាំង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ កូនស្រី​គាត់​បាន​សម្រាក​ជម្ងឺគ្រុនឈាម​នៅ​ពេទ្យ​ឯកជន មិន​គ្រាន់​សោះ រហូត​ធ្លាក់ឈាម​ទើប គាត់​នាំយកមក​មន្ទីរពេទ្យ​​ខេត្ត ហើយ​គាត់​បាន​និយាយទៀតថា នៅក្នុង​ភូមិ​គាត់​មាន​កុមារ​គ្រុនឈាម​ច្រើន​ណាស់ដែរ តែ​ខ្លះ​បាន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន ហើយ​ខ្លះ​អាយុ​៧០​ឆ្នាំ​ជាង​ហើយ​បានកើត​ជម្ងឺគ្រុនឈាម​ទៀត ដូចជា​ម្តាយមីង​គាត់​ឈ្មោះ ប្រាក់ យ៉ុ​ន ជាដើម ខ្លះទៀត​ក​ម្លោះ​អាយុ​២០​ឆ្នាំ​ជាង​ក៏​កើតមាន​ជម្ងឺគ្រុនឈាម​ដែរ​។
​ ​លោក​ប្រធាន​មន្ទី​ពេទ្យ​ខេត្ត​បាន​និយាយ​បន្តថា​៖ ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​អំពី​ជម្ងឺគ្រុនឈាម​នេះ ដែល​នៅតាម​បណ្តា​មន្ទីរពេទ្យ​គ្រប់​ខេត្ត ក្រុង ត្រូវ​រាយការណ៍​បន្ទាន់​បើសិន​កើតមាន​ផ្ទុះ​ជម្ងឺគ្រុនឈាម​ច្រើន ហើយ​លោក​ក៏​សូម​អំពាវនាវ អោយ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ចំពោះ​ជម្ងឺគ្រុនឈាម​ដ៏​កាច​សាហាវ​នេះ ព្រោះ​ពេលនេះ​ជា​រដូវវស្សា​ធ្លាក់ភ្លៀង​ច្រើន ការកើត​មូស​ខ្លា​ក៏មាន​ច្រើន សូមអោយ​កូនចៅ​ដេក​ក្នុង​មុង​ទោះ​យប់​ឬ​ថ្ងៃ​ក៏ដោយ និង​ត្រូវ​នាំគ្នា​លប់បំបាត់​ទឹក​ដក់​និង​កាប់ឆ្ការ​ព្រៃ​ក្បែរៗ​ផ្ទះ​អោយអស់ ដែលជា​ប្រភព​មូស​ខ្លា​ជ្រក​នៅ​ពង​កូន​៕