រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ​សហការ​បង្ក្រាប​បទល្មើស​នេសាទ​បាន​២០​ករណី ឃាត់ខ្លួន​២៤​នាក់​បញ្ជូន​អោយ​ជំនាញ​

0

​កំពង់ឆ្នាំង​៖​ ​ជនសង្ស័យ​ប្រុស​ស្រី​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​២៤​នាក់ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន នៅក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៥ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ដល់​ខែឧសភា ឆ្នាំ​២០១៥ និង​ដកហូត​វត្ថុតាងDSC06392​បញ្ជូន​ទៅកាន់​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ចាត់ការ​បន្ត ដែល​នេះ​គឺជា​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​កិច្ច​ប្រតិ​ប​ត្ត​ការ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៥ នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​
​ ​នៅក្នុង​របាយការណ៍​ខាងលើ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹង​ដែរ​ថា​៖​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២៤​នាក់ ខាងលើ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ សមត្ថកិច្ច​លោក​បាន​ដកហូត​វត្ថុតាង​រួមមាន ឧបករណ៍​ឆក់​ត្រី​១៥​គ្រឿង ទូក​៩​គ្រឿង សាច់​អួន​៥.២៣០​ម៉ែត្រ លប​លូ​៤៨​មាត់ បង្គោល​របាំង​១.៣៣០​ដើម អួន​ក្រឡា​តូច​១​វង់ អេ​ស្កា​វាត់​ទ័​រ​១​គ្រឿង គោយន្ត​១​គ្រឿង ម៉ូតូ​៣​គ្រឿង និង​បានប្រគល់​ទាំងអស់នេះ​អោយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​ចាត់ការ​បន្ត​តាម​នីតិវិធី ក្នុងនោះដែរ​សមត្ថកិច្ច​បាន​កំទេចចោល​សាច់​អួន​ប្រវែង​២២០​ម៉ែត្រ ស្បៃ​មុង​៣០០​ម៉ែត្រ លប​លូ​៧២​មាត់ ព្រួល​ឬ​ស្សី​៧០​ម៉ែត្រ បង្គោល​របាំង​៥៩០​ដើម និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ចំនួន​៩៥០​គីឡូក្រាម​ចូលក្នុង​ទន្លេ​វិញ​។​DSC06273
​ ​អនុវត្តតាម​សេចក្តីណែនាំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត សមត្ថកិច្ច​នគរបាល​ក្រុង ស្រុក​និង​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​ការប្រមូល​ឧបករណ៍​ឆក់​ត្រី​នៅតាម​មូលដ្ឋាន ដោយ​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០១៥​នេះ ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ត្រី​បាន​ចំនួន​៧៦២​គ្រឿង និង​សំណាញ់​ឆក់​ត្រី​១​គ្រឿង ហើយ​ឧបករណ៍​ទាំងអស់​ខាងលើនេះ​ត្រូវបាន​ប្រគល់ជូន​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ធ្វើ​ការដុត​បំផ្លាញចោល​។​
​ ​សូមបញ្ជាក់ថា​៖​នៅក្នុង​រដូវ​បិត​នេសាទ​ឆ្នាំ​២០១៥ ដែលមាន​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ បទល្មើស​នេសាទ​ដាក់​របាំង​ព្រួល​និង​សាច់​អួន​បិត​ភ្ជិត​ព្រែក​ចាប់​ត្រី​ខុសច្បាប់​ក្នុង​រដូវ​ពង​កូន បាន​កើតមាន​ជាច្រើន​កន្លែង​នៅ​គ្រប់​ស្រុក​ជាប់​តាម​ដង​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង ទោះបី​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច​ចំរុះ​របស់​ខេត្ត​ក៍ដោយ ក៍​បទល្មើស​ទាំងអស់​ខាងលើនេះ​នៅតែ​កើតមាន​DSC06287ដូច​វែក​ចក គឺ​បង្ក្រាប​ថ្ងៃនេះ កើតឡើង​វិញ​នៅ​ថ្ងៃស្អែក​។​
​ ​ករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​និយាយ​អោយដឹងថា​៖ កិច្ចការ​បង្ក្រាប​មានការ​ប្រឈម​ដោយ​ខ្វះ​មធ្យោបាយ និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​មាន​តិច រីឯ​បទល្មើស​វិញ​កើតមាន​ច្រើន​កន្លែង បទល្មើស​មួយចំនួន​នៅ​ឆ្ងាយៗ ហើយ​ខែ​នេះ​មាន​កំប្លោក​ច្រើន​រាំងស្ទះ​តាម​ព្រែក​មិនអាច​ចូលទៅ​បង្ក្រាបបាន​។​ប៉ុន្តែ​ទោះ​មាន​បញ្ហា​បែបនេះ​ក៍ដោយ​សមត្ថកិច្ច​នគរ​បាល និង​សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​កិច្ចសហការ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​ទៀត​៕DSC06273