ខេត្តបន្ទាយមានជ័យ៖ សព្វថ្ងៃនេះធ្យូងនិងអុសកំពុងសំរុកក្នុងការនាំចេញយ៉ាងគគ្រឹកគគ្រេងច្រើនឡាននិងជាច្រើនគោយន្តក្នុងមួយថ្ងៃយកទៅលក់ឲ្យថៃនៅតាមច្រកបឹងត្រកួនតែភាគីខាងថៃវិញកំពុងរឹតបន្តឹងក្នុងការដុតធ្យូងក្នុងប្រទេសខ្លួនទៅវិញ។អង្គការអភិរក្សបានឲ្យដឹងនៅថ្ងៃទី២០ កក្កដានេះថា ឡដុតធ្យូងនៅក្នុងខេត្តបន្ទាយមានជ័យមានច្រើនដូចផ្សិតបូកទាំងឡដុតជាលក្ខណះគ្រួសារនិងឡដុតសំរាប់ធ្វើអាជីកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារនាំចេញដែលធ្វើឲ្យមានការកាប់បំផ្លាញទាំងឈើងាប់ទាំងដើមឈើរស់រួមទាំងកូនឈើផងដែរដើម្បីដុតធ្យូងមុននិងចេញជាធ្យូងយកទៅលក់ក្នុងស្រុកពិសេសថែមទាំងក្រៅស្រុកទៀតផង។បច្ចុប្បន្នមានបទល្មើសកាប់បំផ្លាញព្រៃឈើមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដឹកជញ្ជូនទាំងឡានៗនិងគោយន្ដផងដែរពិសេសក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនិងឃុំបឹងត្រួនក្នុងស្រុកថ្មពួកជាដើមរូបភាពនេះកំពុងបំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅក្នុងតំបន់ទាំងអស់នេះការកាប់បំផ្លាញព្រៃឈើប្រចាំឆ្នាំក្នុងខេត្តបន្ទាយមានជ័យមានទូរលេខខ្ពស់ដល់ជាងបទល្មើសនៅតាមបណ្ដាខេត្តដទៃទៀត។មូលដ្ឋានដែលមានឡដុតធ្យូងច្រើនមាននៅតំបន់ឃុំអូរបីជាន់និងនៅតាមជាយដែនជាប់និងព្រំដែនខ្មែរ ថៃហើយក្នុងការបំផ្លាញព្រៃឈើច្រើននេះស្រដៀងគ្នានៅក្នុងខេត្តឧត្តរមានជ័យផងដែរ៕