ខេត្តបន្ទាយមានជ័យ៖កម្ពុជានិងលុបបំបាត់ពលកម្មលើកុមារនៅឆ្នាំ២០១៦នេះការលើកឡើងយ៉ាងចូច្នេះនៅក្នុងវេទិការកុមារនិងយុវជនថ្នាក់ខេត្តព្រឹកថ្ងៃទី២២កក្តដា២០១៥នៅសាកលវិទ្យាល័យមានជ័យខេត្តបន្ទាយមានជ័យ។លោកស្រី អ៊ីម៉ែលដា អូចាវីឡូ នាយកគម្រោងEXCELប្រចាំកម្ពុជាមានប្រសាសន៍ថាវេទិការកុមារនិងយុវជនថ្នាក់ខេត្តក្រោមវិធានបទបញ្ឈប់ពលកម្មកុមារកុំឈប់ត្រឹមប៉ុណ្ណឹងទាំងអស់គ្នាយើងអាចធ្វើបានដែលត្រូវធ្វើឡើងរយះពេល២ថ្ងៃចាប់ពីថ្ងៃទី២២ដល់២៣កក្តដា២០១៥ដែលរៀបចំធ្វើឡើងដោយអង្គការទស្សនះពិភពលោកមានសិក្សានិសិស្សចូលរួមចំនួន៣២០នាក់។លោកស្រីមានប្រសាសន៍ថាការរៀបចំវេទិការកុមារនិងយវជនថ្នាក់ខេត្តដើម្បអោយអាជ្ញាធរខេត្តសមត្តកិច្ចពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ពលកម្មលើកុមារនិងក្រុមគ្រួសារត្រូវចូលរួមលើកម្ពស់កុមារត្រូវបញ្ឈប់ពលកម្មលើកុមារ។ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យមានប្រសា សន៍ថាខេត្តបន្ទាយមានជ័យមានក្រុងប៉ោយប៉ែតកន្លងមកមានសកម្មភាពដែលធ្វើពលកម្មលើកុមារដែលមានរូបភាពដូចជាកុមារការអូសរទេះ និងដើរសុំទាន ដើររើសអេតចាយ ការប្រើប្រាស់គ្រឿងញៀននិងហិតកាវនិងធ្វើការដោយពកម្មក្នុងទឹកដីថៃដើម្បើរកថវិការសម្រាប់គ្រួសារ។ លោកបានមានប្រសាសន៍បញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជានិងអង្កការជាដៃគូបានចាប់ផ្តើមបញ្ចុះបញ្ចូលកុមារទៅដាក់នៅតាមមណ្ឌលឲ្យមានការសិក្សា។ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានលុបបំបាត់ពលកម្មលើកុមារនិងត្រូវលុបបំបាត់ពលកម្មលើកុមារទម្រោង់ធ្ងន់នៅកម្ពុជាក្នុងឆ្នាំ២០១៦នេះ៕