សមត្ថកិច្ច​ដកហូត​ម៉ូតូ​បាន​ជាង ៧០​គ្រឿង បញ្ចាំ​គ្មាន​ច្បាប់ ក្នុង​ក្រុង​សៀមរាប​

0

​ខេត្តសៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ឆែកឆេ​ទីតាំង​ស្តុ​ប​ម៉ូតូ កង់ ដែល​បានដាក់​បញ្ចាំ​គ្មាន​ច្បាប់ទម្លាប់​មួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ អារ​ញ្ញ័ សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ក្នុង​ការចុះ​បំពេញបេសកកម្ម​ត្រួតពិនិត្យ របស់​គណៈកម្មការ​ដោះស្រាយ​គោលDSC_0192នយោបាយ​ផលប៉ះពាល់ ក្នុង គម្រោង​ស្តារ​ស្ទឹង​សៀមរាប ជំហាន​ទី​២​នោះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​សៀមរាប បាន​ជួប​កន្លែង​ដាក់ បញ្ចាំ​ម៉ូតូ កង់ នៅវេលា​ម៉ោង​១០​និង​៣០​នាទី នា​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ​២០១៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ អារ​ញ្ញ័ សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ហើយ​ត្រូវបាន​រាយការណ៍​ជូន​ដល់​អធិការនគរបាល​ក្រុង ចុះមក​ធ្វើការ​ត្រួតពិនិត្យ ដោយមាន​ការសម្របសម្រួល​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​ផងដែរ ។​
​ហេតុ​ការចុះ​ដកហូតយក​ម៉ូតូ​នោះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៣ និង ១៥​នាទី​ថ្ងៃទី​២១​ខែកក្កដា ស្ថិតនៅ​ក្នុងភូមិ អារ​ញ្ញ័ សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ។​
​តាម​ប្រភពពី​កម្លាំងចំរុះ​បាន​ចុះមក​ធ្វើការ ត្រួតពិនិត្យ បាន​ប្រាប់ ថា ទីតាំង​បញ្ចាំ​ម៉ូតូ​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ ដោយមាន​ម្ចាស់​ឈ្មោះ ឡាយ គឹម​ហួ ភេទ ស្រី អាយុ ៦៨​ឆ្នាំ ដែលជា​ជន​ជរា​ពិការ ដេក​នៅជាប់​នឹង​កន្ទេល ដែលជា​អ្នកទទួល​បញ្ចាំ​ទាំងនេះ ។11774460_497813390373142_260656116_n
​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹងថា លោកយាយ​ពិការ​ខាងលើនេះ បាន​ប្រកប​របរ​បញ្ចាំ​ម៉ូតូ​និង​កង់​ទំនើបៗ​នេះ​ជា​យូ​ឆ្នាំ​មកហើយ​ក្នុងការ​ចិញ្ចឹមជីវិតរ​បស់​គាត់ ពុំ​ដែលមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ណា​ចុះមក​ក្បែរ​ទីនោះ​ឡើយ គឺមាន​ម្តងម្កាល​កម្លាំង នគរបាល​ប៉ុស្តិ៍​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​តែងតែ​មក​សួរនាំ នៅពេល​ដែលមាន​ការបា​ត់​បង់​ម៉ូតូ​ពី​កន្លែង​ផ្សេងៗ ។​
​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម៉ូតូ​ដែល​បាន​ចូលមក​កន្លែង​កុងស៊ីបញ្ចាំ​នេះ មាន​ចំនួន​ជាង ៧០​គ្រឿង ហើយ​ត្រូវបាន​ព្រះរាជអាជ្ញារង បាន​បញ្ជា​ឲ្យ​ធ្វើការ​ប្រមូលផ្តុំ​និង​ដកហូត ដើម្បី​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប រីឯ​ម៉ូតូ​ចំនួន ២០​គ្រឿង នឹង នៅសល់​ប៉ុន្មាន​ទៀត​ត្រូវ​រក្សាទុក​នៅ​ទីតាំង​នេះ​ដដែល សិន​។11749624_497813577039790_379407596_n
​បើតាម​ការវាយតម្លៃរ​បស់​ព្រះរាជអាជ្ញារង និង កម្លាំង​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា តាម​រូបភាព​នេះ ចំពោះ​លោកយាយ​ជរា ពិ​ការដែល​មិនអាច​ចាកចេញ​ទៅណា​ពុំបាន​ព្រោះ គាត់​ពុំមាន​លទ្ធភាព​ធានា​រាប់​រង​ទទួលបញ្ញើ​បញ្ចាំ​នេះ​ទេ ក្នុងស្ថានភាព​ទាំងនេះ​ពិតជា​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ឬ ក៏​ជួល​ទីតាំង​ផ្ទះ​របស់គាត់​សម្រាប់​ដាក់​ម៉ូតូ​បញ្ចាំ​ទាំងអស់នេះ ទុក​សម្រាប់​ឲ្យ​គាត់​ជួយ​មើល ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។
​តាម​ការសង្កេត​របស់​អ្នកសារព័ត៌មាន​យើង​ឃើញថា ទីតាំង​បញ្ចាំ​ម៉ូតូ​នេះ គឺមាន​ទទួលបញ្ញើ​បញ្ចាំ​ម៉ូតូ​គ្រប់​ប្រភេទ រួមទាំង​កង់ និង រឺ​ម៉ក់ រទេះអូស​ជាដើម​ទៀតផង ។DSC_0193
​តាម​ការបញ្ជាក់​របស់​លោកនាយ​មេ​ប៉ុស្តិ៍​សង្កាត់​សៀមរាប​បាន​ឲ្យ​ដឹងថា ម៉ូតូ​ដែល​ត្រូវបាន​យកមក​បញ្ចាំ​នេះ មកពី ៣​ភូមិ ក្នុង​សង្កាត់​សៀមរាប​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​នេះ នឹង​ឲ្យ​ម្ចាស់​ម៉ូតូ​ដែល​បាន​បញ្ចាំ​ទាំងអស់ យក​ចុង​ប័ណ្ណ​បញ្ចាំ ទៅធ្វើ​ការផ្ទៀងផ្ទាត់ និង គល់​ប័ណ្ណ​បញ្ជី​ដែល​អ្នកទទួល​ប​ញ្ជើ​បញ្ចាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ព្រមទាំង​ធ្វើការ​អប់រំ ណែនាំ ដល់​ម្ចាស់​ទទួលបញ្ញើ​បញ្ចាំ ឲ្យ​ចូលខ្លួន​មក​ធ្វើ​ច្បាប់​ប្រកប​អាជីវកម្ម​កុងស៊ីបញ្ចាំ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ផ្លូវ ច្បាប់​ផងដែរ ៕11748682_497813560373125_1516282139_n ដោយ ឧ​ត្ត​ម​