​ប្រជុំ ស្តីពី​គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០១៥ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥

0

ឧ​ត្ត​រ​មានជ័យ៖ កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានរាប់ចំ​ប្រជុំ​ស្តីពី​គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល ឧ​ត្ត​រ​មានជ័យ ប្រចាំត្រីមាស​ទី​២ លោក​វេជ្ជ ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាលIMG_7104​ខេត្ត បាន​មានមតិ​នៅក្នុង​ពិធី​នោះ​ថា សូម​គោរព លោក​លៀម សុ​ដា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​! និង​លោក លោកស្រី ជា​សមាជិក សមាជិកា គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល ក្នុងឱកាស​នេះដែរ​ខ្ញុំ​សូម​ធ្វើការ​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​លៀម សុ​ដា ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក និង​មានតម្លៃ​ចូលរួម​ជាគ​ណះ​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ និង​សូម​រាយ​ការ​ណ៏​ជូន​អង្គប្រជុំ​ដោយ​សង្ខេប​ដូចតទៅ គិត​មកដល់​ត្រឹម​ពេលនេះ​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​យើងខ្ញុំ​មាន​ការិយាល័យ​ចំណុះឱ្យ​មន្ទីរ​ចំនួន ០៤​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ចំនួន​០១​មន្ទីរពេទ្យបង្អែក​ចំនួន​០២​កន្លែង គឺ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង និង​មណ្ឌល​សុខភាព​ចំនួន​២៤.៣០​កន្លែង ដែលជា​មូលដ្ឋាន​សុខាភិបាល​សម្រាប់​បម្រើកា​រងារ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជ​ពលរដ្ឋ​ទូទាំង​ខេត្ត​។IMG_7102​ក្នុងនោះដែរ​យើង​មាន​មន្ទីរពេទ្យបង្អែក ០២​កន្លែង និង​មណ្ឌល​សុខភាព​ចំនួន​១៩​កន្លែង ដែលមាន​ការអនុញ្ញាត​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឱ្យ​អនុវត្ត​ហិរញ្ញប្បទាន​សុខាភិបាល​រួចរាល់​មកហើយ ហើយ​យើង​កំពុង​នឹង​រៀបចំ​សំណើសុំ​អនុញ្ញាត​ច្បាប់​អនុវត្ត​ហិ​ញ្ញាប្ប​ទាន​សុខាភិបាល​ដល់​មណ្ឌល​សុខភាព ចំនួន​០៥ បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​លោក​លៀម សុ​ដា អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍ថា ឆ្លៀត​ក្នុងឱកាស​នេះដែរ​ខ្ញុំ​សូម​ធ្វើការ​ថ្លែង​អំណ​គុណ​ដល់​អង្គការ​CHC.​ដែល​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង និង​សូម​អរគុណ​ដល់​លោក លោកស្រី​ដែលមាន​វត្តមាន​នៅទីនេះ​ទាំងអស់​។​គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺ​យើង​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១​និង​បាន​កែសម្រួល​ឡើងវិញ​ក្នុង​ឆ្នាំ​២០១២ ដោយមាន​រូបខ្ញុំ​ជា​ប្រធាន​ដឹកនាំ ប៉ុន្តែ​រយះ​កាល​កន្លងមក​គ​ណះ​កម្ម​ការ​យើង​មិនបាន​ប្រជុំ​ឱ្យបាន​ទៀងទាត់​ទេ ទើបតែ​ពេលនេះ​យើង​បានធ្វើការ​ជួបជុំគ្នា​។​. ក្រសួងសុខាភិបាល​ក៏ដូចជា​រដ្ឋាភិបាល លោក​បាន​ណែនាំ​ឱ្យមាន​ការលើកស្ទួយ​និង​គាំទ្រ​ដល់​ប្រជាជន​ក្រីក្រ ជាពិសេស​យើង​ត្រូវ​យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដាច់ស្រយាល ហើយ​ពួកគាត់​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ដើម្បី​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​។​IMG_7103ទាក់ទង​នឹង​សេវា​ហិរញ្ញប្បទាន​សុខាភិបាល​ក៏មាន​ការលើកលែង​ការបង់ថ្លៃ​និង​ការបង់ថ្លៃ​ជួស​ដោយ​គម្រោង​មូលនិធិ​សមធ​ម៍ អនុវត្ត​ដោយ​អង្គការ​CHC​ផងដែរ​។​គ​ណះ​កម្ម​ការដឹកនាំ​ហិរញ្ញប្បទាន​សុខាភិបាល​និង​អនុគ​ណះ​កម្ម​ការត្រួតពិនិត្យ​តាមដាន ជួយ​ជុំរុញឱ្យមាន​ភាពប្រសើ​ឡើង​នូវ​ការផ្តល់សេវា​សុខាភិបាល​មានគុណ​ភាពល្អ​នៅតាម​មន្ទីរពេទ្យ​បង្អក​និង​មណ្ឌល​សុខភាព​ទាំងអស់​ដល់​ប្រជាជន​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​