​លោក ហង្ស ស៊ីផា និង​ក្រុមគ្រួសារ នាំយក​ទៀនវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ចំនួន​៨​វត្ត​ក្នុងស្រុក​ព្រះនេត្រព្រះ​

0

​ខេត្តបន្ទាយមានជ័យ​៖  ​នៅ​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​លោក​ហង្ស​ស៊ីផា តំណាង​ឲ្យ​លោក​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​នូវ​ទៀន​ព្រះវស្សា ទេយ្យទាន និង​គ្រឿង​ឧបភោគបរិភោគ​រួមមាន​ប្រេងម៉ាស៊ូត មី ទឹកត្រី ទឹកimage (2)ស៊ីអ៊ីវ អង្ករ និង​បច្ច័យ​មួយចំនួនធំ​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៨​វត្ត​ដែល​កំពុង​ចូល​វស្សា ស្ថិតនៅក្នុង​ចំនួន​៨​វត្ត​ក្នុងនោះ​មាន​វត្ត​ឈូក ភ្នំ​លៀប វត្តភ្នំ​ពូ​ល​ភ្នំ​ទ្រ​លោក​លេ​ី វត្តភ្នំ​ទ្រ​លោក​ក្រោម វត្ត​ឡោ​ទេ វត្ត​រំដួល វត្ត​អន្លង់​សារ វត្ត​កំបោរ វត្ត​ទួល​ចា​រង្សី​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ក្នុងឱកាស​យក​ទៀនវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ លោក ហង្ស​ស៊ីផា​បាន​លើកឡើងថា​ស្រុក​ព្រះនេត្រព្រះ​ជា​ស្រុក​មួយ​ដែល​កសិករ​ប្រកប​របរ​កសិកម្ម​ច្រើនជាងគេ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​តែ​ក្នុងឆ្នាំនេះ​កសិករ​ទាំងអស់​កំពុង​ជួបប្រទះ​នូវ​ភាពរាំងស្ងួត​និង​ស្រូវ​រាប់ម៉ឺន​ហិកតា​ត្រៀម​នឹង​ស្កក ដូច្នេះ​ក្រុមការងារ​របស់លោក​បាន​នាំយក​ម៉ា​ស៊ូ​ត​ជាច្រើន​ពាន់​លីត្រ យកទៅ​ចែកជូន​កសិករ​មួយចំនួន​ដែល​កំពុង​ជួបប្រទះ​នូវ​ទឹក​បូម​ដាក់បញ្ចូល​ស្រែ​ដែល​ត្រៀម​នឹង​ស្កក​រាប់ពាន់​ហិកតា​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​។​លោក​ក៏​ធ្វេ​ី​ការ​សំណូមពរ​ដល់​ពលរដ្ឋ​និង​ព្រះសង្ឃ​មេត្តា​នាំគ្នា​ចូលរួម​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​គ្នា​ផងដែរ​។​នៅ​ចំពោះមុខ​លោក​ហង្ស​សី​ុ​ផា​បាន​និយាយថា​ការយក​ប្រេង​ម៉ា​ហ្សូ​ត​យកទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​នោះ​ដោយ​មិន​រេ​ី​ស​អើ​ង​និង​និន្នាការ​នយោបាយ​នោះឡើយ​។​លោក​បាន​បន្តទៀតថា​ក្រោម​ការយកចិត្តទុកដាក់​និង​ដឹកនាំ​ប្រទេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន​ក្នុងនោះ​មាន​វិស័យ​ពុទ្ធចក្រ​ក៏មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ផងដែរ ហើយ​នៅ​ថ្ងៃ​ជិត​ចូល​វស្សា​នេះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​នានា បាន​នាំយក​ទៀនវស្សា ទេយ្យទាន​ក៏ដូចជា​បច្ច័យ​មួយចំនួនធំ​យកទៅ​ប្រគេន​ព្រះ​នៅក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​នេះ ដើម្បី​ព្រះសង្ឃ​បំភ្លឺ​នៅពេល​យប់ សម្រាប់​សិក្សា​រៀនសូត្រ​នៅ​ថ្ងៃ​ចូល​វស្សា មាន​ចំនួន​៣​ខែ ដើម្បី​ជា​ប្រទីប​សម្រាប់​បំភ្លឺ​ផ្លូវ​នៅ​ថ្ងៃ​អនាគត​ផងដែរ​៕​image (1)