ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនទៅតុលាកាកាលថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០១៥។លោកឧត្តមសេនីយ៍ត្រី ឨបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ឈឿន ឆុន ហៅ ឈុន ភេទ ប្រុស អាយុ២១ឆ្នាំ មានស្រុក កំណើតភូមិ ជីកូឃុំ ជីកូស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបច្ចប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាមគ្គីសង្កាត់-ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។ លោកជាដាមេបញ្ជាការអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបាននិយាយថាបន្ទាប់ពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឱបូរិន្ទរួចមកលោកបញ្ជាឲ្យធ្វើការទប់ស្កាត់ក្នុងការតាមដានមុខសញ្ញាជួញដូរគ្រឿងញៀនឲ្យបានជាប្រចាំដើម្បីការពារសុខសន្តិភាពជូនពលរដ្ឋទើបកម្លាំងលោកបានឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនយុវជនជាមុខសញ្ញាជួញដូគ្រឿងញៀននៅពេលយប់ដើម្បីធ្វើការឆែកឆេរ។ក្រោយឃាត់ខ្លួនអាវុធហត្ថឆែករកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយទឹកកកចំនួន៧ថង់តូចដែលជនសង្ស័យលាក់ទុកក្នុងហោប៉ៅរួចនាំយកមកបញ្ជារដ្ឋានដើម្បីសាកសួរបន្ថែម។នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រកបមុខរបរចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយខែមកហើយ។រីឯថ្នាំញៀនរូបគេបានទិញពីឈ្មោះ ថាជាអ្នករត់ម៉ូតូឌុប នៅក្បែរក្លឹបខារ៉ាអូខេមួយឈ្មោះអែបផ្លាស់ ក្នុងមួយជីតំលៃ១៦០០បាតស្មើនិងលុយរៀលខ្មែរជិត២០ម៉ឺន។
យោងតាមបទបញ្ជារបស់លោកមេបញ្ជាការអាវុធហត្ថខេត្តនិងចម្លើយសារភាពរបស់ជនសង្ស័យកម្លាំងជំនាញអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕