​ក្រុមការងារ​ក្រសួង​ធនធានទឹក​ចុះ​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​រាប់​មឺ​ុ​ន​ហិច​តា​ជូន​ប្រជាកសិករ​នៅ​ស្រុក​មង្គល​បូរី​

0

ខេត្តបន្ទាយមានជ័យ​៖  ​លោក​ឈា​ប៊ុន​រិ​ទ្ធ​បាន​ដឹកនាំ​ក្រុមការងារ​ជាច្រើន​នាក់​បាន​យក​ម៉ា​ស៊ីន​បូមទឹក​យ៉ាង​ធំ​យកទៅ​បូមទឹក​ដាក់បញ្ចូល​ស្រែ​ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​និង​ស្រូវវស្សា​រាប់ពាន់​ហិច​តា​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥​នេះ ស្ថិតក្នុង​ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តimage (2)បន្ទាយមានជ័យ​។​នៅក្នុង​ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​បង្កើន​រដូវ​នៅក្នុង​ឃុំ​សឿ​នេះ ក្រុមការងារ​ក្រសួង និង​មន្ទីរ​បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ប្រភេទ​៦៥​សេស ចំនួន​២​គ្រឿង​ដោយ​ធ្វើការ​បូម​ទម្លាក់​ទឹក ពី​ស្ទឹង​មង្គល​បូរី បញ្ចូល​ទៅក្នុង​ប្រឡាយ​ចំនួន​២​ខ្សែ ដែល​បងប្អូន​ប្រជាកសិករ បាន​សហការគ្នា​ស្តារ រួចជាស្រេច សម្រាប់​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវ របស់​ពួកគាត់ សរុប​ចំនួន ១.៤៥០​ហិកតា ក្នុងភូមិ​ចំនួន​៥​។​មន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា​ចំពោះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នៅតាម​ខេត្ត​មួយចំនួន​នោះ​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក លោក​លឹម​គានហោ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី នៅតាម​ខេត្ត​ទាំងនោះ​បន្ត​យុទ្ធនាការ ចុះជួយ​បូមទឹក​ដាក់​ស្រែ​ជូន​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ពោល​មិនត្រូវ​ឲ្យ​ពួកគាត់​ខ្វះខាត​នោះ​ទឹក​នោះឡើយ​។​ស្រុក​មង្គល​បូរី​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ស្រុក​ក្រុង ក្រុង​ទាំង​៧​របស់​ខេត្តបន្ទាយមានជ័យ​នោះ​គឺជា​ស្រុក​មួយ​កសិករ​ធ្វើស្រែ​ប្រាំង​និង​ស្រែវស្សា​ច្រើនជាងគេ​រហូតមកដល់​សព្វ​ថ្ងៃនោះ​ស្រូវប្រាំង​និង​ស្រូវវស្សា​រាប់​មឺ​ុ​ន​ហិច​តា​ត្រៀម​និង​ស្កក​ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​។​លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បាន​និយាយថា​ទឹក​នៅក្នុង​ប្រឡាយ​នៅតាម​ដងស្ទឹង​មង្គល​បូរី​មាន​ដែរ​តែ​កសិករ​នៅលើ​សំរុក​បូមទឹក​ដាក់​ស្រែ​របស់​យ៉ាង​សស្រាក់សស្រាំ​ធ្វើ​ឲ្យ​ទឹក​នៅ​ខាងក្រោម​មានការ​ខ្វះខាត​យ៉ា​ខ្លាំង​រហូតមកដល់​សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​នៅក្រោម​ស្រុក​មង្គល​បូរី​រាប់ពាន់​គ្រួសារ​នៅតែ​គ្មាន​ទឹក​ប្រើប្រាស់​ដដែល​លោក​បន្ត​ថាបើ​ខែ​នេះ​និង​ខែក្រោយ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់​ទៀត​នោះ​ប្រជាពលរដ្ឋ​និង​ស្រែ​រាប់​ម៉ឺ​ន​ហិច​តា​ប្រឈម​និង​ការខ្វះខាត​ទឹក​និង​ស្រូវ​ងាប់​អស់​ជា​មិនខានឡើយ​៕image (1)