​បុរស​ម្នាក់​បើករថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅលើ​ស្ពាន​ជ្រោយចង្វា​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស​វី​របួសធ្ងន់​០២​នាក់​

0

​ភ្នំពេញ ៖ រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ី​ត​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត​មួយគ្រឿង​ទៀតហើយ​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​០២​នាក់​របួសធ្ងន់ ។ ​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរចារ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​ ​

យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ី​ត​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1151 បើក​ដោយ​បុរស​ម្នាក់​នៅលើ​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស​វី ពាក់​ស្លាក​លេខ នគរបាល​1.8191​ជិះ​គ្នា​២​នាក់​

ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​(​បញ្ច្រស​ទិស​គ្នា​) ពេញទំហឹង​ខ្ទាត​បោក​អ្នកជិះ​ម៉ូតូ​ទាំង​០២​នាក់​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​ដល់​ខាងក្រោម​ស្ពាន​ហើយ​សមត្ថកិច្ច​ជិះ​តាម​ទាន់​ដោយសារ​រថយន្ត​បង្ក​ដាច់​កាឡេ​ខាងឆ្វេង​ហើយ​សមត្ថកិច្ច​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕​02 03 04 01