ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។
ក្នុងសកម្មភាពខាងលើពួកគាត់បានដាក់លក្ខខ័ណ្ឌ ទាមទារយកសំភារៈមកវិញ ដែលកម្លាំងចម្រុះជាច្រើនស្ថាប័ន មានមេព្រៃ កម្លាំងប្រដាប់អាវុធ និងក្រុមការពារព្រៃសហគមន៍ ចុះល្បាតនិងបានចូលរុះរើលំនៅដ្ឋានរបស់ពួកគាត់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ក្នុងខណៈពេលដែលពួកគាត់នាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅផ្ទះមេភូមិត្រពាំងធំ ។ សកម្មភាពចូលរុះរើនោះគឺប្រមូលបានម៉ាស៊ីនកាត់ឈើ ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនកាត់ស្មៅ ម៉ូទ័រឈូសឈើ ម៉ូទ័រខាតឈើ និងសំភារៈកាំបិតពូថៅជាដើម ដែលមាននៅក្នុងផ្ទះ និងចាប់មាន់ទាពួកគាត់បន្ថែមទៀត ។ មិនតែប៉ុណ្ណោះ ក្រុមសហគមន៍បានដកហូតឯកសារមួយចំនួនទៀត ដូចជា ខិលិតផ្លាស់ប្តូរទីលំនៅ ប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី និងបានបង្ខំឱ្យពួកគាត់ ផ្តិតមេដៃ ធ្វើកិច្ចសន្យាក្នុងរយៈពេល ៥ឆ្នាំទៀត ឱ្យរុះរើលំនៅដ្ឋាន និងប្រគល់ដំណាំដាំដុះទៅឱ្យសហគមន៍គ្រប់គ្រងវិញ ថែមទាំងមិនអោយពួកគាត់ប្រមូលផលនោះឡើយ។
លោក ឆន ចំណូ អនុភូមិត្រពាំងធំ (ពាក់អាវក្រហម)បានរៀបរាប់ថា ប្រជាពលរដ្ឋរស់នៅចំណុចសសរបីដើមភូមិត្រពាំងធំ ពួកគាត់មានខិលិតជ្រកកោណទទួលស្គាល់ដោយមេភូមិ ។ ដែលមានអ្នកខ្លះ មករស់នៅចាប់ពី៤ឆ្នាំ ទៅ ៧ឆ្នាំ និងបានអាស្រ័យផល លើដីនៅតំបន់សសរបីដើម ជាដីវាល ហើយដីរបស់ពួកគាត់ មួយចំនួន ក្រុមនិសិត្សបានចេញប្លង់កម្មសិទ្ធកាប់ដីធ្លីរួចហើយដែរ ។
ជុំវិញករណីចោទប្រកាន់ខាងលើ អ្នកយកព៍ត័មានយើងមិនអាចទំនាក់ទំនងសុំការ បំភ្លឺពីក្រុមកម្លាំងចម្រុះ ចុះល្បាតព្រៃសហគមន៍ក្បាលអូរគគីរគិរីព្រៃស្រោងបានទេ ដោយម្នាក់ៗបានបដិសេដ ហើយដើរគេចចេញ ដោយគ្រាន់តែមកបង្ហាញតែផែនទីមួយសន្លឹកប៉ុណ្ណោះ ហើយមិននិយាយបកស្រាយអ្វីទាំងអស់។ ដូច្នេះហើយអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងព្រៃសហគមន៍បានទេ ជាពិសេសគឺលោក ហុង ដែលជាប្រធានគ្រប់គ្រងព្រៃសហគមន៍ អូរគគីរ គីរីព្រៃស្រោង នេះតែម្តង ៕