​អាជ្ញាធរខេត្ត​: សេវា​សុខាភិបាល​ខុសច្បាប់​ជាច្រើន​កន្លែង​ទាមទា​អោយមាន​ការបិទ​ឬ​ផ្អាក​បញ្ឈប់​ធ្វើ​អាជីវកម្ម​ទាំងស្រុង​ក្នុង​ខេត្ត​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​លោក លៀម សុ​ដា អភិបាលរង​និង​ជា​អនុគ​ណះ​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​សេ​វ៉ា​សុខាភិបាល​ខុសច្បាប់​ក្នុង​ខេត្ត​និយាយថា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​សេវា​សុខាភិបាល​ខុសច្បាប់​ជាច្រើន​ក​ន្លែ​​ង​ទាមទា​អោយមាន​ការបិទ​ឬ​ផ្អាក​បញ្ឈប់​ធ្វើ​អាជីវកម្មIMG_7071​ទាំងស្រុង​ក្នុង​ខេត្ត ។ ហើយ​ទីតាំង​អ្នកធ្វើអាជីវកម្ម​មានច្បាប់​អនុញ្ញាតិ​ហើយក៏​ត្រូវតែ​គោរព​អោយបាន​នៅ​លក្ខ​ខ​ណ្ឌ័​បច្ចេកទេស​កុំអោយ​ហួស​ព្រំដែន​​នៃ​អ​ញ្ញា​​ប​ណ្ឌ័​ដែល​បានកំណត់​ក្នុង​ច្បាប់​ទាំងឡាយ​ដូចជា​អនុ​ក្រិ​ត្យ​លេខ​៣៣ ស​.​ស​.​រ ចុះ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០០៥ របស់​រាជរដ្ឋាភិបាល​ប្រកាស​រួមគ្នា​រវាង​ក្រសួងសុខាភិបាល​និង​ក្រសួងមហាផ្ទៃ​ស្តីពី​
​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​លុបបំបាត់​ផលិតផល​សុខាភិបាល​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​ក្នុង​ខេត្ត ។​​លោក លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជា​ជី​វះ វេជ្ជសាស្ត្រ​ឯកជន នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៥ ។​​លោក លៀម សុ​ដា អភិបាលរង​ខេត្ត​លើកឡើងថា សេវា​សុខាភិបាល​ខុសច្បាប់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​មាន​រហូត​ទៅដល់​ចំនួន​ច្រើន​កន្លែង​និង​ទីតាំង​មានច្បាប់​អនុ​ញ្ញាត់​មាន​ចំនួន​តិច​ជា​ក្នុងនោះ​រួម​មា​​ន​សេវា​សុខាភិបាល​ឯកជន មន្ទី​ពហុ​ព្យាបាល មន្ទី​សម្ភព​រោក​ស្ត្រី មន្ទី​ព្យាបាល​មាត់​ធ្មេញ មន្ទី​ពិសោធន៍ សាខា​ក្រុមហ៊ុន​ចែកចាយ​ឱសថ និង​គ្រឿងសំអាង ឱ​សាថ​ស្ថាន ឱសថស្ថាន​រង បន្ទប់​សង្គ្រោះ​ព្យាបាល​ជំងឺ ប​ន្​ួ​ប់​ថែទាំ​ជំងឺ បន្ទប់​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ បន្ទប់​ព្យាបាល​ដោយ​ចលនា បន្ទប់ពិសោធន៍ បន្ទប់​កែស​ម្ភ​ស្ស កន្លែង​ថែរក្សា​ស​ម្ភ​ស្ស និង​កន្លែង​លក់​គ្រឿងសំអាង ជាង​ដាក់​ធ្មេញ អ្នកលក់​ថ្នាំ អ្នក​ចាក់​ថ្នាំ​តា​​ម​ភូមិ អ្នក​សំរាលកូន​តាម​ផ្ទះ អ្នកលក់​ផលិតផល​និង​អ្នកលក់​អាហារ​បំប៉ន​សុខភាព អ្នកលក់​ឱសថ​បូរាណ​ខ្មែរ ចិន​សែ ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រកប​វិជ្ជា​ជី​វះ​ឯកជន ក​ន្​ុ​ង​វិស័យ​វិ​ជ្ជ​សាស្ត្រ អម​វិ​ជ្ជ​សាស្ត្រ​និង​ជំនួយ​វិ​ជ្ជ​សាស្ត្រ និង​ច្បាប់​គ្រប់​គ្រ​ឱសថ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ ។IMG_7070​​លោក ឃ្លោក ហួត ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត និយាយថា​សេវា​សុខាភិបាល​ឯកជន​មានច្បាប់​ដែល​បាន​ចុះបញ្ជី​មាន​ឱសថស្ថាន ឱសថស្ថាន​រង បន្ទប់​ពិគ្រោះ​ជំងឺ បន្ទប់​ថែទាំ​ជំងឺ និង​បន្ទប់​ថែទាំ​.​មុន​.​ក្រោយ​​សម្រាលកូន​មាន​ចំ​នួ​យ​៩៩​កន្លែង ។​សេវា​សុខាភិបាល​ដែល​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​អាជីវកម្ម​មាន​ចំនួន​១២១​កន្លែង ក្នុងនោះ​រួមទាំង​បន្ទប់​ព្យាបាល​មាត់​ធ្មេញ​ចំនួន​២៤​កន្លែងផ្ទះ​លក់​ឱសថ ដើរ​ចាក់​ថ្នាំ​ចំ​នួ​២៩​កន្លែង លក់​អាហារ​បំប៉ន​សុខភាព​ចំនួន​២​កន្លែង តូប​លក់​ឱសថ​តាម​ផ្ទះ​ចំនួន​១៨​កន្លែង ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​២​កន្លែង ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ចំនួន​៤០​កន្លែង អ្នកលក់​ថ្នាំ និង​ព្យាបាល​ចល័ត​​ចំនួន​១​និង​សេវា​អម​វិ​ជ្ជ​សាស្ត្រ ជំនួយ​វិ​ជ្ជ​សាស្ត្រ​ចំនួន​៧​កន្លែង ។​​រំលឹកថា ច្បាប់​ក្រសួងសុខាភិបាល​លេខ​១០០ អ​.​ប​.​ស​/​ម​ព ចុះ​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៤ ជំរាប​មក ប្រធាន​គ​ណះ​កម្ម​ការ​រាជធានី​.​ខេត្ត​លុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​កាត់​​បន្ថយ​ភាពក្រីក្រ​នៅតាម​បណ្តា​រាជធានី​.​ខេត្ត​រយះ​កន្លងមក​នៅតាម​រាជធានី​.​ខេត្ត បាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​និង​ជាពិសេស​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ដោយ​​បាន​ចាត់វិធានការ​ចំពោះ​សេវា​សុខាភិបាល​ខុសច្បាប់ ដើម្បីអោយ​សេវា​ទាំង​នោះមក​គោរព​ច្បាប់​អោយបាន​ត្រឹមត្រូវ​ទាំងអស់គ្នា ក៏ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ននេះ ក៏​នៅមាន​សេសសល់​សេវា​សុខាភិបាល​​មួយចំនួន​តូច​ដែល​មិនបាន​គោរព​តាមច្បា់ប់​និង​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ ហើយ​កំពុង​បន្តសកម្មភាព​ដែលជា​ហេតុ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អា​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រ​​ជា​ជន ។IMG_7068