ជិៈ​ម៉ូតូ​​៥​នាក់​ឪពុកម្តាយ​និង​កូន ទៅបុក​ដៃ​កង់​ពីក្រោយ​រងរបួស​ធ្ងន់​និង​ស្រាល

0

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៥​នាក់​ជ​ឪពុកម្តាយ​និង​កូន បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ខណៈ​ជនរងគ្រោះ​ទាំង​៥​នាក់​ជិៈ​ម៉ូតូ​មួយគ្រឿង​បុក​កង​ពីក្រោយ បានកើត​ឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥DSC07547​ចំណុច​មុខ​វិ​មុខ​វិទ្យាល័យ​ព្រះ បាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។
​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៏​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថាៈ ជនរងគ្រោះ​ទាំង​៥​នាក់​​ជា​ឪពុកម្តាយ​និង​កូន​ក្នុងនោះ​បុរស​ជា​ឪពុក​មានឈ្មោះ សេង សៀ អាយុ​៥០​ឆ្នាំ​ម្តាយ​ឈ្មោះ ឡង់ សុ​អឿន​​អាយុ​៤៣​ឆ្នាំ កូនស្រី​បង​ឈ្មោះ សេង គឹម​លៀង អាយុ​១៦​ឆ្នាំ ប្អូនស្រី​ឈ្មោះ សេង គឹមអេង អាយុ​៧​ឆ្នាំ ទាំង​៤​នាក់​រងរបួស​ស្រាល អាយុ​ចំណែក​កូនប្រុស​ឈ្មោះ សេង គឹម​សាន អាយុ​១០​ឆ្នាំ បាន​រងរបួស​ធ្ងន់​គ្រួសារ​ខាងលើនេះ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។
​ករណីនេះ មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ព​ណ៏​ស ក្រហម គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅ​ប៉ះ​បុក​ដៃ​​ចង្កូត​កង់​សិស្ស​ម្នាក់​ពីក្រោយ ហើយ បាន​ច្រឡោត​ដួល​បាក់ ក ម៉ូតូ​បោក​មនុស្ស​ដួល​ដេក​ពេញ​ថ្នល់​បណ្តាលអោយ​រងរបួស​ធ្ងន់ និង​ស្រាល ចំណែក​សិស្សសាលា​ជិៈ​កង់​នោះ​មិនបាន​រងរបួស​នោះទេ​។DSC07549
​ក្រោយពេល​កើត ហេតុ ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវបាន​លោក​អនុសេនីយឯក មុយ អ៊ី​ម មន្ត្រីនគរបាល​ចរាច​រ​ណ៏​ក្រុង​កំពង់ឆ្នាំង បើករថយន្ត​ស៊ី​រ៉ែ​ន របស់​នគរបាល​ដឹក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយសា​តែរ​យន្ត​ពេទ្យ​មក​យឺត​ពេក ។​ដោយឡែក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២​ត្រូវបាន​នគរបាល​ដឹក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕