ខេត្តបន្ទាយមានជ័យ៖ នៅព្រំដែនក្បែរបង្គោលសីម៉ាលេខ៤៣ដែលដីទំនាស់នៅតំបន់ស អស់រយះពេលជាច្រើនឆ្នាំមកហើយនោះស្រាប់តែនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះមានកសិករថៃបានយកត្រាក់ទ័ររបស់ខ្លួនចំនួន៣គ្រឿងមកភ្ជួរស្រែលើទឹកដីខ្មែរ ត្រង់ចំណុចបង្គោលព្រំដែន លេខ៤៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានយ៉ាងរំភើយគ្មានអស់លោកសមិត្តកិច្ចណាចេញមុខមកធ្វើការហាមឃាត់នោះហើយ។តាមការអះអាងពីប្រជាពលរដ្ឋរស់នៅក្នុងចំណុចបង្គោលឡាក់៤៣នោះថាថៃចូលមកភ្ជួរស្រែក្នុងទឹកដីខ្មែរនោះគឺបន្ទាប់ពីថ្នាក់ដឹកនាំខេត្តមន្ត្រីធំៗ នៅក្នុងខេត្ត មានដូចជា មេប៉េអឹម ស្នងការ និងមន្ត្រីធំៗមួយចំនួនទៀត ឡើងមកប្រជុំការងារ នៅក្នុងក្រុងភ្នំពេញអស់ ទើបថៃពួកគេឆ្លៀតឱកាសចូលមកទន្ទ្រានដីខ្មែរតែម្ដងនេះជាទំលាប់អាក្រក់របស់កសិការថៃ។តាមរបាយការណ៍មួយពីប្រជាពលរដ្ឋនៅតំបន់ដីថៃភ្ជួរនោះបានប្រាប់អ្នកយកព៌ត័មានបន្តឲ្យដឹងថាពលរដ្ឋថៃចំនួនជាច្រើននាក់មានស្រីមានប្រុសបាននាំយកគ្រឿងចក្រប្រភេទត្រាក់ទ័រ៣គ្រឿងមកភ្ជួរនៅលើដីស្រែខ្មែរត្រង់បង្គោលខណ្ឌ័សីមាលេខ៤៣នោះជាមួយគ្នានេះកងទាហានព្រំដែនថៃចំនួនជាច្រើននាក់ស្លៀកពាក់ឈុតយោធាគ្មានអាវុធបានចូលមកការពារពលរដ្ឋរបស់ខ្លួនទៀតផង ។ លោកសូចានណារីមេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១បានឲ្យដឹងថាពលរដ្ឋថៃពិតជាបានចូលមកអាស្រ័យផលភ្ជួរស្រែនៅចំណុចបង្គោលសីមាលេខ៤៣មែនតែលោកបានកំពុងធើ្វរបាយការណ៏ជូនថ្នាក់លើដើម្បីដោះស្រាយហើយជុំវិញបញ្ហាខាងលើ៕