អ្នកណាខ្លះ​ជា​អ្នក​ងាយ​រងគ្រោះ​ក្នុងការ​រំលោភបំពាន​ផ្លូវភេទ​និង​ការជួញដូរ​មនុស្ស​

0

​បន្ទាយ​មាន​ជ័​យ៖ ប្រធានបទ​ធំ​២​គឺ “​អ្នកណាខ្លះ​ជា​អ្នក​ងាយ​រងគ្រោះ​ក្នុងការ​រំលោភបំពាន​ផ្លូវភេទ និង​ការជួញដូរ​មនុស្ស​“ ត្រូវបាន​លើក​យកមក​បង្ហាត់បង្រៀន​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​អនុវិទ្យាល័យ​ទឹកថ្លា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ និង​ពលរដ្ឋIMG_5381​នៅ​ស្រុក​ចំនួន​៣​ទៀត​របស់ ខេត្តបន្ទាយមានជ័យ រយៈពេល​២​ថ្ងៃ​គឺ ១៧ និង ១៨ មិថុនា ២០១៥ ។​
អ្នកគ្រូ ឈុន វណ្ណា ជា​គ្រូបង្រៀន​នៅ​អនុ​វ​ទ្យា​ល័យ​ទឹល​ថ្លា និង​ជា​គ្រូ​បង្គោល​ក្នុងការ​ពន្យល់​អប់រំ​ផ្សព្វផ្សាយ​លើ​ប្រធានបទ​ទាំង​២​ខាងលើ​ដល់​ពលរដ្ឋ និង​សិស្ស ក្នុង​សង្កាត់​ទឹកថ្លា​ក្រោម​ការ​ឧ​ប្ថ​ម​ពី​អង្គការ​សម្ព័ន្ធ​ចាប់ដៃ ដែលមាន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជិត​១០០​នាក់​ចូលរួមបាន​លើក​បង្ហាញថា ដើម្បី​គេចផុត​ពី​ការរង​គ្រោះ​ដោយ​ការជួញដូរ​មនុស្ស និង​រំលោភបំពាន​ផ្លូវភេទ សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ត្រូវ​យល​ឮ​ដឹងថា អ្នកណា​ជា​អ្នក​ងាយ​រងគ្រោះ ។ អ្នក​ងាយ​រងគ្រោះ​មាន កុមា​រស់នៅ​តាម​ច​ញ្ចើ​ម​ផ្លូវ កុមា​អាណា​ថា​គ្មាន​ទីពឹង កុមា​រស់នៅក្នុង​គ្រួសារ​មាន​អំពើរ​ហឹ​ង្សា កុមា​រស់នៅក្នុង​គ្រួសារ​ក្រីក្រ កុមា​រស់នៅ​ជាមួយ​ឪពុក​ម្តាយចុង​និង​ជីដូន​ជី​តាម​អ៊ុំ​មាមីង កុមា​ដែល​ដើរ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​តំបន់​ទេសចរណ៍ កុមា​ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ កុមា​ដែល​រស់នៅក្នុង​គ្រួសារ​ខ្វះ​ចំណេះដឹង កុមា​ពិការ កុមា​ខ្វះ​ភាពកកក្តៅ​ពី​អាណាព្យាបាល កុមា​រស់នៅក្នុង​គ្រួសារ​ជំពាក់​បំណុល​គេ ។FullSizeRender (2)
​អ្នកជួញដូរ​មនុស្ស​រួមមាន ឪពុកម្តាយ សាច់ញ្ញាតិ ថៅកែ​ហាង​ម៉ាស្សា ខា​រា​អូ​ខេ និង​បៀ​ហ្គា​ដិ​ន អ្នកមានអំណាច​មួយចំនួន ឪពុក​ម្តាយចុង សង្សា មិត្ត​ភ័​ក្រ ឬ​ប្តី អ្នកស្ម័ក្រចិត្ត​តម​អង្គការ​នានា មេខ្យល់ ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគា​មួយចំនួន អ្នករត់ម៉ូតូឌុប ឬ​តាមស៊ី​មួយចំនួន ក្រុម​កេង​ស្ទាវ​អតីត​ជា​ជនរងគ្រោះ ឬ​អ្នក​រួម​ការងារ​ជាមួយ ។ ក្រៅពី​ការបង្ហាញ​រូបភាព ក៏ដូចជា​ការពន្យល់​លើ​ប្រធានបទ​ទាំង​២​អ្នកគ្រូ ឈុន វណ្ណា ក៏បាន​លើក​បង្ហាញ​ពី​កលល្បិច​អ្នកជួញដូរ​ម​នុស្ស​ដូចជា ធ្វើជា​អ្នកមាន​ចិត្តសប្បុរស​ជាមួយ​កុមា និង​ស្រលាញ់​កុមា​ដូច​កូន ការ​រៀបការ​ក្នុង​ឆន្ទៈ​ទុច្ចរិត ការសន្យា​រក​ការងារ​ធ្វើ​ក្នុង​ប្រាក់ខែ​ខ្ពស់ ការ​លួងលោម​ដោយ​ប្រើ​សំភារៈ ការសុំ​ធ្វើជា​បងប្អូន​ធម៌​ឬ​កូន​ចិ​ញ្ចិ​ម ការប្រើ​ថ្នាំ​សណ្តំ​ឬ​គ្រឿង​ស្រវឹង ការ​ពួនស្ទាក់​ចាប់​ដាក់​ឡាន ការនាំ​ដើ​កំសាន្ត​… ។​ល​។
​គោលបំណង​របស់​អ្នកជួញដូរ​មនុស្ស គឺ​លើ​កុមា និង​ស្ត្រី​វ័យក្មេង ដើម្បី​បម្រើ​ផ្លូវភេទ អាជីវកម្ម​ផ្លូវភេទ ពលកម្ម​បង្ខិតបង្ខំ​អោយ​ដើរ​សុំទាន បម្រើរ​តាម​ផ្ទះ​ជួញដូរ​គ្រឿងញៀន ដោះដូរ​សរីរាង្គ កម្ម​វត្ថ​ចុ​នៃ​ការធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ ។​
​ផលប៉ះពាល់​នៃ​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមា មាន​ផ្លូវកាយ គឺ ឆ្លង​ជំងឺ​កាមរោគ មាន​ផ្ទៃពោះ​ទាំង​ល័យ​ក្មេង មហារីក​ស្បូន ពិបាក​ដើរ​ឬ​អង្គុយ ពិបាក​ញ៉ាំ ពិបាក​កេង ឬ​បាត់​បង់ជីវិត ក្នុងពេលដែល​គេ​រំលោភ​ច​បំពាន ។ ផ្លូវ​អារម្មណ៍ ភ័យក្លាច​ខ្មាស់​គេ មាន​កំហឹង​គិតថា​ខ្លួន​គ្មាន​តំលៃ បាក់ស្បាត ធ្លាក់ទឹក​ចិត្ត​ឯកោ ។FullSizeRender (1)
​អ្វីៗ​ដែល​បាន​លើក​ខាងលើនេះ​គឺ ដើម្បីអោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស យល់​អោយ​ច្បាស់​ពី​កលល្បិច និង​គោលបំណង​របស់​ជនខិលខូច ដែល​តែងតែ​ប្រើ​គ្រប់​វិធី​ដូច​បាន​រៀបរាប់​ខាងលើ​ធ្វើការ​រំលោភបំពាន​ផ្លូវភេទ និង​ជួញដូរ​មនុស្ស ។ ហើយ​វិធីសាស្ត្រ​ដែល​ត្រូវ ទប់ស្កាត់ និង​ការពារ​គឺ​ផ្សព្វ​ពី​ច្បាប់​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ពលរដ្ឋ​ក្នុង​សហគមន៍ ផ្សព្វផ្សាយ​អប់រំ​ពី​ល្បិចកល​ឆបោក​របស់​ជនល្មើស មិនត្រូវ​អោយ​កុមា​ទៅណា​ឆ្ងាយ​តែម្នាក់ឯង កុំ​ឆាប់​ជឿទុកចិត្ត​គេ​ពេក ចំណាកស្រុក​ស្របច្បាប់ រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​តាម​លេខ​ទូរស័ព្ទ ១២៨០ (​មិន​អស់​លុយ​) ។
​ទាក់ទង​និង​ការរំលោភបំពាន​ផ្លូវភេទ និង​ការជួញដូរ​មនុស្ស​នេះ​ផងដែរ បើតាម​របាយការណ៍ សន្និបាត​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​២០១៤-២០១៥ ករណី​រំ​ល​ភ​សេពសន្ថវៈ ក្នុង​ឆ្នាំ​២០១៤​មាន​១២​ករណី ។​
សម្រាប់​ការអប់រំ​ផ្សព្វផ្សាយ​ការទប់ស្កាត់​ការរំលោភបំពាន​ផ្លូវភេទ និង​ការជួញដូរ​មនុស្ស​នេះ ធ្វើ​ឡើងលើ​គោលដៅ​ស្រុក​-​ក្រុង​ចំនួន​៤​មាន ក្រុង​សិរីសោភ័ណ ស្រុក​ព្រះ​នេ​ព្រះ មង្គល​បូរី ស្រុក​ថ្មពួក ដោយមាន​គ្រូ​ចំនួន​១០​នាក់ លើ​ប្រជាពលរដ្ឋ​និង​សិស្ស​ដែល​ចូលរួម​ប្រមាណ​ជា​១២០០​នាក់ ៕