ខេត្តពោធិ៍សាត់៖ នគរបាលផ្នែកការិយាល័យព្រណ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់ បានប្រគល់វត្ថុតាងដែលជាសម្ភារះពាក់ព័ន្ធក្នុងអំពើចោរកម្មមួយចំនួនឲ្យទៅជនរងគ្រោះវិញ កាលពីវេលាមោ៉ង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៥ នៅផ្នែកការិយាល័យព្រណ្មទណ្ឌកម្រិតស្រាល ។បើតាមលោក កុយ ញឿន នាយរងផ្នែកការិយាល័យនគរបាលព្រណ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាយោងតាមបទបញ្ជាររបស់លោកឧត្ដមសេនីយ៍ សារុន ចាន់ធី ស្នងកានគរបាលខេត្តពោធិ៍សាត់និងលោកព្រះរាជអជ្ញាខេត្ត។
ក្រោយពីនគរបាលយើងស្រាវជ្រាវមុខសញ្ញាអំពើចោរកម្មព្រមទាំងមុខសញ្ញាពួកទទួលផលចោរកម្មរិបអូសវត្ថុតាងបានមួយចំនួនហើយ ក៍បានធ្វើកាប្រគល់ឲ្យទៅជនរងគ្រោះឈ្មោះ មាស រ៉ានី អាយុ៥៨ឆ្នាំភេទស្រីរស់នៅភួមិអូបាក់ត្រា ឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់វិញ ដែលជនសង្ស័យលូចយករបស់គាត់នោះរួមមាន នកង្ហាល់ហាត់ថារិមួយ មានម៉ាស៊ីនត្រង់តឺន័រសម្រាប់កាត់កាត់ឈើធ្វើចំការមួយគ្រឿង ម៉ាស៊ីនកាត់ស្មៅមួយគ្រឿង និងទូរទ័ស្សមួយគ្រឿង។
ជាមួយនិងកាប្រគល់សម្ភារះឲ្យទៅវិញនេះដែរលោកស្រី មាស រ៉ានី ដែលជាជនរងគ្រោះមានកាសប្បាយចិត្តយ៉ាងខ្លាំងដោយគាត់បាននិយាយថា មិនគួណារបស់បាត់ដោយត្រូវចោលូចហើយបានមកវិញបែបនេះសោះ ។ ក្នុងនាមរូបគាត់ជាជនរងគ្រោះនៅភួមិអូបាក់ត្រា ឃុំព្រងឹល សួមថ្លែងអំណរគុណយា៉ងខ្លាំងចំពោះសមត្ថកិច្ចនគរបាលដែលបានខិតខំស្រាវជ្រៀវចាប់ជនសង្ស័យបានទាំងអ្នកលូចបានទាំងអ្នកទទួលទិញផលចោរកម្ម ហើយបានទាំងសម្ភារះទាំងអស់ជូនខ្ញុំវិញ ។
គួបញ្ជាក់ផងដែរថា; កាលពីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៥ ជនសង្ស័យឈ្មោះ រុន រាប អាយុ២៧ឆ្នាំនៅភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានទៅប្រព្រិត្តអំពើចោរកម្មនៅវេលាម៉ោង១១និង៣០នាទីយប់នៅផ្ទះជនរងគ្រោះឈ្មោះ មាស រា៉នី អាយុ៥៨ឆ្នាំ នៅភួមិអូបាកត្រា ឃុំព្រងឹល ស្រុកភ្នំក្រវាញដោយយកសម្ភារះរបស់គាត់អស់មួយចំនួនខាងលើនោះ។ ក៍ត្រូវនគរបាលផ្នែកការិយាល័យព្រណ្មទណ្ឌសហការណ៍ជាមួយនគរបាលក្រុងពោធិ៍សាត់និងស្រុកភ្នំក្រវាញចាប់បានជនប្រព្រឹត្តខាងលើ ហើយនៅល្ងាចថ្ងៃទី២១ខែកក្ដដាឆ្នាំ២០១៥កម្លាំងនគរបាលកំបានចម្លើយពីជនសង្ស័យឈ្មោះ រុន រាប ដែលយកសម្ភារះលូចបាននេះលក់ឲ្យជនសង្ស័យបីនាក់ដែលបានទទួលនិងទិញពីផលចោរកម្មនៅភួមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ក៍ឈានទៅរកកាចាប់ខ្លួនអ្នកទាំងបីបានថែមទៀតជាមួយនិងវត្ថុតាងរបស់ស្ត្រីរងគ្រោះនេះទាំងអស់ក៍ធ្វើកាប្រគល់ជូនវិញតែម្ដង៕