អភិបាល​ខេត្តកំពត​ប្រាប់​មន្ត្រី​កុំ​យក​ថ្លៃ​លើស​ក្នុង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

0

ខេត្ត​កំពត ៖ អភិបាល​ខេត្តកំពត​ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ បាន​មានប្រសាសន៍ប្រាប់​មន្ត្រី​កុំ​ឲ្យ​យក​ថ្លៃ​ពី​ការកំណត់​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​។​​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​យុទ្ធនា​IMG-20150722-WA0221ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥​។​​ជាមួយគ្នានេះដែរ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដែល​មិនទាន់មាន ឬ​អ្នក​ដែលមាន ហើយ​បាត់ ឬ​ខូច​សូម​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​​ក្រសួងមហាផ្ទៃ​បាន​បើក​យុទ្ធនា​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​អត្ត​សញ្ញាប័ណ្ណ​គម្រូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើងទៅ​ឲ្យ​បាន​ចំនួន​៦​លាន​នាក់​។ ព​ន្លឿ​ន​ការផ្តល់​អត្ត​សញ្ញាប័ណ្ណ​គម្រូ​ថ្មី ដែល​ប្រើប្រាស់​ប្រព​ន្ធ័​បច្ចេកវិទ្យា​ជីវមាត្រ​(Biometric) តាម​ស្តង់ដារ​អាកាសចរណ៍​ស៊ីវិល​អន្តជាតិ​(ICAO)​អាច​ទប់ស្កាត់​ទិន្នន័យ​ស្ទួន និង​ភ្ជាប់​ប្រព័ន្ធ​បម្រើ​វិស័យ​នានា​បាន​៕IMG-20150722-WA0218