ពោធិ៍សាត់ ៖ លោក ល៊ីវ សេងហ៊ីម អធិការដ្ឋាននគរបាលស្រុកបានដឹកនាំកម្លាំងរបស់អធិការចំនួន៥នាក់ សហការជាមួយប៉ុស្តិ៍ឃុំស្វាយលួង ចុះប្រតិបត្តិការបង្ក្រាបជនសេពគ្រឿងញៀនបាន២នាក់រួមទាំងវត្ថុតាង ក្នុងភូមិពោធិ៍តាវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។លោក ល៊ីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា ស្របពេលដែលលោកទទួលព័ត៍មានបានតាមរយះទូរស័ព្ទដោយមានប្រជាពលរដ្រាយការណ៍លើករណីនេះជនសង្ស័យទាំងពីកំពង់ជកគ្រឿងញៀននេះភ្លាម។ លោកក៍បានដឹកនាំកម្លាំងនគរបាលស្រុកចំនួន០៥នាក់ចុះទៅជាបន្ទាន់ហើយសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលួង ចុះប្រតិបត្តិការបង្ក្រាបជនសេពគ្រឿងញៀនបានជនសង្ស័យនេះចំនួនពីនាក់ ទី១ឈ្មោះ ប៊ុន បញ្ហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភួមិឃុំកើតហេតុខាងលើ ទី២ឈ្មោះ ណាំង កក្កដា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសំរោង ឃុំកញ្ចូរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្នុងការឃាត់ខ្លួនជនសង្ស័យបានទាំងពីនេះកម្លាំងនគរបាលយើងបានរកឃើញវត្ថុតាងធ្វើកាដកហូតគ្រឿងញៀនមួយកញ្ចប់ ប្រាក់១៣ម៉ឺនរៀល និងម៉ូតូម៉ាកស្កូពី១គ្រឿងដែលជនសង្ស័យជិះជាមធ្យោបាយ។លោកអធិការបានបន្តថាក្រោយពេលឃាត់ខ្លួន កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យទាំងពីនាក់រួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងដើម្បីសួនាំបន្ថែមលើករណីនេះ ក្នុងកាបង្ករសំណុំរឿងទៅកាន់ការិយាល័យនគរបាលផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តចាត់ការតាមនិតិវិធី។លោក សេងហ៊ីម ក៍បានអំពាវនាវផងដែរថាក្នុងនាមលោកជាអធិការដ្ឋាននគរបាលស្រុកសួមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនិងអជ្ញាធរប្រសិនជាឃើញភាពមិនប្រក្រតីអ្វីមួយ ដែលមានន័យថាជាបទល្មើសនោះសួមរាយការណ៍ជាបន្ទាន់ ឫក៍អាចទូរស័ព្ទផ្ដល់ព័ត៍មានមកលេខលោកផ្ទាល់ក៍បានដែរលោកនិងចុះទៅបង្ក្រាបភ្លាមៗ ដោយមិនឲ្យដល់ជនប្រព្រឹត្តបទល្មើសទាំងនេះបង្ករអសន្តិសុខដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕