​បឹង​ព្រែក​ទប់​ប្រឈម​និង​ការគំរៀមកំហែង​កាក់​សំណង់​សំរាម ទាមទា​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័ គ្រប់​មន្ទីរ​អង្គ​ភាពចុះ​ពិនិត្យ​និង​មាន​វិធានការ​បន្ទាន់​

0

ខេត្ត​ព្រះសីហនុ​៖​  បឹង​ព្រែក​ទប់​ជា​បឹង​ប្រវត្តិសាស្ត្រ​មួយ​ដ៍​សំខាន់​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​មួយ​ក្រុងព្រះសីហនុ​តាំងពីរ​សម័យ​ជីដូន​ជីតា​មក​នោះ​បច្ចុប្បន្នកំពង់​ប្រឈមមុខ​និង​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កាកសំណល​សំរាម ពីព្រោះ​សំរាម20150721_170048_resized​ជាច្រើន​ត្រូវបាន​គេ​លូច​យក ទៅ​ចាក់ ចោល​ក្នុង​ទឹក​បឹង ពីរ សំណាក់​ជន​អគ​តី​មួយ​ចំនូ​ន​តូច​។​ដោយ​បញ្ហារ​នេះ​ទាមទា​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័ គ្រប់​មន្ទីរ​អង្គ​ភាពចុះ ពិនិត្យ​និង​មាន​វិធានការ​បន្ទាន់​។​
.​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​អង្គភាព​រដ្ឋាករ​ទឹកស្អាត​ខេត្ត​ព្រះសីហនុ​បាន​មានប្រតិកម្ម​យ៉ាងខ្លាំង​ថា​ចំពោះ​បញ្ហា​ប្រឈម​នាពេលនេះ​យើង​ពុំ​អាច​បណ្តែតបណ្តោយ​យូរ​បានទេ​យើង​រក​ដំណោះស្រាយ​បន្ទាន់​ធ្វើយ៉ាងណា​ត្រូវយក​សំរាម​កាកសំណល់​ទាំងនេះ​ចេញ​អោយអស់​បើ​ពុំនោះ​ទេវា​បង្ករ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​លើសពីនេះ​វា​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​ណ៏​ផងដែរ​។​លោក​បាន​ត្រៀម​របាយ​ការ​ណ៏ និង ពាក្យបណ្តឹង​ទៅកាន់​អាជ្ញាធរ​សង្កាត់ ក្រុង និង ខេត្ត​រួចហើយ​លើសពីនេះ​លោក​បានដាក់​កំលាំង​ឃ្លាំមើល​ជន​ដែល​យក​សំរាម​មកចាក់​ចោល​នៅ​ម្តុំ​មាត់បឹង​ព្រែក​ទប់​នេះ​ប្រិ​សន​បើ​រកឃើញ​ជន​ណាមួយ​បាន​យក​សំរាម​រឺ​កាក់សំណល់​នានា​មកចាក់​ចោល​ច្បាស់​លោក​នឹង​ឃាត់ខ្លួន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​20150721_170425_resized
​ ​លោក សាមុត សុធា​រិ​ទ្ឋ ប្រធានស្តីទី មន្ទី​បរិស្ថាន​បាន​បញ្ជាក់ថា ចំពោះ​បញ្ហា​នេះ លោក​និង​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ដោយផ្ទាល់​នៅ​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​ដើម្បី​រក​ដំណោះស្រាយ​ជាបន្ទាន់​ទៅលើ​បញ្ហារ​សំរាម​ខាងលើនេះ​។​ជាមួយគ្នានេះ​លោក​ប្រធាន​មន្ទី​បរិស្ថាន​ក៍​បានធ្វើ​ការបញ្ជា​ក់​យ៉ាងច្បាស់​ថា​លោក​មិន​អត់អោន​ជាដាច់ខាត​ចំពោះ​ជនណាម្នាក់​ដែល​រកឃើញថា​មានការ​ពាក់​ព​ន្ធ័​នាំយក​សំរាម​ចាក់​ចូល​បឹង​ព្រែ​ទប់​ដែល​បង្ករ​ផលប៉ះពាល់​ដល់​បរិស្ថាន​ទឹក​បឹង​កំពង់​ប្រើប្រាស់​៕20150721_170142_resized